ព័ត៌មានចុងក្រោយ
  • លុយ គឺអ្វីដែលអ្នកគិតថាមិនអាចខ្វះបានក្នុងជីវិត តែអ្នកនឹងផ្លាស់ប្ដូរទស្សនៈវិស័យរបស់ខ្លួនក្រោយអានសម្រង់សម្ដីរបស់បុគ្គលទាំងនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 23, 2020 Chan Sreyny

    ការកសាងទ្រព្យសម្បត្តិអាចធ្វើទៅបានដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុ ឬ ការអប់រំនោះទេ ប៉ុន្តែជំនឿរបស់អ្នកអំពីលុយ អាចដើរតួនាទីយ៉ាងធំធេង ក្នងការសម្រេចថា តើអ្នកនឹងក្លាយជាអ្នកមាន ឬ អត់។ ដូច្នេះហេតុអ្វីបានជាអ្នកមិនសម្លឹងមើលទៅអ្នកដែលបានក្លាយជាអ្នកមាន ហើយសម្រាប់ការបំផុសគំនិត? រាប់ចាប់ពីវិនិយោគិន Warren Buffett និងមហាសេដ្ឋីលំដាប់ពិភពលោក រួមទាំងអ្នកជំនួញជាច្រើនទៀតបានធ្វើបង្ហាញការយល់ឃើញរបស់ពួកគេចំពោះលុយ។ ទស្សនវិស័យជាច្រើនរបស់ពួកគេមានលក្ខណៈដូចៗគ្នា ពួកគេមិនវាស់ភាពជោគជ័យដោយចំនួនប្រាក់ដែលពួកគេរកបាននោះទេ។ លុយមិនមែនជាគោលដៅចុងក្រោយទេ ហើយវាមិនបានកំណត់ដោយខ្លួនឯងទេ ប៉ុន្តែលុយសំខាន់ណាស់ក្នុងការវិនិយោគវាដោយវាងវៃ ប្រសិនបើអ្នកចង់កសាងទ្រព្យសម្បត្តិឱ្យបានច្រើន។ យ៉ាងណាមិញខាងក្រោមនេះជាសម្រង់សម្ដីរបស់មហាសេដ្ឋីបង្កើតដោយខ្លួនឯង ៥ រូបពីការយល់ឃើញរបស់ពួកគេចំពោះលុយ ដែលនឹងផ្លាស់ប្តូរទស្សនៈរបស់អ្នកលើអាជីវកម្ម វិនិយោគ និងជោគជ័យ៖ ១.លោក Warren Buffett ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway៖

  • ឱនភាពថវិការបស់ឥណ្ឌូនេស៊ីកើនឡើងជិត ៣៤ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី Sri Mulyani Indrawati បានឱ្យដឹងថា ឱនភាពថវិការបស់រដ្ឋឥណ្ឌូនេស៊ីបានឈានដល់ ៥០០.៥ ទ្រីលានរូ៉ពី ( ៣៣.៩៦ ពាន់លានដុល្លារ) នៅចុងខែសីហា ស្មើនឹង ៣.០៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូនេស៊ី។ នេះជាលើកទី១ ហើយដែលឱនភាពថវិការបស់រដ្ឋឈានដល់លើសពី ៣% ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌូនេស៊ីបន្ធូរបន្ថយដែនកំណត់ច្បាប់ តាមរយៈច្បាប់លេខ ២/២០២០ ដើម្បីជួយជាថវិកាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ Covid-19 ។ រដ្ឋាភិបាលរំពឹងថា ឱនភាពថវិកានឹងកើនឡើងដល់ ៦.៣៤% នៅឆ្នាំនេះ ពោលគឺកើនឡើងពីកម្រិតឱនភាពដំបូង ៣% នៅពេលដែលខ្លួនបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៦៩៥.២

  • ជប៉ុន នឹងបន្ធូរបន្ថយការរឹតត្បិតចូលប្រទេសរបស់ខ្លួនសម្រាប់ក្រុមទាំងនេះ ប៉ុន្តែមិនមែនភ្ញៀវទេសចរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    យោងតាមសារព័ត៌មានជប៉ុន Asahi Shimbun បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងការអនុញ្ញាតឱ្យជនបរទេសចូលមកក្នុងប្រទេសរបស់ខ្លួនបានយូរជាងមុន​​​​ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ជប៉ុនបានអនុម័តនូវការរឹតត្បិតក្នុងការធ្វើដំណើរដ៏តឹងរឹងបំផុតនៅលើពិភពលោក ដោយសូម្បីតែអ្នករស់នៅជាអចិន្ត្រៃយ៍ក៏មិនអាចចូលក្នុងប្រទេសនេះឡើងវិញ ដោយគ្មានការអនុញ្ញាតជាមុននោះឡើយ។ រដ្ឋាភិបាលជប៉ុនបាន បន្ធូរបន្ថយការរឹតត្បិតមួយចំនួនលើនិស្សិត និងអ្នកជំនួញមកពី ៧ ប្រទេសកាលពីចុងខែកក្កដា។ យោងតាមការដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា យោងតាមការស្នើសុំថ្មីបំផុតជប៉ុននឹងអនុញ្ញាតឱ្យអ្នកស្នាក់នៅរយៈពេលយូរជាង ៣ ខែដូចជានិស្សិត និងបុគ្គលិកពេទ្យចូលក្នុងប្រទេសរបស់ខ្លួន ដែលមកពីប្រទេសណាមួយ។ ដោយការចូលនេះ នឹងត្រូវបានកំណត់សម្រាប់ចំនួនមនុស្ស ១,០០០ នាក់ក្នុងមួយថ្ងៃ។ គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះប្រទេសជប៉ុនបានរក្សាការឆ្លង និងការស្លាប់របស់ខ្លួនក្នុងកម្រិតទាប បើប្រៀបធៀបជាមួយបណ្តាប្រទេសដែលរងគ្រោះខ្លាំង ដោយការឆ្លងមានចំនួន ៧៩,៩០០ ករណីនិងស្លាប់ចំនួន ១,៥១៩ ករណី៕ អត្ថបទ៖

  • ក្រោយកូវីដឆក់យកការងារបាត់ នាំឲ្យនារីវ័យ ២៣ឆ្នាំម្នាក់ បែកគំនិតធ្វើរឿងមួយនេះបង្កើតចំណូលចិញ្ចឹមជីវិតក្នុង​គ្រាមានវិបត្តិ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 23, 2020 Chan Sreyny

    ដូចដែលយើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាច្រើននៅលើពិភពលោក និងបានវាយប្រហារសេដ្ឋកិច្ចរបស់ប្រទេសមិនតិចនោះដែរ ឲ្យធ្លាក់ចូលវិបត្តិ។ ក្នុងបរិបថបែបនេះ ប្រទេសហ្វីលីពីនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីពីវីរុសនេះ។ ចាប់តាំងពីផ្ទុះវីរុសនៅក្នុងប្រទេសមក រដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជាបន្តបន្ទាប់ ក្នុងនោះរួមមានការបិទទីក្រុងផងដែរ។ ជាមួយគ្នានេះនៅពេលវីរុស Covid-19 បានវាយប្រហារប្រទេសហ្វីលីពីន Mary Mae Dacanay បានបាត់បង់ការងារនៅរោងចក្រ ហើយជីវិតរបស់នាងត្រូវបានផ្លាស់ប្ដូរដូចទៅនឹងកម្មករដែលមានប្រាក់ចំណូលទាបជាច្រើននៅលើពិភពលោក​ដែរ។ នារីវ័យ ២៣ឆ្នាំ រូបនេះ បានបង្កើតប្រភពចំណូលថ្មីប្លែកមួយ ដែលអាចឲ្យនាងរកប្រាក់ចិញ្ចឹមជីវិតក្នុងពេលមានវិបត្តិ។ ប្រាប់ទៅកាន់សារព័ត៌មាន BBC ស្រ្តីបានប្រាប់ឲ្យដឹងថា ចំណូលថ្មីដែលនាងទទួលបាននោះ គឺការច្នៃស្លឹកឈើទៅជារូបគំនូរផ្សេងៗ ដោយនាងបានប្រើប្រាស់​ស្លឹកឈើដែលខ្លួនបានដើររើសនៅខាងក្រៅផ្ទះ ហើយកាត់ចេញនូវបំណែកតូចៗ និងឆ្នៃជារូបទេសភាព រូបសត្វ ជាពិសេសគឺ រូបរបស់បុគ្គលល្បីៗ

  • សេដ្ឋកិច្ចរបស់អាឡឺម៉ង់ នឹងមិនធ្លាក់ចុះធ្ងន់ធ្ងរដូចការរំពឹងទុកនោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    វិទ្យាស្ថានសេដ្ឋកិច្ច Ifo បានប្រកាសកាលពីពេលថ្មីៗនេះថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់មិនធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ ខណៈផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះត្រឹម ៥.២% នៅឆ្នាំនេះមិនមែន ៦.៧% ដូចការរំពឹងទុកនោះទេ។ លោក Timo Wollmershaeuser ប្រធានការព្យាករណ៍នៅ Ifo បាននិយាយថា « ការធ្លាក់ចុះនៅត្រីមាសទី២ គឺតូចជាងអ្វីដែលយើងបានខ្លាច ហើយការងើបឡើងវិញនាពេលបច្ចុប្បន្នកំពុងដំណើរការប្រសើរជាងអ្វីដែលយើងបានរំពឹងទុក »។ ទោះជាយ៉ាងណា ល្បឿននៃការស្ទុះងើបឡើងវិញទំនងជានឹងថយចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលបន្តទៀតនៃឆ្នាំនេះ ព្រោះសេវាកម្មជាក់លាក់ទាក់ទងនឹងការចំណាយរបស់អតិថិជននៅតែមានកម្រិត ដោយសារតែការរឹតត្បិតនៃជំងឺ Covid-19 ក៏ដូចជាការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នូវឥរិយាបថរបស់អ្នកប្រើប្រាស់ និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះ អត្រានៃការងើបឡើងវិញនៃ GDP របស់អាឡឺម៉ង់នឹងមិនឈានដល់កម្រិតមុនវិបត្ដិរបស់ខ្លួនទេរហូតដល់ត្រីមាសទី៤

  • ការបញ្ជារបស់រដ្ឋាភិបាលដើម្បីបិទអាជីវកម្មនៅទីក្រុងដ៏ធំរបស់មីយ៉ាន់ម៉ា នឹងបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    ប្រភពព័ត៌មានក្នុង​ស្រុកខ្លះបាននិយាយថា ដោយសារអាជីវកម្មមួយចំនួននៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា គឺ Yangon ត្រូវបានបញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលស្ដីពីការក្សាសណ្តាប់ធ្នាប់នៅផ្ទះយ៉ាងតឹងរឹងដើម្បីទប់ស្កាត់វីរុស Covid-19 នឹងបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ និងការរស់នៅដ៏លំបាកសម្រាប់ប្រជាជនក្នុងតំបននោះ។ ចាប់តាំងពីការបញ្ជាឲ្យបិទទ្វារត្រូវបានប្រកាសនៅម៉ោង​ ៨ យប់ ថ្ងៃទី២១ ខែកញ្ញាមកនេះ អាជីវកម្មមួយចំនួននៅក្នុងទីក្រុងបានបិទទ្វារ ខណៈដែលហាងខ្លះទៀតនៅតែបើកដំណើរការ​។ ទន្ទឹមនឹងនេះ​ការដ្ឋានសាងសង់ក៏បញ្ឈប់ប្រតិបត្តិការរបស់ពួកគេរយៈពេល ២ សប្តាហ៍ដែរ ដែលនេះកម្មករដែលទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃរួមទាំងកម្មករសំណង់កំពុងសម្តែងការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ។ មិនត្រឹមប៉ុណ្ណឹងទេអ្នករត់តាក់ស៊ី ក៏កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដូចគ្នាដែរ ដោយសារមានមនុស្សតិចតួចប៉ុណ្ណោះធ្វើដំណើរ។ អ្នករត់តាក់ស៊ីម្នាក់បាននិយាយថា គាត់បានចេញ​មករកភ្ញៀវតាំងពីព្រឹកព្រលឹម រហូតដល់ពេលថ្ងៃត្រង់នៅមិនទាន់បានមួយផង ហើយថ្ងៃខ្លះរកភ្ញៀវមិនបានម្នាក់ផង។ គួរឲ្យដឹងផងដែរថា នៅពេលករណី Covid-19 មានការកើនឡើង ក្រសួងសុខាភិបាលនិងកីឡាបានដាក់បទបញ្ជាឲ្យបិទអាជីវកម្មដែលមិនចាំបាច់នានានៅក្នុងទីក្រុង Yangon រយៈពេលពីរសប្ដាហ៍៕

  • គណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ជម្រុញសេដ្ឋកិច្ចថ្មីជាង ១ ពាន់លានដុល្លារដើម្បីជួយកម្មករដែលមានប្រាក់ចំណូលទាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃទី ២២ ខែសីហា បានផ្តល់ភ្លើងខៀវដល់កញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីចំនួន ៥១ ពាន់លានបាត (ជាង ១ ពាន់លានដុល្លារ) ដើម្បីជួយដល់កម្មករដែលមានប្រាក់ចំណូលទាបដែលរងគ្រោះដោយវិបត្តិ Covid-19 ។ នាយករដ្ឋមន្រ្តីថៃបាននិយាយថា រដ្ឋមន្រ្តីបានយល់ព្រមតាមគម្រោងពីរគឺ “​ Kon La Khreung ” (Let’s Go Halves) និងការជំរុញការឧបត្ថម្ភធនសម្រាប់ការទិញទំនិញសម្រាប់ម្ចាស់ប័ណ្ណសុខុមាលភាពរបស់រដ្ឋ។ ស្ថិតក្រោមគម្រោង​ “ Kon La Khreung ” ប្រជាជន ១០ លាននាក់នឹងទទួលបានការបញ្ចុះតម្លៃរាល់ថ្ងៃ លើការទិញទំនិញរហូតដល់ ១០០

  • Rolls-Royce ក្រុមហ៊ុនផលិតរថយន្ត និងម៉ាស៊ីនយន្តហោះ ពិចារណាជ្រើសរើស យកវិនិយោគិនក្នុងតម្លៃជាង ៣ ពាន់លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 23, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតរថយន្តប្រណិត Rolls-Royce ពិចារណាជ្រើសរើសយកវិនិយោគិន ក្នុងរង្វង់ទឹកប្រាក់ ២,៥ ពាន់លានផោន ( ប្រមាណ ៣.១៧ ពាន់លានដុល្លារ )។ ក្រុមហ៊ុនដែលផលិតម៉ាស៊ីនសម្រាប់យន្តហោះបាននិយាយថា ខ្លួនកំពុង“ វាយតំលៃ” ការបូកនិងកំពុងពិនិត្យមើលជម្រើសមួយចំនួន រួមទាំងបញ្ហាសិទ្ធិផងដែរ។ សារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមហ៊ុន Rolls-Royce ធ្លាប់បាននិយាយថា ខ្លួនមិនរំពឹងថាតម្រូវការនឹងវិលត្រឡប់ទៅរកកម្រិតមុនពេលផ្ទុះឡើងនូវរោគរាតត្បាតរយៈពេល ៥ ឆ្នាំទេ។ ខណៈក្រុមហ៊ុនបានប្រកាសរួចហើយនូវការកាត់បន្ថយការងារចំនួន ៩,០០០ កន្លែង ដែលជាផ្នែកមួយនៃរចនាសម្ព័ន្ធដ៏ធំមួយ។ ជាមួយគ្នានេះ កាសែត Financial Times បានរាយការណ៍ជាលើកដំបូងថា