ការពិត ១២ យ៉ាងដែលអ្នកប្រហែលជាមិនបានដឹងពីកំពូលអ្នកជំនួញចិនមាឌល្អិតចិត្តធំ Jack Ma
បុគ្គលជោគជ័យ October 2, 2020 Chan Sreyny

ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma គឺជាអ្នកជំនួញដែលទទួលបានជោគជ័យ​ និងល្បីល្បាញបំផុតនៅលើពិភពលោក។ រឿងរ៉ាវរបស់​គាត់ គឺពោរពេញទៅដោយការបរាជ័យ និងការប្ដេជ្ញាចិត្ត ហើយមានមនុស្សតិចណាស់នៅក្នុងពិភពជំនួញដែលដូចគាត់។

ផ្ដើមចេញពីបុរសកើតក្នុងគ្រួសារក្រីក្រ ដែលទទួលរងការបដិសេធច្រើនរាប់មិនអស់ រហូត​ក្លាយជាអ្នកមានបំផុតនៅប្រទេសចិន មានរឿងជាច្រើនដែលយើងគ្រប់គ្នាមិនបានដឹងពីគាត់។ យ៉ាងណាមិញខាងក្រោមនេះ ជាការពិត ១២ យ៉ាងដ៏គួរឲ្យចាប់អារម្មណ៍ និងបំផុសគំនិតរបស់មហាសេដ្ឋីរូបនេះ៖

១.គាត់ជាមនុស្សដំបូងគេនៅប្រទេសចិនដែលស្គា​ល់អ៉ីនធឺណេត​៖ នៅពេលមួយដែលប្រទេសចិនមិនបានភ្ជាប់ប្រព័ន្ធអ៉ីនធឺណេត ហើយជនជាតិចិនជាច្រើនមិនបានដឹងថាមានអ៉ីនធឺណេត និងស្គាល់អ្វីទៅជាអ៉ីនធឺណេតផង ប៉ុន្តែលោក Ma បានទទួលស្គាល់សក្តានុពលរបស់វា។

២.គាត់ត្រូវបានចាប់ជំរិត នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅទីក្រុង Los Angeles ៖ យោងតាមអត្ថបទរបស់កាសែត Newsweek ដែលមានចំណងជើងថា “ China’s New Rock-Star CEOs ” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Ma ទៅកាន់សហរដ្ឋអាមេរិក គាត់ត្រូវបានគេចាប់បញ្ជូនដើម្បីជាថ្នូរដោះបំណុលសម្រាប់មិត្តភក្កិម្នាក់ពីពាណិជ្ជករអាមេរិក ប៉ុន្តែអ្វីៗប្រែជាជូរចត់នៅពេលដែលជនជាតិអាមេរិកម្នាក់នោះបានទាញកាំភ្លើងបម្រុងមករកម៉ា តែគាត់ត្រូវបាញ់ខ្លួនឯងដោយសារមិនចង់ធ្វើខុសនឹងឆន្ទៈខ្លួនឯង។

៣.ការស្វែងរកតាមអ៉ីនធឺណេតលើកដំបូងបង្អស់របស់គាត់ គឺស្រាបៀរ៖ នៅពេលដែលមិត្តម្នាក់នៅទីក្រុង ស៊ីអាថល បានអនុញ្ញាតឲ្យគាត់ប្រើអ៉ីនធឺណេតជាលើកដំបូង មហាសេដ្ឋីរូបនេះបាន Search រកស្រាបៀរ។

៤.នៅពេល Ma ធំឡើង មិនមានថ្នាក់ភាសាអង់គ្លេសទេ៖ កាលសហគ្រិនរូបនេះឈានដល់វ័យជំទង់ នៅក្នុងប្រទេសចិនមិនមានសាលាបង្រៀនភាសាអង់គ្លេសនោះទេ។ ដូច្នេះដើម្បីរៀនភាសាអង់គ្លេសបានស្ដាប់ការផ្សាយតាមវិទ្យុ និងធ្វើជាមគ្គុទេសក៍ឥតគិតថ្លៃ​ដល់ជនបរទេសនៅសណ្ឋាគារ Hangzhou ជាថ្នូរនឹងការរៀនភាសាអង់គ្លេស។

៥.គាត់ត្រូវបានភ្ញៀវទេសចរម្នាក់ដាក់ឈ្មោះឲ្យ៖ តាមពិតទៅអ្នកមានបំផុតនៅប្រទេសចិនរូបនេះមានឈ្មោះពិតថា Ma Yun ប៉ុន្តែកាលនោះដោយសារភ្ញៀវទេសចរម្នាក់ពិបាកក្នុងការហៅឈ្មោះរបស់គាត់ ក៏ដាក់ឈ្មោះឲ្យគាត់ថា Jack ដែលបច្ចុប្បន្នគាត់បានប្រើឈ្មោះថា Jack Ma ដែលមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់គាត់មកទល់បច្ចុប្បន្ននេះ។

៦.ក្រុមហ៊ុនទីមួយដែលជេកម៉ាបង្កើតឡើងគឺទីភ្នាក់ងារបកប្រែ៖ ទីភ្នាក់ងារបកប្រែ Hangzhou Hope ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ តាមរយៈទីភ្នាក់ងារនេះលោក Ma បានមានឱកាសដើម្បីធ្វើការជាមួយអាជីវកម្មបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។

៧.គាត់មានបទពិសោធន៍ច្រើនជាមួយការបដិសេធ និងបរាជ័យ៖ តាំងពីតូចមក លោក Ma មិនដែលទទួលបានលទ្ធផលល្អនៅសាលារៀនទេ ហើយគាត់បានបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យចំនួន ២ដង។ មិនតែប៉ុណ្ណោះ គាត់ត្រូវបានគេបដិសេធដោយសាកលវិទ្យាល័យ Harvard ដល់ទៅ ១០ដង ហើយនៅពេលដាក់ពាក្យសុំការងារនៅ KFC គាត់គឺជាមនុស្សតែម្នាក់គតក្នុងចំណោមបេក្ខជន ២៤ នាក់ដែលត្រូវបានគេបដិសេធថាមិនមានការងារធ្វើ។

៨.គាត់យកលំនាំតាម Forrest Gump៖ ទម្រាំទទួលបានជោគជ័យ Ma បានប្រើខ្សែភាពយន្ត Forrest Gump ជាការបំផុសគំនិត ហើយជារឿយៗគាត់បានសម្តែងការកោតសរសើរចំពោះតួអង្គនៅក្នុងរឿងនេះ។

៩.គាត់បានសាកល្បងឈ្មោះ alibaba នៅតាមផ្លូវ San Francisco៖ មុនពេលសម្រេចដាក់ឈ្មោះក្រុមហ៊ុនថា Alibaba លោក Ma បានសួរមនុស្សនៅតាមដងផ្លូវនៃ San Francisco ថាតើពួកគេស្គាល់ Alibaba ពីរឿងនិទានអាលីបាបានិងចោរ ៤០ នាក់ដែរឬទេ? ហើយពួកគេទាំងអស់ស្គាល់ឈ្មោះ និងរឿងរ៉ាវទាំងនេះ ដូច្នេះហើយ Ma ក៏បានសំរេចថាវាជាឈ្មោះល្អ។ ដូចគ្នានេះផងដែរ Alibaba ចាប់ផ្តើមដោយអក្សរ “A” ដូច្នេះវានឹងស្ថិតនៅកំពូល។

១០.គាត់ គឺជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនដំបូងរបស់ Taobao ៖ នៅពេលដែល Taobao បានចាប់ផ្តើមដំបូង វាគ្មានអ្នកប្រើប្រាស់ទេ។ ដូច្នេះហើយ Ma និងសហស្ថាបនិករបស់គាត់ បានទិញ និងលក់របស់របរផ្ទាល់ខ្លួនរបស់ពួកគេនៅលើវេទិកា ដើម្បីឱ្យអ្វីៗមានសកម្មភាព និងជម្រុញទំនុកចិត្ត។

១១.គាត់មិនស្គាល់អ្វីជាបច្ចេកវិទ្យាទេ៖ លោក Ma មិនដឹងរបៀបសរសេរកូដទេ នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១០ លោកម៉ាបានសារភាពថា គាត់ពិតជាប្រើកុំព្យូទ័រ ដើម្បីធ្វើការរុករកតាមអ៉ីនធឺណេត និងអ៊ីមែលតាមធម្មតាៗ។

១២.គាត់ ស្រាលាញ់ការសម្ដែង៖ នៅឯព្រឹត្តិការណ៍អបអរសាទររបស់ក្រុមហ៊ុន Alibaba ប្រចាំឆ្នាំ លោក Ma បានស្លៀកពាក់សំលៀកបំពាក់ប្លែកៗ ហើយសំដែងដោយច្រៀង និងរាំចម្រៀងប៉ុប។ មិនតែប៉ុណ្ណោះគាត់ពិតជាពូកែខាងក្បាច់គុន ហើយបាន“ ផ្តួល” តារាសម្ដែងក្បាច់គុណអស់ជាច្រើនអ្នកផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ kr-asia