ព័ត៌មានចុងក្រោយ
  • ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់ហ្វីលីពីននឹងធ្លាក់ចុះជិត ៧% ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2020 Chan Sreyny

    សេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៦.៩% នៅឆ្នាំ ២០២០ ខណៈពេលដែលការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារពិភពលោក (WB) ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ការរីករាលដាលនៃជំងឺ Covid-19 កំពុងតែជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច និងសង្គម។ របាយការណ៍បានបន្ថែមទៀតថា ជំងឺរាតត្បាតបានបង្កឱ្យមានការធ្លាក់ចុះនៃការបញ្ជូនប្រាក់ ដែលបានផ្ញើដោយពលករហ្វីលីពីននៅក្រៅប្រទេស និងការបាត់បង់ការងារដែលបណ្តាលមកពីវិធានការណ៍ទប់ស្កាត់ដ៏តឹងរ៉ឹង។ ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យមនឹងជួយដោះស្រាយផលប៉ះពាល់នៃជំងឺ Covid-19 និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងប្រទេសហ្វីលីពីន។ នៅឆមាសទី១ នៃឆ្នាំ ២០២០ សេដ្ឋកិច្ចហ្វីលីពីនធ្លាក់ចុះ ៩% ។ ការធ្លាក់ចុះនេះ គឺជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ

  • គម្រោងវិនិយោគចំនួន ៧ សរុបតម្លៃ ២៣.៦២ លានដុល្លារបានបោះពួយមកកម្ពុជា ក្នុងវិបត្តិកូវីដនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2020 Chan Sreyny

    បើទោះបីជាស្ថិតក្នុងវិបត្តិរាតត្បាតកូវីដ១៩ ក៏ដោយក្ដី ព្រះរាជាណាចក្រកម្ពុជាយើងនៅតែទទួលបានការវិនិយោគឥតដាច់ពីក្រុមហ៊ុនធំៗ ជាច្រើនមកពីបរទេស។ ជាក់ស្ដែងនាថ្ងៃនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន ៧ ដែលមានទុនវិនិយោគសរុបដល់ទៅ ២៣.៦២ លានដុល្លារអាមេរិក។ យោងតាមការចេញផ្សាយមុននេះបន្តិចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១. ក្រុមហ៊ុន GLOBAL ASIA APPAREL (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវអន្លង់គង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៨កន្លែង។

  • សម្រស់ទឹកធ្លាក់ថ្មដាតូច កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 29, 2020 Chan Sreyny

    រមណីយដ្ឋាន “ទឹកធ្លាក់ថ្មដាតូច” ឬហៅថា “ទឹកធ្លាក់ភ្នំ ១៥០០” ឋិតក្នុងទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិដោយសារនៅតំបន់នេះ មានទេសភាពស្រស់ត្រកាលគ្របដណ្តប់ទៅដោយព្រៃព្រឹក្សាខៀវស្រងាត់ មានជ្រលងដងអូរ ភ្នំ ផ្ទាំងថ្ម ទឹកជ្រោះហូរជាដំណាក់ៗ ហើយការធ្វើដំណើរទៅកម្សាន្តលើផ្លូវរលោងស្អាត មានផ្លូវបត់បែនឡើងចុះបង្កភាពសប្បាយរីករាយជាខ្លំាង។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានបញ្ជាក់ថា រៀងរាល់ថ្ងៃសៅរ៍-អាទិត្យភ្ញៀវដែលបានមកកម្សាន្តក្នុងតំបន់នេះមានប្រមាណចាប់ពី ២០០០ នាក់ឡើងទៅ។ លោកបញ្ជាក់ថា មន្ទីរទេសចរណ៍ក៏ដូចជាដៃគូពាក់ព័ន្ធនឹងកែលម្អនៅតាមកន្លែងមួយចំនួនបន្ថែមទៀតឱ្យកាន់តែមាន ភាពងាយស្រួល ទៅដល់ភ្ញៀវទេសចរដែលបានមកកម្សាន្តដើម្បីធ្វើឱ្យពួកគាត់មកម្តងហើយចង់ម្តងទៀត។ លោក​បានបញ្ជាក់​ថា យើងបានអភិវឌ្ឍតំបន់នេះ ដោយមិនមានការកែច្នៃអ្វីឱ្យខុសអ្វីប្លែកពីធម្មជាតិនោះទេ ដោយយើងទុកជាលក្ខណៈធម្មជាតិហើយយើងក៏មានក្រុមហ៊ុនឯកជនគេវិនិយោគនៅតំបន់នេះ ដោយទី១ យើងផ្ដោតទៅលើចំណតរថយន្ត អនាម័យ

  • បណ្ដាប្រទេសដែលមានការរីករាលដាលខ្លាំងនៃវីរុសកូវីដ នឹងខាតបង់ ខណៈចិនស្នើឱ្យអ្នកនាំចូលជៀសវាងអាហារក្លាសេពីទីនោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2020 Chan Sreyny

    ទីក្រុងប៉េកាំងរបស់ប្រទេសចិនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានអំពាវនាវដល់អ្នកនាំចូល ឲ្យជៀសវាងអាហារក្លាសេពីបណ្ដាប្រទេសនានា ដែលមានការរីករាលដាលខ្លាំងនៃវីរុស Covid-19។ ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពី ប្រទេសចិនបានរកឃើញករណីជាច្រើននៃផលិតផលអាហារសមុទ្រដែលនាំចូល​មានជាប់ដានវីរុស Covid-19។ ការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រុមហ៊ុនពាណិជ្ជកម្មថា «ពន្ធគយ និងរដ្ឋាភិបាលក្នុងតំបន់បានរកឃើញវីរុសនេះម្តងហើយម្តងទៀត នៅក្នុងអាហារប្រភេទត្រជាក់ (ក្លាសេ) ដែលបាននាំចូល​ ដែលនេះបង្ហាញថាវាមានគ្រោះថ្នាក់ដល់ការចម្លងរោគនៅក្នុងប្រទេស »។​ ហេតុដូច្នេះការិយាល័យបានជំរុញឱ្យពួកគេតាមដានស្ថានការណ៍រាតត្បាតនៅក្រៅប្រទេសយ៉ាងជិតស្និទ្ធ និង ជៀសវាងការនាំចូលអាហារប្រភេទត្រជាក់ ឬ កក ពីតំបន់ដែលរងការវាយប្រហារដោយវីរុស Covid-19 និងធ្វើផែនការជំនួសសម្រាប់ការនាំចូល។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានរាយការណ៍ថាគ្មានការឆ្លងវីរុសក្នុងតំបន់ទេ ក្នុងរយៈពេលជាងមួយខែមកនេះ ប៉ុន្តែថ្មីៗនេះបានរកឃើញដានវីរុស Covid-19 នៅលើវេចខ្ចប់ផលិតផលជលផល ដែលនាំចូលនៅក្នុងខេត្តជីលីន និងទីក្រុងឈីងតាវ។

  • ទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ Disneyland នៅជប៉ុនបើកតំបន់ទាក់ទាញថ្មីដោយផ្អែកលើខ្សែភាពយន្ត “ Beauty and the Beast ” អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 29, 2020 Chan Sreyny

    Disneyland នៅទីក្រុងតូក្យូ បានបើកតំបន់ទាក់ទាញថ្មីមួយកាលពីថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញា ដោយផ្អែកលើខ្សែភាពយន្តរឿង “ Beauty and the Beast ”។ ការបើកនេះ គឺមានរយៈពេលជាង ៦ ខែបន្ទាប់ពីការគ្រោងទុក ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ ប្រតិបត្តិករឧទ្យានកម្សាន្តនេះ បានអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមរយៈពេល ៣ ឆ្នាំ។ ទីតាំងសម្គាល់ថ្មីនៃតំបន់នេះ គឺជាប្រាសាទកម្ពស់ ៣០ ម៉ែត្រដែលមានកន្លែងទាក់ទាញ ដែលតំណាងឱ្យឈុតឆាកល្បីល្បាញពីខ្សែភាពយន្ត។ អ្នកទស្សនាតម្រូវឱ្យធ្វើការកក់តាមរយៈកម្មវិធីស្មាតហ្វូន ហើយត្រូវបានជ្រើសរើសដោយការចាប់ឆ្នោត ដើម្បីចូលទៅក្នុងតំបន់ថ្មី។ ការរៀបចំចូលនេះ អនុញ្ញាតឱ្យភ្ញៀវទេសចរចូលដោយរលូន

  • សេដ្ឋកិច្ចរបស់ថៃកំពុងបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗក្នុងខែសីហានេះ ដោយសារ​កត្តាមួយចំនួនជួយយិតយោង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2020 Chan Sreyny

    សូចនាករសេដ្ឋកិច្ចសម្រាប់ខែសីហា បង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់ពីខែកក្កដា ប៉ុន្តែបានបង្ហាញថា សេដ្ឋកិច្ចនៅតែបន្តចុះដដែល តែគ្រាន់ប្រសើរឡើងជាងមុន នេះបើយោងតាមក្រសួងហិរញ្ញវត្ថុថៃ។ ការចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនកាលពីថ្ងៃច័ន្ទការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងបានព្យាករណ៍ថាស្ថានភាពសេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញនៅត្រីមាសទី ៣ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង ១២,២ ភាគរយនៅក្នុងត្រីមាសទី ២ ។ លោក Wuttipong Jittungsakul ទីប្រឹក្សាគោលនយោបាយសារពើពន្ធបាននិយាយថា ការបើកប្រទេសនេះឡើងវិញសម្រាប់ភ្ញៀវទេសចរ ក៏នឹងជួយជំរុញដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ ដោយសំអាងលើផែនការដើម្បីអនុញ្ញាតឱ្យអ្នកដំណើរបរទេសវិលត្រឡប់ចូលប្រទេសថៃវិញនៅខែក្រោយ។ ខណៈមុនពេលហាមឃាត់ការធ្វើដំណើរដោយសារវីរុស Covid-19 ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦.៧ លាននាក់នៅឆ្នាំនេះ។ លោកបានមានប្រសាសន៍ថា ការិយាល័យគោលនយោបាយសារពើពន្ធបានព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ (ខែកក្កដា – កញ្ញា) នឹងប្រសើរជាងត្រីមាសទី២ ។

  • ប្រជាពលរដ្ឋ​រស់នៅ​ក្នុងទីក្រុង ចង់បាន​​ការ​រចនា​ផ្ទះ ដែលគិតគូរពីតម្រូវការ​អ្នករស់នៅ​ជា​ចម្បង​ សម្រាប់ “លំនៅដ្ឋាន​នាពេលអនាគត​​” PR
    PR
    PR September 29, 2020 Chan Sreyny

    រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ – ប្រជាពលរដ្ឋ​រស់នៅរាជធានីភ្នំពេញជាងពាក់កណ្ដាល​ ចំណាយពេលភាគ​ច្រើននៅក្នុង​បន្ទប់គេងក្នុងគេហដ្ឋាន​​​របស់ខ្លួន ដោយសារ​តែ​កង្វះទីធ្លា និង ឯកជនភាព​នៅ​​បន្ទប់​ទទួលភ្ញៀវ ហើយនេះ​ក៏ដោយសារ​តែ​ប្រជាជន​ ៨០% ដែលរ​ស់នៅ​ក្នុង​ផ្ទះវីឡា កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម​ ឬ​ផ្ទះល្វែងជា​ដើម​​ ចត​រថយន្ត ឬ​ម៉ូតូរបស់ខ្លួន​នៅ​ខាង​ក្នុង​ គេហដ្ឋាន ។ នេះ​បើ​យោង​តាម​​ ការចេញផ្សាយការសិក្សាដែល​បានបោះពុម្ព​ផ្សាយ​​ នៅថ្ងៃនេះ​ដោយ​​ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ក្នុង​ស្រុក​ឈាន​មុខគេមួយ។ ការចេញផ្សាយការសិក្សាមួយដែលមានចំណងជើងថា “លំនៅដ្ឋាន​នាពេលអនាគត” (The Future of

  • សំណាងផ្ទួនៗ! ទិញប៊ូសស្រ្តងឈ្នះលុយហើយ ថែមទាំងឈ្នះម៉ូតូទំនើប PCX ទៀត Boostrong
    Boostrong
    Boostrong September 29, 2020 Chan Sreyny

    ចុងខែកញ្ញានេះ អ្នកស្រី ម៉ន ណេង ជាអ្នកខេត្តកំពង់ធំ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ល្បីពេញស្រុកភូមិ បន្ទាប់ពីបានត្រូវរង្វាន់ផ្ទួនៗគ្នាក្នុងថ្ងៃតែមួយ ត្រូវ 20$ ហើយ ថែមទាំងត្រូវរង្វាន់ធំម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តងថែមទៀតផង។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ ស្វាយ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ អ្នកស្រី ម៉ន ណេង មានអាយុ ២៥ ឆ្នាំ ស្វាម៉ីឈ្មោះ តែន ពិសោ និងមានកូនប្រុសម្នាក់។ សព្វថ្ងៃពីរនាក់ប្តីប្រពន្ធមានមុខរបរជាអ្នកធ្វើស្រែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីដ៏មានសំណាងរូបនេះ