បិតាវិនិយោគ Warren Buffett និយាយថា៖ អ្នកណាក៏អាចជោគជ័យនៅក្នុងពិភពជំនួញដែរ ឲ្យតែធ្វើរឿងមួយនេះបាន
បុគ្គលជោគជ័យ October 5, 2020 Chan Sreyny

មហាសេដ្ឋី Warren Buffett គឺជាអ្នកវិនិយោគដ៏អស្ចារ្យ ដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ Buffett ដែលត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ក៏ជាវិនិយោគគិតម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន។

ក្រៅពីសមត្ថភាពមិនធម្មតាក្នុងវិស័យជំនួញ មហាសេដ្ឋីវ័យ ៩០ឆ្នាំ រូបនេះ ក៏ជាអ្នកផ្ដល់ដំបូន្មានពីការរស់នៅ អាជីព និងគន្លឹះឆ្ពោះទៅរកភាពជោគជ័យដល់មនុស្សជាច្រើនផងដែរ។ ហើយកាលពីពេលថ្មីនេះទស្សនាវដ្ដី Inc បានបង្ហាញនូវគន្លឺះដ៏ល្អបំផុតមួយរបស់មហាសេដ្ឋីរូបនេះ នៅក្នុងការបង្កើនកម្រិតនៃភាពជោគជ័យរបស់គាត់។

តាមការដកស្រង់សម្ដី Warren Buffett ធ្លាប់បាននិយាយថា៖ « នៅក្នុងពិភពជំនួញមនុស្សដែលទទួលបានជោគជ័យបំផុត គឺជាអ្នកដែលធ្វើអ្វីដែលពួកគេចូលចិត្ត »។ ជាការពិតណាស់ នៅពេលដែលយើងស្រលាញ់ និងចង់ធ្វើអ្វីមួយ យើងតែងមានកម្លាំងចិត្ត និងចង់សម្រេចវាឲ្យបាន មិនថាបរាជ័យប៉ុន្មានដងក៏មិនបោះបង់ដែរ។ ក្ដីស្រលាញ់ មិនថាចំពោះមនុស្ស ឬ អ្វីផ្សេងក៏ដោយ តែងតែធ្វើឲ្យយើងមានកម្លាំងចិត្ត ទឹកចិត្ត ហ៊ានពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចបាន ទាំងនេះហើយដែលជាគន្លឹះ ដើម្បីបង្កើនកម្រិតនៃភាពជោគជ័យ៕

ប្រភព៖ inc