ព័ត៌មានចុងក្រោយ
  • កម្ពុជា ត្រៀមសម្រាប់ការនាំចេញសាច់គោលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងត្រៀមសម្រាប់ការដឹកជញ្ជូនសាច់គោលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។ ក្រសួងបាននិយាយថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ដែលជាប្រទេសនាំចេញសាច់គោភាគច្រើនទៅប្រទេសចិន។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ដែលមានការចូលរួមពីសហគមន៍កសិកម្មចំនួន ៥៨ និងអ្នកនាំចេញនៅ MAFF នាថ្ងៃទី ២៩ ខែកញ្ញា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មផលិតផលកសិកម្ម ហើយសាច់គោគឺជាអាហារសក្តានុពលមួយក្នុងការនាំចេញទៅប្រទេសចិន។ នាពេលអនាគតឆាប់ៗនេះ ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងពង្រីកទីផ្សារជាពិសេសផលិតផលកសិកម្មសម្រាប់នាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា

  • ស្រីលង្កា លុបចោលគម្រោងផ្លូវដែកធុនស្រាលដែលផ្តល់ហិរញ្ញប្បទានដោយជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    រដ្ឋាភិបាលស្រីលង្កាបានលុបចោលគម្រោងផ្លូវដែកធុនស្រាលដែលត្រូវបានសាងសង់ដោយមានជំនួយហិរញ្ញវត្ថុរបស់ជប៉ុននៅក្នុងទីក្រុងកូឡុំបូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី៣០ ខែកញ្ញានេះ។ ប្រភពដដែ​លបានឲ្យដឹងថា ហេតុផលដែលបានធ្វើឲ្ស្រីលង្កាបានលុបចោលគម្រោងនេះ គឺដោយសារផ្ទះ និងកន្លែងធ្វើជំនួញជាច្រើននឹងត្រូវបំផ្លាញក្នុងកំឡុងពេលសាងសង់ តំបន់ដីសើមសំខាន់ៗនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរការចំណាយលើការសាងសង់ផ្លូវឡើងភ្នំនឹងមានទំហំធំធេង ហើយថ្លៃដើមប្រតិបត្តិការហួសកំរិត។ គួរឲ្យដឹងផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទានជាមួយប្រទេសស្រីលង្កាក្នុងទឹកប្រាក់ប្រមាណ ៣០ ពាន់លានយ៉េន (ប្រហែល ២៨៤ លានដុល្លារ) កាលពីខែមីនា ឆ្នាំមុន សម្រាប់ប្រព័ន្ធផ្លូវដែកធុនស្រាលដែលការចំណាយសរុបនឹងមានប្រមាណ ២​.៣ ពាន់លានដុល្លារអារមេរិក។ អ្នកនាំពាក្យ​គណៈរដ្ឋមន្រ្តីលោក Keheliya Rambukwella បាន​ប្រាប់អ្នកយកព័ត៌មានថា៖ « ឥឡូវនេះយើងកំពុងតែគិតអំពីគម្រោងដែលមានប្រសិទ្ធភាពជាងនេះ ដែលអាចទទួលបានលទ្ធផលដូចគ្នា

  • ឧទ្យាន Walt Disney នៅអាមេរិកនឹងបញ្ឈប់បុគ្គលិកប្រហែល ២៨,០០០ នាក់ដោយសារការវាយប្រហាររបស់កូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 30, 2020 Chan Sreyny

    Walt Disney បានប្រកាសកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ២៨,០០០ នាក់នៅអាមេរិកក្នុងផ្នែកឧទ្យានកម្សាន្តរបស់ខ្លួន ខណៈពេលដែលកន្លែងកម្សាន្តរបស់ខ្លួនមានការលំបាកក្នុងការកំណត់ចំនួនចូលរបស់ភ្ញៀវ និងការបន្តបិទ Disneyland នៅរដ្ឋ California ដោយសារតែជំងឺរាតត្បាត Covid-19 ។ Disney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រហែល ២/៣ នៃនិយោជិកដែលបានបញ្ឈប់គឺជាបុគ្គលិកក្រៅម៉ោង។ Disney បានបិទសួនកម្សាន្តរបស់ខ្លួននៅជុំវិញពិភពលោក នៅពេលដែលជំងឺ Covid-19 ចាប់ផ្តើមរីករាលដាលនៅដើមឆ្នាំនេះ។ ប៉ុន្តែ Disneyland បានបើកដំណើរការជាបណ្តើរៗ ទោះបីជាក្រុមហ៊ុនត្រូវបានបង្ខំឱ្យកំណត់ចំនួនភ្ញៀវទេសចរ ដើម្បីអនុញ្ញាតឱ្យមានការរក្សាគម្លាតពីគ្នាក៏ដោយ។ លោក Josh D’Amaro ប្រធានអង្គភាពឧទ្យាន Disney

  • ថៃ នឹងបន្តរយៈពេលអនុគ្រោះបន្តទិដ្ឋាការសម្រាប់ជនបរទេសដែលជាប់គាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ Covid-19 (CCSA) របស់ថៃបានប្រកាសថា ខ្លួនបានសំរេចបន្តរយៈពេលអនុគ្រោះសម្រាប់ការបន្តទិដ្ឋាការ សម្រាប់ជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារជំងឺរាតត្បាត​ Covid-19 ។ យោងតាមអ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានសំរេចថា ការសម្រេចចិត្តនេះមិនមានការហោះហើរច្រើនទេ ហើយជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសថៃ បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសរបស់ពួកគេ។ កាលពីខែកក្កដា អាជ្ញាធរថៃបានផ្តល់ការពន្យារពេលទិដ្ឋាការ ដោយស្វ័យប្រវត្តិចាប់ពីចុងខែមីនា ដល់ថ្ងៃទី ២៦ ខែកញ្ញា ដល់ជនបរទេសទាំងអស់។ នៅខែតុលា បទបញ្ជាអន្តោប្រវេសន៍ថ្មីនឹងអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំពន្យារពេល ៦០ ថ្ងៃបន្តនៅក្នុងប្រទេសថៃ ប៉ុន្តែប្រសិនបើពួកគេមិនអាចចាកចេញបានដោយសារតែការហោះហើរមានកំណត់

  • ភោជនីយដ្ឋានថ្មី របស់ស្ដេចរោយអំបិលលោក Salt Bae ត្រូវអាជ្ញាធរបញ្ជាឲ្យបិទទ្វារ ក្រោយបើកមិនទាន់បានមួយខែស្រួលបួលផង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 30, 2020 Chan Sreyny

    ភោជនីយដ្ឋាន Nusr-Et Boston ដែលជាភោជនីយដ្ឋានចុងក្រោយបង្អស់ពីតារា Instagram លោក “ Salt Bae” ដែលមានឈ្មោះពិតថា Nusret Gökçe ត្រូវបានបិទទ្វារកាលពីថ្ងៃសៅរ៍ បន្ទាប់ពីចាប់ផ្ដើមដំំណើរការលក់មិនទាន់បានមួយខែស្រួលបួលផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន foxnews កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។ បើយោងតាមប្រភពដដែលបានឲ្យដឹងថា​ ភោជនីយដ្ឋានរបស់កំពូលចុងភៅរូបនេះ ត្រូវបានបញ្ជាឲ្យបិទទ្វារ ដោយសារក្រុមមន្រ្តីបានរកឃើញថា រំលោភបំពាននូវវិធានការទប់ស្កាត់វីរុស Covid-19 របស់រដ្ឋាភិបាល និងបទបញ្ញត្តិសុវត្ថិភាពអគ្គិភ័យ។ មិនតែប៉ុណ្ណោះអាជ្ញាប័ណ្ណស្រារបស់ភោជនីយដ្ឋានក៏ត្រូវបានផ្អាកដោយគ្មានកំណត់ដែរ។ គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន Nusr-Et Boston បានបើកការសម្ពោធនៅថ្ងៃទី១៨ ខែកញ្ញា

  • Steve Jobs ៖ «  ក្នុងនាមជាបុរសដែលមានជាងគេបំផុតនៅក្នុ​ងផ្នូរមិនសំខាន់សម្រាប់ខ្ញុំទេ អ្វីដែលសំខាន់នោះ គឺការគេងដែលមានអារម្មណ៍ថា យើងបានធ្វើអ្វីមួយដ៏អស្ចារ្យ » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 30, 2020 Chan Sreyny

    « ក្នុងនាមជាបុរសដែលមានជាងគេបំផុត នៅក្នុ​ងផ្នូរមិនសំខាន់សម្រាប់ខ្ញុំទេ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះ គឺការគេងដែលមានអារម្មណ៍ថា យើងបានធ្វើអ្វីមួយដ៏អស្ចារ្យ » នេះគឺសម្ដីរបស់កំពូលអ្នកបង្កើត​បច្ចេកវិទ្យា លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple។ លោក Steve Jobs បានចំណាយពេលជាច្រើនឆ្នាំនៃការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការតស៊ូដើម្បីកសាងក្រុមហ៊ុន Apple ឱ្យក្លាយជាក្រុមហ៊ុនដ៏ល្បីនាសព្វថ្ងៃនេះ។ បើរាប់ចាប៉ពី MacBook មកដល់ទូរស័ព្ទ iPhone ហើយគិតពីអ្វីដែល Jobs បានធ្វើ គឺវាពិតជាអស្ចារ្យណាស់ ព្រោះគាត់បានផ្លាស់ប្ដូររបៀបរស់នៅរបស់យើងគ្រប់គ្នា។ ទោះយ៉ាងណាក្ដី អ្វីដែលគាត់បានបង្កើតឡើងនេះ មិនមែនជាអំណោយដ៏ធំពីកំពូលមនុស្សរូបនេះនោះទេ អំណោយដ៏ធំបំផុតរបស់

  • ធនាគារពិភពលោកព្រមានថា ជំងឺ Covid-19 នឹងធ្វើឱ្យសេដ្ឋកិច្ចនៅអាស៊ីមានកំណើនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៧ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ត្រូវបានគេរំពឹងថា នឹងនាំឱ្យមានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងរយៈពេលជាង ៥០ ឆ្នាំនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក៏ដូចជាប្រទេសចិនផងដែរ។ WB បាននិយាយថា នៅតាមដំបន់នៅឆ្នាំនេះត្រូវបានគេព្យាករថា នឹងកើនឡើងត្រឹមតែ ០.៩% ដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៧ ។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ២% នៅឆ្នាំនេះ ដែលជំរុញដោយការចំណាយរបស់រដ្ឋាភិបាល ការនាំចេញ និងអត្រានៃការឆ្លងជំងឺ Covid-19 ដែលមានអត្រាទាបចាប់តាំងពីខែមីនា ប៉ុន្តែមានការថយចុះក្នុងការប្រើប្រាស់នៅក្នុងស្រុក។ WB បានបន្តថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានគេព្យាករថានឹងមានការធ្លាក់ចុះ ៣.៥%

  • ការងារនៅអាមេរិក នឹងមិនងើបឡើងវិញដូចកម្រិតមុនពេលមានជំងឺ Covid-19 នោះទេរហូតដល់ឆ្នាំ ២០២៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    ខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុក បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ការងារសហរដ្ឋអាមេរិកប្រហែលជានឹងមិនងើបឡើងវិញដល់កម្រិតមុនពេលមានជំងឺរាតត្បាត Covid-19 ឡើយរហូតដល់ឆ្នាំ ២០២៣ ។ លោក Patrick Harker ប្រធាន Philadelphia ធនាគារបម្រុងសហព័ន្ធបាននិយាយថា « សេណារីយ៉ូនៃកំណើនជាបន្ត ដែលខ្ញុំបានបង្ហាញគឺអាស្រ័យលើការធ្លាក់ចុះនៃអត្រាឆ្លងជំងឺ Covid-19 ថ្មីដែលអាចបណ្តាលមកពីការពាក់ម៉ាស់ជាសកល ជាពិសេសគឺការស្នាក់នៅក្នុងផ្ទះ »។ លោកបន្តថា « យើងក៏សន្មតថា​ វ៉ាក់សាំងនឹងអាចត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅពាក់កណ្តាលឆ្នាំក្រោយ។ ប៉ុន្តែ ជំងឺ Covid-19 បានបង្រៀនឱ្យពិភពលោកទទួលបានការឈឺចុកចាប់ និងពិបាកក្នុងការគ្រប់គ្រងណាស់ »។ លោក Harker