ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកពី ៧ទៅ ១១ម៉ែត្រ បន្ទាប់ពីដាក់ដេញថ្លៃរួចរាល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 8, 2020 Chan Sreyny

    ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី៧ម៉ែត្រ ទៅ១១ម៉ែត្រ បន្ទាប់ពីទទួលបានការអនុម័តហិរញ្ញប្បទានពីធនាគារពិភពលោកប្រមាណ១១០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ហៅថា ឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកទទឹងពី ៧ម៉ែត្រ ទៅ ១១ម៉ែត្រ ទៅតាមទីតាំងភូមិសាស្ត្រជាក់ស្តែង ជាមួយនឹងការចាក់កម្រាស់កៅស៊ូឡើងវិញ និងលើកកម្ពស់ផ្លូវដែលលិចលង់ដោយទឹកភ្លៀង ព្រមទាំងការស្តារឡើងវិញនូវស្ពានកាត់ផ្លូវមួយចំនួនផងដែរ។ ឯកឧត្តមបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន

  • Apple ឈប់លក់កាស និងឧបករណ៍បំពងសម្លេងរបស់ដៃគូចំនួន ៣ ក្រោយលឺល្ហៀងៗ ថាត្រៀមដំណើរការផលិតផលថ្មីរបស់ខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 7, 2020 Chan Sreyny

    ក្រុមហ៊ុន Apple Inc បានឈប់លក់កាស និងឧបករណ៍បំពងប្រភេទ wireless ពីក្រុមហ៊ុន Sonos Inc, Bose Corp និង Logitech International SA ខណៈ Apple ត្រៀមបើកដំណើរការផលិតផលអូឌីយ៉ូថ្មីរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California បានលក់គ្រឿងបន្លាស់របស់ភាគីទីបីជាយូរមកហើយ នៅលើគេហទំព័ររបស់ខ្លួនដែលជាប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយនៅលើពិភពលោក។ យោងតាមការត្រួតពិនិត្យរបស់ Bloomberg កាសនិងឧបករណ៍បំពងសម្លេងទាំងអស់ពី Bose ឧបករណ៍បំពងសំលេងពី Logitech និងឧបករណ៍បំពងសម្លេងចុងក្រោយបំផុតរបស់ Sonos មិនឃើញមានដាក់លក់នៅលើ Apple’s

  • សហគមន៍ទេសចរណ៍ខេត្តឧត្តរមានជ័យ ពង្រឹងគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 7, 2020 Chan Sreyny

    មន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានណែនាំដល់សហគមន៍ទេសចរណ៍ទាំងអស់ឱ្យពង្រឹងគុណភាពលើសេវាកម្មពាក់ព័ន្ធទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេង និងស្នាក់នៅបានយូរ។ លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ទីរទេសចរណ៍បានផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ឱ្យកែប្រែឡើងវិញនូវចំណុចខ្វះខាត និងផ្សព្វផ្សាយតាមប្រព័ន្ធ internet នូវរូបភាព និងតំបន់ទេសចរណ៍ថ្មីៗក្នុងខេត្តឱ្យបានទូលំទូលាយ។ លោកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំក្នុងអំឡុងខែកុម្ភៈ មន្ទីរទេសចរណ៍ខេត្តតែងតែរៀបចំព្រឹត្តិការណ៍ នៅតំបន់អន្លង់វែងមានដូចជា៖ ការរត់ប្រណាំង ការជិះកង់រួមគ្នាដើម្បីទាក់ទាញភ្ញៀវឱ្យមកស្គាល់ស្រុកអន្លង់វែង ក៏ដូចជាខេត្តឧត្ដរមានជ័យកាន់តែច្បាស់ ហើយមន្ទីរមានគម្រោងរៀបចំនៅតាមស្រុក ភូមិ ឃុំណា ដែលមានមុខម្ហូបប្លែកៗ និងសមិទ្ធផលថ្មីៗមកបង្ហាញជូនភ្ញៀវទេសចរនៅក្នុងឱកាសពិសេសៗ។ សូមបញ្ជាក់ថា ខេត្តឧត្ដរមានជ័យមានតំបន់ទេសចរណ៍ចំនួន ៣១ កន្លែងក្នុងនោះតំបន់ធម្មជាតិ ៧ កន្លែង, តំបន់ប្រវត្តិសាស្ត្រអន្លង់វែងរបស់របបខ្មែរក្រហមចុងក្រោយមានចំនួន

  • រឿង ៣ យ៉ាងដ៏គួរឲ្យចាប់អារម្មណ៍ពីភរិយាមហាសេដ្ឋីលំដាប់ពិភពលោក Mark Zuckerberg បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 7, 2020 Chan Sreyny

    លោកស្រី Priscilla Chan ត្រូវបានគេស្គាល់ថា ជាភរិយារបស់ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក គឺលោក Mark Zuckerberg។ ទោះបីជានាងត្រូវបានគេស្គាល់ថា ជាប្រពន្ធមហាសេដ្ឋីលំដាប់ពិភពលោកក៏ដោយក្ដី តែនាងមានអាជីពដ៏រីកចម្រើនផ្ទាល់ខ្លួន នៅក្នុងវិស័យមនុស្សធម៌ ជាអតីតគ្រូបង្រៀន និងគ្រូពេទ្យកុមារ។ ខណៈមនុស្សគ្រប់គ្នាយល់ថា ជាប្រពន្ធមហាសេដ្ឋីពិភពលោក រស់នៅលើគំនរមាសប្រាក់ហើយ មិនចាំបាច់ប្រកបការងារអ្វីនោះ តែមានរឿង ៣ យ៉ាងដែលយើងគួរដឹងពីប្រពន្ធមហាសេដ្ឋីពិភពលោករូបនេះ៖ ១.នាងជាកូនរបស់ជនភៀសខ្លួន៖ លោកស្រី Priscilla Chan គឺជាកូនរបស់ជន​ភៀសខ្លួនចិន-វៀតណាម ដែលបានមករស់នៅសហរដ្ឋអាមេរិកក្នុងសតវត្សឆ្នាំ១៩៧០។ លោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ខែកុម្ភៈឆ្នាំ ២០១៩ ជាមួយកម្មវិធី “CBS This Morning”

  • ថៃ ហាមឃាត់ការនាំចូលកាកសំណល់អេឡិចត្រូនិចជាង ៤០០ ប្រភេទក្រោមហេតុផលមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសហាមប្រាមការនាំចូលកាកសំណល់អេឡិចត្រូនិចចំនួន ៤២៨ ប្រភេទ ដើម្បីការពារបរិស្ថាន។ ប្រធាននាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស របស់ក្រសួងការបរទេសថៃលោក Kirati Ratchano បានមានប្រសាសន៍ថា បម្រាមដែលចូលជាធរមាននៅថ្ងៃទី ១៥ ខែកញ្ញានេះ ត្រូវបានដាក់ចេញដោយសេចក្តីសម្រេចឆ្នាំ ២០១៨ របស់អនុគណៈកម្មាធិការរបស់រដ្ឋាភិបាលគ្រប់គ្រង និងគ្រប់គ្រងសំណល់អេឡិចត្រូនិច និងប្លាស្ទិចដែលនាំចូល។ លោកបន្តថា ការរំលោភត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងជាពិន័យ ៥ ដងនៃតម្លៃសំណល់អេឡិចត្រូនិច ដែលនាំចូលដោយខុសច្បាប់។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា កាកសំណល់អេឡិចត្រូនិចត្រូវបានកំណត់ជាសមាសធាតុអគ្គិសនី និងអេឡិចត្រូនិច និងសំណល់អេតចាយ ដោយមិនរាប់បញ្ចូលសំណល់អេតចាយពីម៉ាស៊ីនអគ្គិសនី។ ក្រៅពីបម្រាមនេះ នឹងមានយុទ្ធនាការជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់ការចូលរួមជាសាធារណៈក្នុងកិច្ចការពារបរិស្ថាន៕

  • កម្មករវៀតណាមជិត ៣២ លាននាក់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    យោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាមបានឱ្យដឹងថា គិតត្រឹមខែកញ្ញា កម្មករចំនួន ៣១.៨ លាននាក់ដែលមានអាយុលើសពី ១៥ ឆ្នាំនៅវៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19 ដែលបណ្ដាលឱ្យពួកគេបាត់បង់ការងារ កាត់បន្ថយម៉ោងធ្វើការ និងការកាត់បន្ថយប្រាក់ចំណូល ឬការបញ្ឈប់ពីការងារតែម្ដង។ ការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបាននិយាយថា រហូតដល់ ៦៨.៩% នៃកម្មករបានរាយការណ៍អំពីប្រាក់ចំណូលទាប និង ៤០% បានកាត់បន្ថយម៉ោងធ្វើការ ឬត្រូវឈប់សម្រាកបណ្តោះអាសន្ន ខណៈដែល ១៤% បានបាត់បង់ការងារឬ ត្រូវបានបញ្ឈប់រហូតដោយគ្មានការកំណត់។ ប្រធាន GSO បាននិយាយថា ឧស្សាហកម្មភាគច្រើនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 បានបង្ហាញសញ្ញានៃការងើបឡើងវិញ នៅក្នុងត្រីមាសទី៣

  • សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ពីមន្រ្តីរាជការ ក្នុងការផ្អាកដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ២០២១ ដោយសារហេតុផលមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តយក្ស «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារតែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដូច្នេះនៅឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើយ ដោយសូមរក្សាទុកនៅដដែល។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា « ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន ថា ប្រាក់ខែសម្រាប់ឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងឆ្នាំ២០២១ អីចឹងសុំទោសទុកឲ្យហើយ។

  • ញាក់សាច់! អ៉ីអនម៉លទី៣ នៅកម្ពុជា ជាផ្សារទំនើបអ៉ីអនម៉លដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ាន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 7, 2020 Chan Sreyny

    យោងតាមការចុះផ្សាយមុននេះបន្តិចរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធការដ្ឋាន ផ្សារទំនើបអីអនម៉លគម្រោងទី៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា(ផ្សារទំនើប អ៉ីអនម៉លមានជ័យ)។ ប្រភពដដែលបានបង្ហាញពីលក្ខណពិសេសៗជាច្រើននៃគម្រោងវិនិយោគថ្មីមួយនេះរបស់ប្រទេសជប៉ុន ដែលមាទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ ) នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ុអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។