ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាលរុស្ស៊ី ប្រកាសគាំទ្រកម្ពុជាក្នុងការចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 2, 2020 Chan Sreyny

    រដ្ឋាភិបាលរុស្ស៊ីបានប្រកាសគាំទ្រកម្ពុជា ក្នុងការចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីដើម្បីឱ្យកម្ពុជាអាចទទួលបានពាណិជ្ជកម្មសេរី។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ ។ ឯកឧត្តម ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិការអន្តរជាតិបានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាឱ្យចូលចរចាទៅក្នុងទីផ្សារថ្មីមួយឈ្មោះថា « សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Eurasian Economic Union) » ដើម្បីឱ្យកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនទៅក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ចគាំទ្រនេះ

  • ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់ថៃ នឹងធ្លាក់ចុះនៅក្នុងសេណារ៉េយ៉ូដ៏អាក្រក់បំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 2, 2020 Chan Sreyny

    យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចធ្លាក់ចុះ ១០.៤% នៅឆ្នាំនេះ ដោយសារពាណិជ្ជកម្ម និងទេសចរណ៍ត្រូវបានរាំងស្ទះយ៉ាងខ្លាំងដោយសារជំងឺ Covid-19 ជាមួយនឹងគ្រោះរាំងស្ងួត និងទឹកជំនន់ដែលកំពុងកើតមាន។ WB បានព្យាករណ៍ថា នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុត ហើយត្រូវការពេលយ៉ាងតិច ៣ ឆ្នាំសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ដើម្បីស្តារឡើងវិញឱ្យដូចកម្រិតមុនពេលមានជំងឺរាតត្បាត។ WB បាននិយាយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថា នឹងមាន ៨.៣% នៅឆ្នាំនេះក្នុងសេណារីយ៉ូមូលដ្ឋាន។ ទន្ទឹមនឹងនេះ ការព្យាករណ៍ជាមូលដ្ឋាន គឺស្របទៅនឹងការព្យាករណ៍ពីការធ្លាក់ចុះ ៨.៥% របស់ការិយាល័យគោលនយោបាយសារពើពន្ធថៃ ប៉ុន្តែមានទុទិដ្ឋិនិយមច្រើនជាងការធ្លាក់ចុះ ៧.៦% ដូចដែលធនាគារថៃរំពឹងទុក។ យោងតាម WB

  • រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវដែកភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញ ដើម្បីពង្រឹងលើវិស័យមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 2, 2020 Chan Sreyny

    ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យលើគម្រោងសាងសង់ផ្លូវដែកថ្មី ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល លឿន ដែលលើកស្ទួយដល់កំណើនសេដ្ឋកិច្ច។ ឯកឧត្តមទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងវៀតណាមនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ថា ការដឹកជញ្ជូនតាមផ្លូវដែក ពិតជាមានសារសំខាន់ គឺជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផង។ ជាមួយគ្នានេះដែរដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងនិស្សិតរវាងប្រទេសទាំងពីរផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • វៀតណាម ចាប់ផ្ដើមបើកទីផ្សារទេសចរណ៍ឡើងវិញជាបណ្ដើរៗ សម្រាប់អ្នកដំណើរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានធ្វើផែនការបើកទីផ្សារជាបណ្តើរៗ សម្រាប់ភ្ញៀវទេសចរតាមរយៈការដាក់ចេញកម្មវិធីជំរុញលើកទី២ របស់ខ្លួន ប៉ុន្តែជួបការលំបាកដោយសារតែរដូវនេះពុំសូវមានភ្ញៀវទេសចរ និងការព្រួយបារម្ភអំពីការវិវត្តនៃជំងឺរាតត្បាត Covid-19 ។ អគ្គនាយក VNAT លោក Nguyen Trung Khanh បាននិយាយថា VNAT បានចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនងដើម្បីលើកកម្ពស់ប្រទេសវៀតណាមជាទិសដៅប្រកបដោយសុវត្ថិភាព។ នាយករដ្ឋមន្រ្តីវៀតណាម បានអនុញ្ញាតឱ្យចាប់ផ្តើមបើកជើងហោះហើរអន្តរជាតិចំនួន ៦ ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដោយបើកជាបណ្តើរៗសម្រាប់ទេសចរណ៍ក្នុងប្រទេស។ អ្នកដំណើរបរទេស ត្រូវតែគោរពតាមវិធានការណ៍សុវត្ថិភាពនៅពេលចូលប្រទេសវៀតណាមរួមមាន៖ ការនៅដាច់ដោយឡែក និងការធ្វើតេស្តរកជំងឺ Covid-19 ។ លោក Khanh

  • ក្នុងរយៈពេល ៩ខែនៃឆ្នាំនេះ ភ្ញៀវទេសចរបរទេសមកទស្សនានៅតំបន់អង្គរមាន​ត្រឹមតែ ៤០ម៉ឺននាក់ប៉ុណ្ណោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    ឧទ្យានបុរាណវិទ្យាអង្គរ ក្នុងខេត្តសៀមរាបបានទទួលភ្ញៀវទេសចរ​បរទេសសរុបចំនួន ៣៩៦,២៤១ នាក់ ក្នុងរយៈពេល ៩ខែ នៃដើមឆ្នាំនេះ ដោយរកចំណូលបាន ១៨,៤៥៦,៣០៧ ដុល្លារអាមេរិក។ តួលេខនេះត្រូវបានចែករំលែកដោយគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងចំណូលអង្គរ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកមិញនេះ។ ចំនួនភ្ញៀវទេសចរបរទេស និងប្រាក់ចំណូលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺ ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ ៧៦.១៧% ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ ៧៥.១៧%។ ជាមួយគ្នានេះក្នុងខែកញ្ញា សំបុត្រចូលទស្សនាអង្គរត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,៩៤៨នាក់ ដែលរកប្រាក់ចំណូលបាន ១២៤,២៩៦ ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះបើធ្វើការប្រៀបធៀបទៅខែកញ្ញាឆ្នាំមុន ភ្ញៀវទេសចរបរទេសក្នុងឆ្នាំនេះ ធ្លាក់ចុះ ៩៧.៣៤% ហើយប្រាក់ចំណូលវិញធ្លាក់ចុះ ៩៧.៤៥%។ គួរបញ្ជាក់ផងដែរថា

  • មេ Microsoft ថា៖ ដើម្បីដោះស្រាយបញ្ហាធំៗបាន គាត់តែងសួរខ្លួនឯងនូវសំណួរសាមញ្ញៗពីរនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 1, 2020 Chan Sreyny

    មហាសេដ្ឋី Bill Gates ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅអាមេរិក គឺក្រុមហ៊ុន Microsoft និងជាអ្នកបង្កើត​មូលនិធិមនុស្សធម៌ Bill & Melinda Gates។ មិនតែប៉ុណ្ណោះ គាត់ក៏ជាមនុស្សតែម្នាក់ដែលតែងធ្វើការព្រមានអំពីរោគរាតត្បាត ដែលជារឿយៗគាត់តែធ្វើការព្រមាន និងណែនាំឲ្យរដ្ឋាភិបាលនានាប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់រឿងនេះ។ យ៉ាងណាមិញកាលពីពេលថ្មីនេះ សារព័ត៌មាន CBNC បានបញ្ចេញនូវអាថ៌កំបាំងរបស់គាត់ ក្នុងការដោះសា្រយបញ្ហាធំៗទាំងអស់ ដែលរាប់ចាប់ពីបញ្ហានៅក្រុមហ៊ុន Microsoft មកដល់បញ្ហាវីរុស Covid-19 នេះ។ ប្រភពដដែលបានឲ្យដឹងថា នៅក្នុងវ័យជំទង់ លោក Bill Gates បានដោះស្រាយបញ្ហាបានយ់ាងល្អ ដោយប្រើវិធីដូចៗគ្នាគ្រប់ពេលមានបញ្ហាកើតឡើង

  • ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចីចំនួន ៦០០ លានដុល្លារសម្រាប់ប្រជាជនក្រីក្រនៅហ្វីលីពីន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៣០ ខែកញ្ញា បានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទឹកប្រាក់ ៦០០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការគាំទ្រដល់ការការពារសង្គមសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះបំផុត ខណៈពេលដែលមានជំងឺរាតត្បាត Covid-19 ។ ប្រាក់កម្ចីនេះ នឹងបន្តការគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីន ដើម្បីអនុវត្តកម្មវិធី Pantawid Pamilyang Pilipino Program (4Ps) ដែលជាផែនការរបស់រដ្ឋាភិបាលជាតិ ក្នុងការផ្តល់ជំនួយជាសាច់ប្រាក់តាមលក្ខខណ្ឌដល់គ្រួសារក្រីក្របំផុត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានសារៈសំខាន់ណាស់ដើម្បីធានាថាកុមារនៃគ្រួសារក្រីក្រអាចបន្តការសិក្សា និងមានសុខភាពល្អ ខណៈដែលប្រទេសនេះចាត់វិធានការដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ។ លោក Ndiamé Diop នាយកប្រចាំប្រទេសរបស់ WB ប្រចាំប្រទេសព្រុយនេ

  • ដោយសារហេតុផលទាំងនេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងស្ទុះងើបឡើងវិញក្នុងរយៈពេល ៧ ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    ការនាំចេញរបស់កូរ៉េខាងត្បូង បានបង្ហាញពីការស្ទុះងើបឡើងវិញជាលើកដំបូងនៅក្នុងរយៈពេល ៧ ខែក្នុងខែកញ្ញា ដោយសារការស្ទុះងើបនៃតម្រូវការពីសេដ្ឋកិច្ចធំៗ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េបានឱ្យដឹងថា ការនាំចេញដែលមានចំនួនប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ច បានជំរុញការនាំចេញបានឈានដល់ ៤៨.០៥ ពាន់លានដុល្លារកាលពីខែមុន ពោលគឺកើនឡើង ៧.៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយនេះជាការផ្លាស់ប្តូរលើកដំបូងចាប់តាំងពីខែកុម្ភៈ ដែលបានប្រកាសពីការកើនឡើងលឿនបំផុតក្នុងរយៈពេល ២៣ ខែចាប់តាំងពីខែតុលា ឆ្នាំ ២០១៨ ។ ការនាំចូលបានកើនឡើង ១.១% ស្មើនឹង ៣៩.១៧ ពាន់លានដុល្លារក្នុងខែកញ្ញា ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មកើនឡើងដល់ ៨.៨៨ ពាន់លានដុល្លារ។ ការនាំចេញជាមធ្យមប្រចាំថ្ងៃ បានធ្លាក់ចុះ ៤% នៅក្នុងខែកញ្ញា