- អាជីវកម្មអាជីវកម្ម October 2, 2020 Chan Sreyny
សត្វរុយ ត្រូវបានកសិករចិញ្ចឹមដើម្បីបម្រើឱ្យវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជាជាលើកដំបូង ផ្ទុយពីមុនដែលគេតែងតែចាត់ទុកសត្វនេះជាសត្វកខ្វក់ និងជាភ្នាក់ងារចម្លងមេរោគជាដើម។ ដោយពងសត្វរុយ Black Sodier Fly មួយខាំតម្លៃ ១០០ ដុល្លារហើយអត្រាញាស់ក្លាយជាសត្វរ៉ុយអាចបានពី ១០០ ទៅ ២០០ គីឡូក្រាម ចំពោះពូជដង្កូវកើតចេញពីរុយវិញក្នុងមួយគីឡូក្រាមតម្លៃ ១០ ដុល្លារ។ លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សត្វរុយមានចំនួន ២៦០០ ប្រភេទហើយរុយដែលមានអត្ថប្រយោជន៍មានតែចំនួន ៣៥០ ប្រភេទប៉ុណ្ណោះ ហើយរុយដែលលោកចិញ្ចឹមនេះមានឈ្មោះថា Black Sodier Fly
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១២ លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងស្ទឹងសែន នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ។ ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែតុលា លោកអភិបាលខេត្តបានបង្ហើបព័ត៌មានខាងលើនៅពេលចូលរួមពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូទឹកស្អុយ និងគម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។ នាឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុម័តលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ សូមជម្រាបផងដែរថា គំរោងនេះគឺជាផ្នែកមួយនៃគំរោងគ្រប់គ្រង និងកែលំអបរិស្ថានទន្លេសាបដំណាក់កាលទី២ អនុវត្តដោយរាជរដ្ឋាភិបាល។ ដោយគម្រោងនេះទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង ១២ លានដុល្លារអាមេរិក ហើយការស្ថាបនាគម្រោងនេះរួមមានប្រព័ន្ធលូប្រមាណ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 2, 2020 Chan Sreyny
ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma គឺជាអ្នកជំនួញដែលទទួលបានជោគជ័យ និងល្បីល្បាញបំផុតនៅលើពិភពលោក។ រឿងរ៉ាវរបស់គាត់ គឺពោរពេញទៅដោយការបរាជ័យ និងការប្ដេជ្ញាចិត្ត ហើយមានមនុស្សតិចណាស់នៅក្នុងពិភពជំនួញដែលដូចគាត់។ ផ្ដើមចេញពីបុរសកើតក្នុងគ្រួសារក្រីក្រ ដែលទទួលរងការបដិសេធច្រើនរាប់មិនអស់ រហូតក្លាយជាអ្នកមានបំផុតនៅប្រទេសចិន មានរឿងជាច្រើនដែលយើងគ្រប់គ្នាមិនបានដឹងពីគាត់។ យ៉ាងណាមិញខាងក្រោមនេះ ជាការពិត ១២ យ៉ាងដ៏គួរឲ្យចាប់អារម្មណ៍ និងបំផុសគំនិតរបស់មហាសេដ្ឋីរូបនេះ៖ ១.គាត់ជាមនុស្សដំបូងគេនៅប្រទេសចិនដែលស្គាល់អ៉ីនធឺណេត៖ នៅពេលមួយដែលប្រទេសចិនមិនបានភ្ជាប់ប្រព័ន្ធអ៉ីនធឺណេត ហើយជនជាតិចិនជាច្រើនមិនបានដឹងថាមានអ៉ីនធឺណេត និងស្គាល់អ្វីទៅជាអ៉ីនធឺណេតផង ប៉ុន្តែលោក Ma បានទទួលស្គាល់សក្តានុពលរបស់វា។ ២.គាត់ត្រូវបានចាប់ជំរិត នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅទីក្រុង Los Angeles ៖ យោងតាមអត្ថបទរបស់កាសែត Newsweek
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
យោងតាមការស្ទង់មតិរបស់ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានឱ្យដឹងថា ភាគច្រើននៃអាជីវកម្មខ្នាតតូចអាចនឹងត្រូវបិទក្នុងរយៈពេល ៦ ខែទៀត ដោយសារតែការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺ Covid-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីស្ថិតក្នុងភាពជាប់គាំង និងបំផ្លាញប្រាក់ចំណូលរបស់ពួកគេ។ ប្រហែល ៦០% នៃអាជីវកម្មខ្នាតតូចអាចបន្តសកម្មភាពបានត្រឹមតែ ៦ ខែទៀតប៉ុណ្ណោះ ប្រសិនបើការរឹតត្បិតរាតត្បាតនៅតែបន្តកើតមាន នេះបើយោងតាមការស្ទង់មតិ ដែលពាក់ព័ន្ធនឹងអាជីវកម្មខ្នាតតូចចំនួន ១៤៧ ហើយត្រូវបានធ្វើឡើងក្នុងខែមិថុនា និងខែកក្កដា។ ទន្ទឹមនឹងនេះ UNIDO បានស្នើដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ឱ្យផ្តល់ប្រាក់ឧបត្ថម្ភប្រាក់ឈ្នួលដើម្បីជួយអាជីវកម្មខ្នាតតូចដើម្បីរក្សាកម្មកររបស់ពួកគេ ខណៈពេលដែលមានការសហការទ្វេដងជាមួយវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមបន្តលក់ផលិតផលរបស់ពួកគេ នៅពេលមានការរឹតត្បិតជំងឺរាតត្បាត។ លើសពីនេះទៅទៀត អាជីវកម្មខ្នាតតូចរបស់ឥណ្ឌូនេស៊ី ដែលប្រើកម្លាំងពលកម្មជាតិច្រើនលើសលុប និងចូលរួមចំណែកប្រហែល
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
អត្រាគ្មានការងារធ្វើនៅប្រទេសជប៉ុន បានកើនឡើងដល់ ៣% នៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៧ ដែលបង្ហាញពីផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 នៅលើទីផ្សារការងារដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសនេះ។ យោងតាមទិន្នន័យក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនបានឱ្យដឹងថា តួលេខនេះបានកើនឡើង ០.១% គិតចាប់ពីខែកក្កដា គឺជាលើកទី១ ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៧ ដែលអត្រានេះមាន ៣% ឬខ្ពស់ជាងនេះ។ ប្រទេសជប៉ុនបាននឹងកំពុង តស៊ូនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងការដំឡើងពន្ធលើការប្រើប្រាស់មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតនេះ បានបំផ្លាញសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះ ការបិទព្រំដែនរបស់ប្រទេសជប៉ុនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ ដោយឧស្សាហកម្មបដិសណ្ឋារកិច្ចជួបការលំបាកយ៉ាងខ្លាំង។ ទីផ្សារការងាររបស់ជប៉ុន មានភាពតឹងតែងខ្លាំង ដោយសារនិយោជិកជាច្រើនត្រូវបានបញ្ឈប់ និងចំនួនប្រជាជនដែលមានអាយុច្រើនត្រូវបានកាត់បន្ថយការងារ៕ អត្ថបទ៖ នីតា
- អាជីវកម្មអាជីវកម្ម October 2, 2020 Chan Sreyny
ក្រុមហ៊ុន Yomiuri Shimbun បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia Japan Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ AirAsia បានចាប់ផ្ដើមចាត់វិធានការបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។ ដោយ AirAsia Japan បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធនៃគោលនយោបាយនេះ ឱ្យបានត្រឹមថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន nationthailand បានឲ្យដឹងថា ការសម្រេចចិត្តបែបនេះរបស់ក្រុមហ៊ុនគឺ បណ្ដាលមកពី តម្រូវការធ្វើដំណើរតិច បន្ទាប់ពីការរីករាលដាលនៃវីរុស Covid-19។ ខណៈក្រុមហ៊ុនបានផ្អាកប្រតិបត្តិការនៅគ្រប់ផ្លូវទាំងអស់ក្នុងពេលកន្លងមកនេះ នៅពេលដែលវីរុសឆ្លងរាលដាល។ ហើយនៅខែសីហា ក្រុមហ៊ុនបានចាប់ផ្ដើមហោះហើរវិញ ប៉ុន្តែចំនួនអ្នកដំណើរនៅតែទាប។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AirAsia Japan នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
ចំណូលដែលបានទទួលមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តសរុបចំនួន ១៨,៤៥៦,៣០៧ ដុល្លារអាមេរិករក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ ។ ប្រាក់ចំណូលនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ៧៥.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សំបុត្រ ដែលបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៩៦,២៤១ នាក់មានការធ្លាក់ចុះ ៧៦.១៧% ។ ប្រាក់ចំណូលសរុបជាង ៧៩២,៤៨២ ដុល្លារត្រូវបានបរិច្ចាគទៅមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ផ្នែកកុមារ។ នៅក្នុងខែកញ្ញា សំបុត្រចូលទស្សនាត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,៩៤៨ នាក់ដែលមានការថយចុះជាង ៩៧.៣៤% បើធៀបនឹងខែកញ្ញា ឆ្នាំ ២០១៩ ដែលនាំមកនូវចំណូលចំនួន ១២៤,២៩៦ ដុល្លារដល់រដ្ឋ។ សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍នៅកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងអាកាសចរណ៍រហូតដល់ដំណាច់ឆ្នាំនេះ។ តាមរយៈសេក្ដីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ និយោជិតម្នាក់ៗ ដែលត្រូវបានបញ្ឈប់ពីការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វាយនភណ្ឌស្បែកជើងកាបូប និងឧស្សាហកម្មទេសចរណ៍រយៈពេល ៣ ខែទៀតរហូតដល់ដំណាច់ឆ្នាំ២០២០ រួមជាមួយវិធានការណ៍គាំទ្រផ្សេងៗទៀត។ ជាមួយគ្នានេះកម្មវិធីជំនួយជាសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងគ្រោះដោយការរាតត្បាតវីរុស Covid-19 ក៏នឹងត្រូវពន្យារផងដែរសម្រាប់រយៈពេល ៣ ខែទៀតរហូតដល់ដំណាច់ឆ្នាំ។ សូមជម្រាបផងដែរថា នេះជាលើកទី៦ ហើយ ដែលរាជរដ្ឋាភិបាលបានគាំទ្រដល់វិស័យឯកជន កម្មករក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌ រួមទាំងវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19។










