ការនាំចេញរបស់កូរ៉េខាងត្បូង បានបង្ហាញពីការស្ទុះងើបឡើងវិញជាលើកដំបូងនៅក្នុងរយៈពេល ៧ ខែក្នុងខែកញ្ញា ដោយសារការស្ទុះងើបនៃតម្រូវការពីសេដ្ឋកិច្ចធំៗ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េបានឱ្យដឹងថា ការនាំចេញដែលមានចំនួនប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ច បានជំរុញការនាំចេញបានឈានដល់ ៤៨.០៥ ពាន់លានដុល្លារកាលពីខែមុន ពោលគឺកើនឡើង ៧.៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយនេះជាការផ្លាស់ប្តូរលើកដំបូងចាប់តាំងពីខែកុម្ភៈ ដែលបានប្រកាសពីការកើនឡើងលឿនបំផុតក្នុងរយៈពេល ២៣ ខែចាប់តាំងពីខែតុលា ឆ្នាំ ២០១៨ ។

ការនាំចូលបានកើនឡើង ១.១% ស្មើនឹង ៣៩.១៧ ពាន់លានដុល្លារក្នុងខែកញ្ញា ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មកើនឡើងដល់ ៨.៨៨ ពាន់លានដុល្លារ។ ការនាំចេញជាមធ្យមប្រចាំថ្ងៃ បានធ្លាក់ចុះ ៤% នៅក្នុងខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលកើតមានពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ តម្រូវការសកលនៃ GDP បានងើបឡើងវិញពីសេដ្ឋកិច្ចធំៗ។

ការនាំចេញទៅកាន់គោលដៅនាំចេញធំៗទាំង ៤ របស់កូរ៉េខាងត្បូងបានងើបឡើងវិញជាលើកដំបូងក្នុងរយៈពេល ២៣ ខែ។ ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូងបានកើនឡើង ៨.២% កាលពីខែមុន ដែលនេះជាការផ្លាស់ប្តូរលើកដំបូងក្នុងរយៈពេល ២ ខែលើតម្រូវការឧបករណ៍អេឡិចត្រូនិក ម៉ាស៊ីនទូទៅ កុំព្យូទ័រ និងផលិតផលដែកថែប។

ទំនិញនាំចេញធំៗចំនួន ៣ របស់កូរ៉េខាងត្បូងរួមមានម៉ាស៊ីនអេឡិចត្រូនិក គ្រឿងម៉ាស៊ីនទូទៅ និងរថយន្តបានស្ទុះងើបឡើងជាលើកដំបូងក្នុងរយៈពេល ២៣ ខែ។ ការនាំចេញឈីបបានកើនឡើង ១១.៨% នៅខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញតាមកុំព្យូទ័របានបន្តកើនឡើងក្នុងរយៈពេល ១២ ខែជាប់គ្នា ដោយសារការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 បានបង្ខំឱ្យប្រជាជនធ្វើការនៅផ្ទះ និងរៀនតាមអ៉ីនធឺណេត៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


