Mark zuckerberg មេហ្វេសប៊ុក បង្ហើបថា៖​ « គ្មានអ្វីដែលសំខាន់ជាងការមានជំនឿលើខ្លួនឯង និងជឿជាក់លើខ្លួននោះទេ »
បុគ្គលជោគជ័យ October 3, 2020 Chan Sreyny

ដំបូន្មាន អាចនិយាយបានថាជាទំនិញមួយដ៏មានតម្លៃបំផុត នៅក្នុងការរៀនសូត្រពីភាពជាអ្នកដឹកនាំ ប៉ុន្តែយោងតាមមេហ្វេសប៊ុក Mark zuckerberg ការស្ដាប់តាមខ្លួនឯង គឺជាដំបូន្មានដ៏សំខាន់បំផុតដែលមិនអាចកាត់ថ្លៃបាន។ ចាប់តាំងពីបានបង្កើតបណ្ដាញសង្គមដែលបច្ចុប្បន្នមានមនុស្ស រាប់រយលាននាក់ប្រើប្រាស់ មហាសេដ្ឋីវ័យក្មេង Mark zuckerberg បាននិយាយពីប្រធានបទជាច្រើន ដើម្បីលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយ។

ក្នុងនោះផងដែរ នៅពេលត្រូវបានចោទសួរដោយសំនួរមួយថា តើគាត់មានដំបូន្មានអ្វីខ្លះ សម្រាប់យុវជនដែលមានគំនិតចង់ផ្លាស់ប្តូរពិភពលោក។ មហាសេដ្ឋីវ័យ ៣៧ឆ្នាំ រូបនេះបាននិយាយថា៖ « អ្វីដែលសំខាន់បំផុតនោះ គឺគ្រាន់តែមានជំនឿលើខ្លួនឯង និង​ជឿជាក់លើខ្លួនឯង »។

លោកបានពន្យល់ថា នៅពេលអ្នកនៅក្មេង អ្នកតែងលឺគេ​និយាយថា អ្នកមិនអាចធ្វើរឿងអ្វីមួយដែលអ្នកមានបទពិសោធន៍ច្រើនជាងអ្នកធ្វើទេ ព្រោះអ្នកគ្មានបទពិសោធន៍ ឬ អាចនិយាយឲ្យស្រួលស្ដាប់ថា ក្មេងមិនអាចចេះជាងចាស់ទេ ព្រោះចាស់កើតមុន ឆ្លងកាត់រឿងរ៉ាវមុន និងច្រើនជាង។ ប៉ុន្តែ Mark បានចាប់ផ្ដើមបង្កើត Facebook នៅពេលគាត់មានអាយុ ១៩ ឆ្នាំ។ ជាមួយគ្នានេះលោកបានបន្ថែមថា៖ « កុំបន្ទាបតម្លៃរបស់អ្នកទោះបីអ្នកកំពុងធ្វើអ្វីក៏ដោយ មនុស្សគ្រប់រូបមានទស្សនវិស័យពិសេសមួយដែលពួកគេអាចនាំទៅដល់ពិភពលោក »៕

អត្ថបទ៖ លីនី
ប្រភព៖ time