ព័ត៌មានចុងក្រោយ
  • ផ្សារទំនើបអ៉ីអនម៉លទី៣ លើផ្លូវ៦០ម៉ែត្រ បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃនេះ ដោយដាក់ឈ្មោះថា (ផ្សារទំនើប អុីអនម៉លមានជ័យ) អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 7, 2020 Chan Sreyny

    នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធការដ្ឋាន ផ្សារទំនើប អ៉ីអនម៉លគម្រោង ទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា(ផ្សារទំនើប អ៉ីអនម៉លមានជ័យ) នេះបើយោងតាមការចុះផ្សាយរបស់ទរទស្សន៍ជាតិកម្ពុជាមុននេះបន្តិច។ គម្រោងផ្សារទំនើបអ៉ីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ មានទីតាំងស្ថិតនៅក្នុងគម្រោង INC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបអ៉ីអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំងបង្កលក្ខណៈឲ្យមានកំណើនប្រជាជន

  • អង្គការពាណិជ្ជកម្មពិភពលោករំពឹងថា ពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ ៩.២% ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ថា ពាណិជ្ជកម្មទំនិញពិភពលោកនៅឆ្នាំនេះនឹងធ្លាក់ចុះ ៩.២% បើធៀបនឹងឆ្នាំ ២០១៩ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺ Covid-19 ។ WTO ជឿជាក់ថា ការធ្លាក់ចុះនេះអាចនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើរលកនៃជំងឺ Covid-19 លេចចេញបន្ថែមទៀត ដែលធ្វើឱ្យប៉ះពាល់ទៅលើសកម្មភាពសេដ្ឋកិច្ច។ WTO បានព្យាករណ៍ថា ឆ្នាំ ២០២១ នឹងមានការកើនឡើង ៧.២% នៅក្នុងពាណិជ្ជកម្មពិភពលោក។ ទន្ទឹមនឹងនេះ អគ្គនាយករង WTO លោក Yi Xiaozhun បានមានប្រសាសន៍ថា « ហានិភ័យធំបំផុតមួយសម្រាប់សេដ្ឋកិច្ចពិភពលោកបន្ទាប់ពីការរាតត្បាតនេះ នឹងក្លាយជាការឈានទៅរកកិច្ចគាំពារកិច្ចសហប្រតិបត្តិការអន្តរជាតិ

  • អរគុណមិត្តជប៉ុន! ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានត្រៀមរួចជាស្រេច ដើម្បីជួយដល់កម្ពុជាក្នុងវិស័យមួយចំនួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    នៅក្នុងពេលជួបសម្តែងការគួរសម ជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជម្រាបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ពីជំហរ យកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ដែលកំពុងគិតគូរបន្តយកចិត្តទុកដាក់ ជួយដល់កម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បើទោះបីជាយើងកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដូចប្រទេសនានាលើសកលលោកក៏ដោយ។ ឯកឧត្តមឯកអគ្គរាជទូតបានឱ្យដឹងទៀតថា រដ្ឋាភិបាលជប៉ុនបានត្រៀមរួចជាស្រេច ដើម្បីជួយដល់កម្ពុជា ក្នុងវិស័យមួយចំនួនដូចជា វិស័យសុខាភិបាលជាដើម ក្នុងនោះជំនួយ ទឹកប្រាក់ប្រមាណជា ២៥ពាន់លានយេន គ្រោងនឹងរៀបចំចុះហត្ថលេខា នាពេលខាងមុខនេះ។

  • គម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ពុជា នឹងលើកកម្ពស់វិស័យដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    ឯកឧត្តម វ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់​វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ពុជាគឺ ដើម្បីលើកស្ទួយវិស័យដឹក​ជញ្ជូនឱ្យ​កាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងផែនការសិក្សាបឋមមជ្ឈមណ្ឌលភស្តុភារកម្ម ត្រូវសាងសង់ចំនួន៤ ទីតាំងគឺ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ ប៉ោយប៉ែត និងក្រុងបាវិត។ ការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម នឹងធ្វើឱ្យអ្នក​វិនិយោគទុន ហាងទំនិញ ឬរោងចក្រធំៗ នឹងមកសាងសង់តំបន់ចែកទំនិញធំៗនៅក្នុងប្រទេស​កម្ពុជាកាន់តែច្រើន។ តាមការសិក្សាជាច្រើនលើករបស់ប្រទេសសិង្ហបុរីបានឱ្យដឹងថា កម្ពុជាគឺជាប្រទេសទី១ ដ៏ល្អសម្រាប់ការចែក​ចាយទំនិញនៅក្នុងតំបន់អាស៊ាន ខណៈការសិក្សាមជ្ឈមណ្ឌលភស្តុភាកម្មនៅកម្ពុជា ត្រូវបានចែកជា ២ វគ្គ ដោយបច្ចុប្បន្នខាង JICA

  • ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅប្រទេសកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២២ នេះបើយោងតាមក្រសួងព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែតុលា នេះ។ ផ្លូវល្បឿនលឿននេះមានប្រវែង ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយមានចម្ងាយជិតជាងផ្លូវជាតិលេខ៤ បច្ចុប្បន្នដែលមានប្រវែងរហូតដល់ ២៤០ គីឡូម៉ែត្រ។ តាមប្រភពដដែលបានឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ២០០០ លានដុល្លារ ក្នុងការសាងសង់ដែលជាកម្ចីសម្បទានពីរដ្ឋាភិបាលចិន។ តាមរយៈក្រុមហ៊ុនវិនិយោគ Cambodian PPSHV Expressway Co., Ltd រហូតមកដល់បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវនេះសម្រេចបានប្រមាណជាង ២០% និងដោះស្រាយផលប៉ះពាល់បានប្រមាណជិត ៩០%។ សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿននេះបានបើកការដ្ឋានសាងសង់នៅក្នុងខែមីនា ឆ្នាំ២០១៩ ក្រោមអធីបតីភាពសម្ដេចតេជោ

  • សិង្ហបុរី ត្រៀមខ្លួនបើកទ្វារប្រទេសឡើងវិញសម្រាប់ពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 7, 2020 Chan Sreyny

    ប្រទេសសិង្ហបុរី កំពុងបង្កើនវិធានការដើម្បីធានាសុវត្ថិភាពនៅពេលព្រំដែនរបស់ខ្លួនត្រូវបានបើកដំណើរការឡើងវិញ រួមទាំងការបង្កើតមន្ទីរពិសោធន៍សាកល្បងជំងឺ Covid-19 នៅអាកាសយានដ្ឋាន Changi។ រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី លោក Ong Ye Kung បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ Covid-19 នឹងត្រូវបានបង្កើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីទ្រទ្រង់មន្ទីរពិសោធន៍ចាស់មួយដែលអាចផ្តល់ការធ្វើតេស្តយ៉ាងរហ័សសម្រាប់អ្នកដំណើរ ១០០០០ នាក់ក្នុងមួយថ្ងៃ។ លើសពីនេះទៀត ប្រទេសសិង្ហបុរីនឹងចរចា « Air Travel Bubbles » ជាមួយបណ្តាប្រទេស ឬតំបន់ដែលមានសុវត្ថិភាព និងការរៀបចំសម្រាប់អ្នកធ្វើដំណើរទូទៅដែលមិនមានបំណងមកធ្វើទស្សនកិច្ច។ គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរី បានបើកព្រំដែនរបស់ខ្លួនជាឯកតោភាគីដល់អ្នកធ្វើដំណើរមកពីប្រទេសប្រ៊ុយណេ និងនូវែលហ្សេឡង់កាលពីខែមុន ហើយថ្មីៗនេះបានបើកសម្រាប់អ្នកដែលមកពីប្រទេសវៀតណាម និងអូស្រ្តាលីដោយមិនរាប់បញ្ចូលរដ្ឋ

  • ទីផ្សារភាគហ៊ុនបានងើបឡើងវិញភ្លាមៗ ក្រោយរបាយការណ៍បង្ហាញថា សុខភាពរបស់លោក ដូ ណាល់ត្រាំ ល្អប្រសើរឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 6, 2020 Chan Sreyny

    ទីផ្សារភាគហ៊ុនបានលោតឡើងមកវិញកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រោយរបាយការណ៍បានបង្ហាញថាសុខភាពរបស់ប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ មានភាពប្រសើរឡើង បន្ទាប់ពីបានធ្វើតេស្តឃើញថាវិជ្ជមានវីរុស Covid-19។ ការលោតឡើងវិញនេះ ធ្វើឲ្យពាណិជ្ជករបង្ហាញនូវភាពរីករាយតាមរយៈការស្រែកហ៊ោ ដែលនេះបង្ហាញថា សមាជិកសភានៅក្នុងសភាកំពុងឈានទៅរកការយល់ព្រមលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ភាគហ៊ុនសកលបានធ្លាក់ចុះនៅថ្ងៃសុក្រ បន្ទាប់ពីសេតវិមានបានប្រកាសពីការធ្វើរោគវិនិច្ឆ័យរបស់លោក Trump ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតក្នុងរយៈពេលមួយខែ មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំនេះ។ ទន្ទឹមនឹងនេះ តម្លៃប្រេងក៏ចាប់ផ្តើមងើបឡើងវិញកាលពីថ្ងៃច័ន្ទដូចគ្នាដេរ បន្ទាប់ពីការខាតបង់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន។ លោក Craig Erlam អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ OANDA បានចាត់វិធានការប្រុងប្រយ័ត្នដោយព្រមានថា ហានិភ័យធ្លាក់ចុះមិនគ្រាន់តែត្រូវបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅឆ្ងាយពីចក្រភពអង់គ្លេសផងដែរ

  • រយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ការនាំចូលផលិតផលពីប្រទេសថៃមកកម្ពុជាធ្លាក់ចុះ ៨% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 6, 2020 Chan Sreyny

    ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០ នេះ ការនាំចូលផលិតផលពីប្រទេសថៃមកកម្ពុជាធ្លាក់ចុះ ៨% ពោលគឺកម្ពុជាបានចំណាយប្រាក់តែចំនួន ៤,១៦១ លានដុល្លារអាមេរិក ដើម្បីទិញផលិតផលពីប្រទេសថៃ។ នេះបើយោងតាមការដកស្រង់ពីការចេញផ្សាយរបស់ក្រសួង​ព័ត៌មាននាថ្ងៃទី០៥ ខែតុលា កន្លងទៅនេះ។​ ក្នុងនោះផងដែរ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះសម្រេចបានត្រឹមតែ​ ៥,០៧៣ លានដុល្លារ ធ្លាក់ចុះ ១៦% បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្ដែងយោងតាមតួលេខពីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែសីហា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៩១៣ លានដុល្លារ ទៅកាន់ប្រទេសថៃ បង្ហាញការធ្លាក់ចុះប្រចាំឆ្នាំ ៤០%។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបានចំណាយប្រាក់ចំនួន ៤,១៦១ លានដុល្លារអាមេរិក ដើម្បីទិញផលិតផលពីប្រទេសថៃធ្លាក់ចុះ