- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើការលើកលែងនៃការតម្រូវឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសំរាប់អ្នកធ្វើជំនួញជប៉ុន និងជនបរទេសដែលវិលត្រឡប់មកពីការធ្វើទស្សន៉កិច្ចនៅបរទេស។ ក្រុមមន្រ្តីជប៉ុន គ្រោងនឹងធ្វើការសម្រេចចិត្តនៅដើមខែនេះ ដើម្បីបន្ធូរបន្ថយការរឹតត្បិតការចូលប្រទេសជប៉ុន ដែលត្រូវបានដាក់ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ការលើកលែង នឹងត្រូវបានផ្តល់ជូនក្នុងល័ក្ខខ័ណ្ឌជាក់លាក់ ហើយដំបូងឡើយសម្រាប់ចំនួនប្រជាជនមានកំណត់។ ក្រុមមន្រ្តីជប៉ុន គ្រោងនឹងតម្រូវឱ្យអ្នកដែលវិលត្រឡប់មកពីបរទេស ដើម្បីដាក់ពាក្យសុំផែនការសកម្មភាពនៅប្រទេសជប៉ុន ដោយបញ្ជាក់ពីកន្លែងដែលពួកគេគ្រោងទៅទស្សនា។ អ្នកដែលត្រូវបានបញ្ជូនមកវិញ ក៏នឹងត្រូវបានហាមមិនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈរយៈពេល ១៤ ថ្ងៃបន្ទាប់ពីចូលក្នុងប្រទេសនេះ។ គួរឱ្យដឹងផងដែរថាជប៉ុន បានបន្ធូរបន្ថយការហាមឃាត់ការចូលប្រទេសរបស់ខ្លួននៅដើមខែនេះ សម្រាប់ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការស្នាក់នៅរយៈពេលពាក់កណ្តាលខែ និងរយៈពេលវែងដោយមានលក្ខខណ្ឌដែលពួកគេគោរពរយៈពេលកំណត់រយៈពេល ២ សប្តាហ៍។ ដោយបានបើកដំណើរការជាមួយកូរ៉េខាងត្បូង និងសិង្ហបុរីផងដែរ៕ អត្ថបទ៖ នីតា ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
កសិករនៅខេត្តស្ទឹងត្រែងបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយសារតម្លៃដំឡូងមីស្រស់នៅឆ្នាំនេះ បានឡើងថ្លៃជាបណ្តើរៗឡើងវិញរហូតដល់ជាង ៣០០រៀលក្នុងមួយគីឡូក្រាម ហើយបងប្អូនមានជំនឿថានៅពេលខាងមុខ ដំឡូងមីនឹងឡើងថ្លៃបន្តទៀត ព្រោះមានឈ្មួញមកប្រកួតប្រជែងគ្នាទិញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០៨ ខែតុលា នេះ។ លោក អ៊ូរ អ៊ី កសិករនៅភូមិឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបាន បញ្ចាក់ថា៖ « ឆ្នាំនេះតម្លៃដំឡូងមីចាប់ផ្តើមហក់ឡើងខ្ពស់ ធ្វើឱ្យកសិករមានសង្ឃឹមប្រកបមុខរបរនេះឡើងវិញ ខណៈកាលពីដើមឆ្នាំជួបបញ្ហាលក់មិនចេញ ធ្វើឱ្យកសិករខាតបង់ថវិកាជំពាក់ធនាគារ ដោយសារតែរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩ »។ ចំណែកលោក ផៃ មេត កសិករនៅភូមិរាជានុគោល ក្រុងស្ទឹងត្រែង ក៏បានបញ្ជាក់ផងដែរថា៖ « ប្រសិនបើដំឡូងមីមានស្ថេរភាព បងប្អូននឹងខិតខំដាំឱ្យបានច្រើន ក្នុងពេលដែលឈ្មួញបានប្រកួតប្រជែងគ្នាទិញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
ប្រទេសវៀតណាម រកចំណូលបានជាង ២.៥ ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើ និងបន្លែក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដោយបង្ហាញពីការធ្លាក់ចុះ ១១% បើធៀបនឹងឆ្នាំមុន នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ នៅក្នុងរយៈពេលនេះ អ្នកទិញធំៗរួមមានប្រទេសចិន កូរ៉េខាងត្បូង ថៃ និងសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយថា ប្រទេសវៀតណាមកំពុងព្យាយាមដើម្បីទទួលបានទឹកប្រាក់ ៥ ពាន់លានដុល្លារ ពីការនាំចេញបន្លែផ្លែឈើរបស់ខ្លួននៅឆ្នាំនេះ។ ក្នុងរយៈពេល ៩ ខែនេះ វៀតណាមបានចំណាយទឹកប្រាក់ ៩៣៨ លានដុល្លារក្នុងការនាំចូលបន្លែផ្លែឈើ ពោលគឺធ្លាក់ចុះ ៣២.៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយប្រទេសចិន និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ធំជាងគេ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍សេដ្ឋកិច្ច (Cesa) កាលពីថ្ងៃពុធ ទី០៧ ខែតុលានេះ បានអនុម័តលើសំណើមួយ ដើម្បីផ្ដល់ជូននូវការកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធរហូតដល់ទៅ ៣០,០០០ បាត (ប្រមាណ ៩៦២ ដុល្លារអាមេរិក) សម្រាប់ការទិញផលិតផល និងសេវាកម្ម រួមជាមួយនឹងការកាត់បន្ថយលើ VAT បន្ថែម ៧% ក្នុងការខិតខំមួយផ្សេងទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក។ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិលោក Danucha Pichayanan បានមានប្រសាសន៍ថា ការផ្តល់ជូនការកាត់បន្ថយពន្ធចាប់ផ្ដើមពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ សម្រាប់ឆ្នាំជាប់ពន្ធ២០២០ ហើយក្រុមប្រឹក្សាក៏គ្រោងនឹងបញ្ចូលទឹកប្រាក់ប្រមាណ ១២០ ពាន់លានបាត ចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានបង្ហាញផែនការជម្រុញចំនួន ៧២ ពាន់លានអឺរ៉ូ (៨៥ ពាន់លានដុល្លារ) ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ បន្ទាប់ពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងររបស់អឺរ៉ុប និងការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ លោក Sanchez បាននិយាយថា រដ្ឋាភិបាលនឹងចំណាយប្រាក់សរុបនោះនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ដែលជាការជម្រុញសារពើពន្ធ និងជម្រុញផលិតផលក្នុងស្រុកសរុប (GDP) ២.៥% បន្ថែមទៀត។ ប្រហែលជា ៨០% នៃថវិកានេះ បានមកពីមូលនិធិស្តារឡើងវិញរបស់សហគមន៍អ៊ឺរ៉ុប ហើយថវិកាដែលនៅសល់បានមកពីផ្នែកហិរញ្ញប្បទានរបស់ប្រទេសនេះ។ នាយករដ្ឋមន្ត្រីរូបនេះបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃពុធថា « ពិភពលោកបានផ្លាស់ប្តូរ ហើយយើងត្រូវតែពន្លឿនការផ្លាស់ប្តូរប្រទេសរបស់យើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
ភាពអត់ការងារធ្វើត្រូវបានគេមើលឃើញថា ជាការព្រួយបារម្ភដ៏ធំបំផុតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ សម្រាប់នាយកប្រតិបត្តិអាជីវកម្មនៅជុំវិញពិភពលោក ដែលតាមដានយ៉ាងយកចិត្តទុកដាក់អំពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នេះបើយោងតាមការស្ទង់មតិដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ។ អត្រាគ្មានការងារធ្វើ បានធ្លាក់ចុះដោយសារតែការជាប់គាំង និងការរឹតត្បិតផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតដោយជំងឺ Covid-19 ដោយមានការព្រួយបារម្ភថានឹងកាន់តែអាក្រក់ទៅៗ នៅក្នុងបណ្តាប្រទេសដែលមានកម្មករច្រើនកុះករ។ លោក Saadia Zahidi នាយកគ្រប់គ្រង WEF បានមានប្រសាសន៍ថា « ការរំខានដល់ការងារ ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតងកំពុងផ្លាស់ប្តូរទីផ្សារការងារ »។ ការស្ទង់មតិ ស្តីពីហានិភ័យក្នុងតំបន់សម្រាប់ការធ្វើអាជីវកម្ម ដែលបានស្ទង់មតិអ្នកគ្រប់គ្រងអាជីវកម្មចំនួន ១២,០១២ នាក់មកពី ១២៧
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនោះក៏ត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងថៃ ក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។ ឯកឧត្តម Jyri Järviaho បានលើកឡើងពីគម្រោងផ្តល់ជំនួយបច្ចេកទេស និងសម្ភារដល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 8, 2020 Chan Sreyny
ប្រទេសថៃ កំពុងពិចារណាអនុញ្ញាតឱ្យពលករចំណាកស្រុក ដែលការងាររបស់ពួកគេផុតកំណត់ចាប់ផ្តើមនៅខែក្រោយដើម្បីបន្តស្ថិតនៅក្នុងប្រទេស ជំនួសឱ្យការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីដាក់ពាក្យសុំការងារពីទីនោះ។ សេចក្តីសម្រេចអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះ ដោយគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយរបស់ពលករចំណាកស្រុក ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការងារថៃលោក Suchart Chomklin នៅថ្ងៃទី ៦ ខែតុលា មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ រដ្ឋមន្ត្រីរូបនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកថៃដកស្រង់សម្តីថា ប្រសិនបើពលករចំណាកស្រុកវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានធ្វើការនៅប្រទេសថៃអស់រយៈពេល ៤ ឆ្នាំតាមតម្រូវការនៃអនុស្សរណៈ នៃការយោគយល់រវាងរដ្ឋាភិបាល និងប្រទេសនីមួយៗ ពួកគេប្រហែលជាចង់ត្រឡប់មកធ្វើការវិញ។ ដោយនេះធ្វើឱ្យមានការព្រួយបារម្ភអំពីពួកគេ ក្នុងការឆ្លងជំងឺ Covid-19 ខណៈពេលរង់ចាំត្រឡប់មកវិញ ហើយយកជំងឺរាតត្បាតនេះមកជាមួយនៅពេលពួកគេត្រឡប់មកវិញ។ លោកបានបន្ថែមថា មានហានិភ័យពិតប្រាកដនៃការឆ្លងជំងឺ Covid-19 នាំចូលដែលបង្កជារលកផ្ទុះលើកទី២










