- សេដ្ឋកិច្ចសេដ្ឋកិច្ច October 1, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី អាចធ្លាក់ចុះច្រើនជាងការរំពឹងទុក ប្រសិនបើជំងឺរាតត្បាត Covid-19 នៅតែមិនអាចគ្រប់គ្រងបាន ព្រោះថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឈមមុខនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចមិនប្រាកដប្រជា នេះបើយោងតាមធនាគារពិភពលោក (WB)។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ WB បានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែកញ្ញា បានបង្ហាញថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងធ្លាក់ចុះ ១.៦% នៅឆ្នាំនេះ ក្រោមសេណារីយ៉ូមូលដ្ឋាន។ នៅក្នុងខែមិថុនា WB បានព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងមានកំណើនស្មើសូន្យ។ ទោះយ៉ាងណា សេដ្ឋកិច្ចអាចធ្លាក់ចុះ ២% ប្រសិនបើប្រទេសនេះមិនបានគ្រប់គ្រងជំងឺរាតត្បាតបាន។ ទន្ទឹមនឹងនេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានប្រសាសន៍ថា
- ទេសចរណ៍ទេសចរណ៍ October 1, 2020 Chan Sreyny
(ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅសហគមន៍អេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន គ្រាន់តែមិនទាន់មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការលើកឡើងយ៉ាងដូច្នេះគឺនៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមករងារ អន្តរក្រសួងនិងមានការចូលរួមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមកាងារអន្តរក្រសួង រដ្ឋមន្រ្តីប្រតិភូអម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ អង្គប្រជុំបានលើកឡើងនូវគោលដៅសហគមន៍ទេសចរណ៍អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 1, 2020 Chan Sreyny
ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជារកប្រាក់ចំណូលបានប្រមាណ ៦លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសទៅឱ្យប្រជាពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៃការផ្ទេរកម្មសិទ្ធិយានជំនិះ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការលក់ស្លាកលេខ ពិសេសផ្ទាល់ខ្លួនទៅឱ្យប្រជាពលរដ្ឋកម្ពុជានេះ គឺជាជោគជ័យមួយនៃការបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់រថយន្ត។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តថា អ្នកដែលបានទិញលេខពិសេសផ្ទាល់ខ្លួននេះ គឺអាចរក្សាទុកពេញមួយជីវិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 1, 2020 Chan Sreyny
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងត្រៀមសម្រាប់ការដឹកជញ្ជូនសាច់គោលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។ ក្រសួងបាននិយាយថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ដែលជាប្រទេសនាំចេញសាច់គោភាគច្រើនទៅប្រទេសចិន។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ដែលមានការចូលរួមពីសហគមន៍កសិកម្មចំនួន ៥៨ និងអ្នកនាំចេញនៅ MAFF នាថ្ងៃទី ២៩ ខែកញ្ញា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មផលិតផលកសិកម្ម ហើយសាច់គោគឺជាអាហារសក្តានុពលមួយក្នុងការនាំចេញទៅប្រទេសចិន។ នាពេលអនាគតឆាប់ៗនេះ ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងពង្រីកទីផ្សារជាពិសេសផលិតផលកសិកម្មសម្រាប់នាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 30, 2020 Chan Sreyny
រដ្ឋាភិបាលស្រីលង្កាបានលុបចោលគម្រោងផ្លូវដែកធុនស្រាលដែលត្រូវបានសាងសង់ដោយមានជំនួយហិរញ្ញវត្ថុរបស់ជប៉ុននៅក្នុងទីក្រុងកូឡុំបូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី៣០ ខែកញ្ញានេះ។ ប្រភពដដែលបានឲ្យដឹងថា ហេតុផលដែលបានធ្វើឲ្ស្រីលង្កាបានលុបចោលគម្រោងនេះ គឺដោយសារផ្ទះ និងកន្លែងធ្វើជំនួញជាច្រើននឹងត្រូវបំផ្លាញក្នុងកំឡុងពេលសាងសង់ តំបន់ដីសើមសំខាន់ៗនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរការចំណាយលើការសាងសង់ផ្លូវឡើងភ្នំនឹងមានទំហំធំធេង ហើយថ្លៃដើមប្រតិបត្តិការហួសកំរិត។ គួរឲ្យដឹងផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទានជាមួយប្រទេសស្រីលង្កាក្នុងទឹកប្រាក់ប្រមាណ ៣០ ពាន់លានយ៉េន (ប្រហែល ២៨៤ លានដុល្លារ) កាលពីខែមីនា ឆ្នាំមុន សម្រាប់ប្រព័ន្ធផ្លូវដែកធុនស្រាលដែលការចំណាយសរុបនឹងមានប្រមាណ ២.៣ ពាន់លានដុល្លារអារមេរិក។ អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីលោក Keheliya Rambukwella បានប្រាប់អ្នកយកព័ត៌មានថា៖ « ឥឡូវនេះយើងកំពុងតែគិតអំពីគម្រោងដែលមានប្រសិទ្ធភាពជាងនេះ ដែលអាចទទួលបានលទ្ធផលដូចគ្នា
- អាជីវកម្មអាជីវកម្ម September 30, 2020 Chan Sreyny
Walt Disney បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ២៨,០០០ នាក់នៅអាមេរិកក្នុងផ្នែកឧទ្យានកម្សាន្តរបស់ខ្លួន ខណៈពេលដែលកន្លែងកម្សាន្តរបស់ខ្លួនមានការលំបាកក្នុងការកំណត់ចំនួនចូលរបស់ភ្ញៀវ និងការបន្តបិទ Disneyland នៅរដ្ឋ California ដោយសារតែជំងឺរាតត្បាត Covid-19 ។ Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រហែល ២/៣ នៃនិយោជិកដែលបានបញ្ឈប់គឺជាបុគ្គលិកក្រៅម៉ោង។ Disney បានបិទសួនកម្សាន្តរបស់ខ្លួននៅជុំវិញពិភពលោក នៅពេលដែលជំងឺ Covid-19 ចាប់ផ្តើមរីករាលដាលនៅដើមឆ្នាំនេះ។ ប៉ុន្តែ Disneyland បានបើកដំណើរការជាបណ្តើរៗ ទោះបីជាក្រុមហ៊ុនត្រូវបានបង្ខំឱ្យកំណត់ចំនួនភ្ញៀវទេសចរ ដើម្បីអនុញ្ញាតឱ្យមានការរក្សាគម្លាតពីគ្នាក៏ដោយ។ លោក Josh D’Amaro ប្រធានអង្គភាពឧទ្យាន Disney
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 30, 2020 Chan Sreyny
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ Covid-19 (CCSA) របស់ថៃបានប្រកាសថា ខ្លួនបានសំរេចបន្តរយៈពេលអនុគ្រោះសម្រាប់ការបន្តទិដ្ឋាការ សម្រាប់ជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារជំងឺរាតត្បាត Covid-19 ។ យោងតាមអ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានសំរេចថា ការសម្រេចចិត្តនេះមិនមានការហោះហើរច្រើនទេ ហើយជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសថៃ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសរបស់ពួកគេ។ កាលពីខែកក្កដា អាជ្ញាធរថៃបានផ្តល់ការពន្យារពេលទិដ្ឋាការ ដោយស្វ័យប្រវត្តិចាប់ពីចុងខែមីនា ដល់ថ្ងៃទី ២៦ ខែកញ្ញា ដល់ជនបរទេសទាំងអស់។ នៅខែតុលា បទបញ្ជាអន្តោប្រវេសន៍ថ្មីនឹងអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំពន្យារពេល ៦០ ថ្ងៃបន្តនៅក្នុងប្រទេសថៃ ប៉ុន្តែប្រសិនបើពួកគេមិនអាចចាកចេញបានដោយសារតែការហោះហើរមានកំណត់
- អាជីវកម្មអាជីវកម្ម September 30, 2020 Chan Sreyny
ភោជនីយដ្ឋាន Nusr-Et Boston ដែលជាភោជនីយដ្ឋានចុងក្រោយបង្អស់ពីតារា Instagram លោក “ Salt Bae” ដែលមានឈ្មោះពិតថា Nusret Gökçe ត្រូវបានបិទទ្វារកាលពីថ្ងៃសៅរ៍ បន្ទាប់ពីចាប់ផ្ដើមដំំណើរការលក់មិនទាន់បានមួយខែស្រួលបួលផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន foxnews កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។ បើយោងតាមប្រភពដដែលបានឲ្យដឹងថា ភោជនីយដ្ឋានរបស់កំពូលចុងភៅរូបនេះ ត្រូវបានបញ្ជាឲ្យបិទទ្វារ ដោយសារក្រុមមន្រ្តីបានរកឃើញថា រំលោភបំពាននូវវិធានការទប់ស្កាត់វីរុស Covid-19 របស់រដ្ឋាភិបាល និងបទបញ្ញត្តិសុវត្ថិភាពអគ្គិភ័យ។ មិនតែប៉ុណ្ណោះអាជ្ញាប័ណ្ណស្រារបស់ភោជនីយដ្ឋានក៏ត្រូវបានផ្អាកដោយគ្មានកំណត់ដែរ។ គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន Nusr-Et Boston បានបើកការសម្ពោធនៅថ្ងៃទី១៨ ខែកញ្ញា










