ព័ត៌មានចុងក្រោយ
  • មូលនិធិរូបិយវត្ថុអន្តរជាតិ៖ ការងារថ្មីរាប់លានអាចត្រូវបានបង្កើតឡើង ប្រសិនបើរដ្ឋាភិបាលក្នុងប្រទេសនានាធ្វើរឿងមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 6, 2020 Chan Sreyny

    មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលនៅក្នុង​ប្រទេសនានាគួរតែបង្កើនការវិនិយោគសាធារណៈ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ បន្ទាប់ពីរងការវាយប្រហារពីជំងឺរាតត្បាត Covid-19។ សេដ្ឋកិច្ចពិភពលោកត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិសេដ្ឋកិច្ច ជាមួយនឹងវិស័យសេវាកម្មដែលកំពុងជាប់គាំង មនុស្សជាច្រើនភ័យខ្លាចចំពោះការងាររបស់ពួកគេ ហើយរដ្ឋាភិបាលកំពុងប្រឈមនឹងបំណុលដែលកំពុងកើនឡើង។ IMF បានព្យាករកាលពីខែមិថុនាថា ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះ ៤.៩% សម្រាប់ឆ្នាំ២០២០ ប៉ុន្តែការធ្លាក់ចុះអាចនឹងខ្ពស់ជាងនេះនៅពេលដែលរដ្ឋាភិបាលជាច្រើនកំពុងដោះស្រាយជាមួយនឹងការឆ្លងរាលដាលនៃរលកទីពីរ។ ឥឡូវនេះ IMF កំពុងអំពាវនាវដល់រដ្ឋាភិបាលឱ្យបង្កើនការវិនិយោគសាធារណៈ ដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចនិងបង្កើតការងារ។ នៅក្នុងការត្រួតពិនិត្យសារពើពន្ធចុងក្រោយរបស់ខ្លួន IMF បានណែនាំថា សម្រាប់សេដ្ឋកិច្ចទីផ្សារជឿនលឿន និងកំពុងរីកចម្រើន ការបង្កើនការវិនិយោគសាធារណៈ ១% នៃផលិតផលក្នុងស្រុកសរុប នឹងបង្កើតការងារ ៧ លានដោយផ្ទាល់

  • គម្រោងបុរី Chankiri Palm Creek ​ជាគំរូនៃការរចនាផ្ទះប្រកបដោយការ “គិតគូរពីតម្រូវការ​អ្នករស់នៅជា​ចម្បង” PR
    PR
    PR October 6, 2020 Chan Sreyny

    ស្របពេលដែល​​គម្រោង​បុរី ខុនដូ និង​គម្រោង​អភិវឌ្ឍ អចលនទ្រព្យ​ផ្សេងទៀតកំពុង​រីកដុះដាល​ពេញ​ទីក្រុងភ្នំពេញ និង​បណ្ដា​ក្រុង​ផ្សេងទៀត នៅក្នុងប្រទេស កម្ពុជា​ក្នុងរយៈកាលជា​ច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូប អាច​មានការ​ពិបាក​​ក្នុងការ​​បែង​ចែក ​​ឲ្យ​ឃើញពីភាព​ខុស​គ្នា​នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យ ទាំងនោះ ។ យោង​តាម​ការ​​សិក្សា​មួយកាលពីពេលថ្មីៗនេះ ដែលចេញផ្សាយ​ដោយ​ក្រុមហ៊ុន Urbanland បានឲ្យឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​​កំពុង​ចាប់ផ្ដើម​គិត​គូរ​កាន់តែ​ខ្លាំង អំពីការ​បង្កើន​លទ្ធភាព​ប្រើប្រាស់​លំនៅដ្ឋាន ​របស់​ខ្លួនសម្រាប់​ការ​រស់នៅ តាំងពីក្នុង​ផ្ទះ​រហូតដល់ក្រៅផ្ទះ ជាជាង​ការ​ផ្ដោត​តែទៅលើសោភ័ណភាព ខាង​ក្រៅ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់​បាន​ការ​រចនា​ផ្ទះ ដែលមានភាពសាមញ្ញ និងទំនើប​​ជាងមុន លើសពី ការ​រចនា​ម៉ូតផ្ទះដែលមើលទៅសើរៗ ពោលគឺចង់បានលំនៅដ្ឋានដែល​ស្រស់ស្អាត​ ​អាចបំពេញបំណង ផ្ទាល់ខ្លួន និងតម្រូវការ​​ក្នុងការ​ប្រើប្រាស់​ជាក់ស្ដែង ហើយជួយបន្ថែម

  • ជំងឺរាតត្បាត Covid-19 ជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ប្រទេសឡាវ ដែលជាប្រភពចំណូលដ៏សំខាន់បំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 6, 2020 Chan Sreyny

    ទោះបីជាប្រទេសឡាវបានជៀសផុតពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីវីរុស Covid-19 ក៏ដោយក្ដី ក៏ផលប៉ះពាល់នៃជំងឺរាតតត្បាតមកលើសេដ្ឋកិច្ចរបស់ខ្លួនជាពិសេសវិស័យទេសចរណ៍ត្រូវបានគេព្យាករណ៍ថា នឹងរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ បើតាមការដកស្រង់​ពីការស្ទង់មតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា សហគ្រាសពាក់កណ្តាលដែលបានស្ទង់មតិបានបិទជាបណ្តោះអាសន្ននៅក្នុងខែឧសភា និងប្រហែល ៧០% បានការកាត់បន្ថយបុគ្គលិកដោយចំនួនបុគ្គលិកធ្លាក់ចុះ ៣៨%។ ទន្ទឹមនឹងនេះ សហគ្រាសទេសចរណ៍ប្រមាណ ៧៨% នៅហ្លួងព្រះបាងដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ពេញនិយមរបស់យូណេស្កូត្រូវបានបិទទ្វារដូចគ្នា។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃអ្នករកប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រទេស ត្រូវទទួលរងឥទ្ធិពលពីការរាតត្បាត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួន។ ជាក់ស្ដែងនៅហ្លួងព្រះបាង និងវាងវៀង ដែល​ជាទិសដៅទេសចរណ៍ល្បីៗចំនួនពីរនេះ ដែលសហគ្រាសទេសចរណ៍ភាគច្រើនផ្តោតលើភ្ញៀវទេសចរណ៍អន្តរជាតិ និងកម្សាន្ត ដូច្នេះហើយកផលប៉ះពាល់នៃវីរុស មានសភាពធ្ងន់ធ្ងរជាងនេះទៅទៀត។ គួរបញ្ជាក់ផងដែរថា មុនពេលមានរោគរាតត្បាតវិស័យទេសចរណ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដោយចំនួនភ្ញៀវទេសចរណ៍បរទេសបានកើនឡើង ១៤.៤% កាលពីឆ្នាំមុនដែលឈានដល់កម្រិតខ្ពស់បំផុត

  • ថៃ គ្រោងចំណាយលុយជិត ៩៤ លានដុល្លារ ទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ឲ្យប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 6, 2020 Chan Sreyny

    អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលថៃអ្នកនាង Phanprapha Yongtrakul បាននិយាយកាលពីថ្ងៃច័ន្ទ ថា គណៈកម្មាធិការជាតិចាក់វ៉ាក់សាំងគ្រោងនឹងចំណាយថវិកាចំនួន ២,៩៣ ពាន់លានបាត (៩៣.៦ លានដុល្លារ) ដើម្បីទិញវ៉ាក់សាំង Covid-19 ចំនួន ៦៦ លានដូសនៅក្នុងឆ្នាំក្រោយសម្រាប់ប្រជាជនថៃចំនួន ៣៣ លាននាក់ ឬ ប្រហែល ៥០% នៃចំនួនប្រជាជន។ យោងតាមការឲ្យដឹងរបស់​អ្នកណាំពាក្យវ័យក្មេងរូបនេះ គណៈកម្មាធិការដែលដឹកនាំដោយរដ្ឋមន្រ្តីសុខភាពសាធារណៈលោក Anutin Charnvirakul បានសំរេចចិត្តបំរុងការចាក់វ៉ាក់សាំងនេះតាមវិធីសាស្រ្តពីរយ៉ាង។ ជាក់ស្ដែងទីមួយនឹងត្រូវបានបម្រុងទុកជាច្រើនតាមរយៈយុទ្ធនាការ Covax ដែលត្រួតត្រាដោយអង្គការសុខភាពពិភពលោក គ្របដណ្ដប់លើប្រជាជនថៃ ២០% និងវិធីទី២ គឺទុកបំរុងជាមួយក្រុមហ៊ុនផលិតចំនួន ១០

  • អតីតពលករកូរ៉េ បើកកសិដ្ឋានចិញ្ចឹមមាន់ស្រែ ប្រើបទពិសោធន៍ពីកូរ៉េ និងមានការជ្រោមជ្រែងពីមន្ទីរកសិកម្ម ជោគជ័យខ្លាំងរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 5, 2020 Chan Sreyny

    របរចិញ្ចឺមមាន់ស្រែ ជារបរមួយដែលកំពុងពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ នេះតែម្ដង។ ការចិញ្ចឹមមាន់ស្រែមិនពិបាកនោះទេ ឲ្យតែយើងមាន​បច្ចេកទេស និងចំណេះជំនាញច្បាស់លាស់ ហើយរបរនេះក៏រកចំណូលបានច្រើនផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញចុះត្រួតពិនិត្យកសិដ្ឋានតាអ៊ី ៦១៩ ចិញ្ចឹមមាន់ស្រែ នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង។ លោក ឡេង ស៊ីវុទ្ធី (អតីតពលករកូរ៉េ) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា កសិដ្ឋានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ជាបណ្តើរៗដោយមានការជ្រោមជ្រែងពីមន្ទីរ និងបទពិសោធន៍ចិញ្ចឹមដែលទទួលបានពីប្រទេសកូរ៉េ។ ខណៈមកទល់ឆ្នាំ២០២០ នេះ កសិដ្ឋានមានការវិវឌ្ឍន៍ជាបន្តបន្ទាប់

  • បិតាវិនិយោគ Warren Buffett និយាយថា៖ អ្នកណាក៏អាចជោគជ័យនៅក្នុងពិភពជំនួញដែរ ឲ្យតែធ្វើរឿងមួយនេះបាន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 5, 2020 Chan Sreyny

    មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ Buffett ដែលត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ក៏ជាវិនិយោគគិតម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។ ក្រៅពីសមត្ថភាពមិនធម្មតាក្នុងវិស័យជំនួញ មហាសេដ្ឋីវ័យ ៩០ឆ្នាំ រូបនេះ ក៏ជាអ្នកផ្ដល់ដំបូន្មានពីការរស់នៅ អាជីព និងគន្លឹះឆ្ពោះទៅរកភាពជោគជ័យដល់មនុស្សជាច្រើនផងដែរ។ ហើយកាលពីពេលថ្មីនេះទស្សនាវដ្ដី Inc បានបង្ហាញនូវគន្លឺះដ៏ល្អបំផុតមួយរបស់មហាសេដ្ឋីរូបនេះ នៅក្នុងការបង្កើនកម្រិតនៃភាពជោគជ័យរបស់គាត់។ តាមការដកស្រង់សម្ដី Warren Buffett ធ្លាប់បាននិយាយថា៖ « នៅក្នុងពិភពជំនួញមនុស្សដែលទទួលបានជោគជ័យបំផុត គឺជាអ្នកដែលធ្វើអ្វីដែលពួកគេចូលចិត្ត »។

  • ជប៉ុនត្រូវខាតបង់ជិត ៤០ ពាន់លានដុល្លារពីទីផ្សារទេសចរណ៍ ដោយសារកត្តាមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 5, 2020 Chan Sreyny

    ទីផ្សារទេសចរណ៍របស់ប្រទេសជប៉ុនត្រូវរងការខាតបង់ចំនួនប្រមាណ ៤.០៦ ទ្រីលានយ៉េន (៣៨.៧ ពាន់លានដុល្លារ) ដោយសារការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងឆ្លងរីករាលដាលទៅលើលើមនុស្សប្រមាណ ៣៥ លាននាក់លើពិភពលោក។ យោងតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានស្រាវជ្រាវក្នុងប្រទេសជប៉ុនបានឲ្យដឹងថា ភ្ញៀវទេសចរបរទេសដែលមិនបានអនុញ្ញាតឲ្យចូលក្នុងប្រទេសជប៉ុនដោយសារតែជំងឺរាតត្បាត មានចំនួន ១៥% នៃប្រាក់ចំណូលពីការធ្វើដំណើរក្នុងស្រុកដែលនឹងត្រូវបាត់បង់នៅចន្លោះពីខែកុម្ភៈ ដល់ខែធ្នូ។ ក្នុងនោះការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Resona ក៏បានបង្ហាញផងដែរថា ទីក្រុងតូក្យូ អូសាកា និងអាណាខេត្តចំនួន ៣ ទៀតនឹងរងគ្រោះខ្លាំងជាងគេក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសជប៉ុន។ ដែលនេះតំណាងឱ្យ ៦០% នៃការខាតបង់ចំពោះការប្រើប្រាស់ដោយសារអវត្តមានភ្ញៀវទេសចរ។ ជាមួយគ្នានេះការប៉ាន់ស្មានដែលត្រូវបានចងក្រងដោយលោក Hideyuki Araki អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាននេះ គឺផ្អែកលើការសន្និដ្ឋានថា

  • កាន់តែសាហាវ! កូរ៉ូណាមិនត្រឹមសម្លាប់តែមនុស្សទេ សម្លាប់ទាំងការងារប្រមាណ ៥ លានកន្លែងក្នុងឧស្សាហកម្មសណ្ឋាគារនៅសហរដ្ឋអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 5, 2020 Chan Sreyny

    យោងតាមស្ថិតិចុងក្រោយបានឲ្យដឹងថា ឧស្សាហកម្មសណ្ឋាគារនៅសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបាត់បង់ការងារចំនួន ៥ លាននាក់ចាប់តាំងពីខែកុម្ភៈមក ដោយសារការរីករាលដាលនៃវីរុស Covid-19 ដែលបានសម្លាប់មនុស្សជិត ២១០,០០០ នាក់នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន xinhua។ អង្គភាពឯកជនដែលផ្តល់ទិន្នន័យគោលការវិភាគនិងការយល់ដឹងអំពីទីផ្សារសម្រាប់វិស័យបដិសណ្ឋារកិច្ចពិភពលោកបានបង្ហាញថា អត្រាជួលបន្ទប់សណ្ឋាគារនៅខែសីហានៅសហរដ្ឋអាមេរិកមានចំនួន ៤៨.៦% ធ្លាក់ចុះ ៣១.៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអត្រានេះបានបន្តធ្លាក់ចុះដល់ ៤៨.៥% នៅសប្តាហ៍ទី២ នៃខែកញ្ញានេះ។ ផ្តល់នូវទិន្នន័យគំរូការវិភាគនិងការយល់ដឹងអំពីទីផ្សារសម្រាប់វិស័យបដិសណ្ឋារកិច្ចពិភពលោក។ ទន្ទឹមនឹងនេះបើយោងតាមសមាគមសណ្ឋាគារប្រណីតអន្តរជាតិ (ALHI) មានតែប្រជាជនចំនួន ៣៨% នៅសហរដ្ឋអាមេរិកគ្រោងនឹងឈប់សម្រាកវិស្សមកាលក្នុងឆ្នាំ២០២០ បើប្រៀបធៀបជាមួយ ៧០% ក្នុងមួយឆ្នាំកាលពីពេលឆ្នាំមុនៗ។ ALHI បាននិយាយថា សណ្ឋាគារប្រហែល