- អាជីវកម្មអាជីវកម្ម September 29, 2020 Chan Sreyny
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក (ផ្សារ makro) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក យុទ្ធភូមិ ចារើនស៊ុក នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាក្រូ (ខេមបូឌា) ឯ.ក លោកអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមការងារមកពីភាគីទាំងពីរជាច្រើនរូបទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 29, 2020 Chan Sreyny
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានរំពឹងទុកថា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ក្រោយពេលស្ពានឆ្លងកាត់ទន្លេសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួច។ ក្នុងពិធីបើកការដ្ឋានសាងសង់ ចាក់បេតុង និងរៀបចំសួនច្បារក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែកញ្ញានេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងស្រុកស្ទឹងត្រង់មកដល់បច្ចុប្បន្ននេះ ការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ។ ស្ពានមួយខ្សែឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ។ ម្យ៉ាងទៀតដោយសារភូមិសាស្ត្រស្រុកស្ទឹងត្រង់ មានសក្តានុពលផ្នែកវិស័យកសិកម្មលើដំណាំដាំដុះផ្សេងៗដូចជា៖ ដំណាំចេក និងដំណាំទុរេនជាដើមអាចប្រែក្លាយតំបន់នេះ ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលអនាគតទាំងកសិកម្ម និងកសិទេសចរណ៍ផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានរំឭកផងដែរថា នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់នេះកន្លងមក នៅរដូវប្រាំងគឺមានដីហុយ និងរដូវវស្សាដីស្អិតជាប់ជើងដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 28, 2020 Chan Sreyny
យោងតាមសារព័ត៌មាន vietnamplus បានឲ្យដឹងថា រោងចក្រកែច្នៃសំរាមប្លាស្ទិកបំលែងទៅជាថាមពលអគ្គិសនី បានចាប់ផ្ដើមសាងសង់ហើយ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ ប្រភពដដែលបានបន្តថា រោងចក្រនេះ សាងសង់នៅលើទឹកដីស្រុក Phung Hiep ក្នុងខេត្ត Hau Giang នៅតំបន់ដីសណ្ដទន្លេមេគង្គ។ លោក Truong Canh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឱ្យមន្ទីរស្ថាប័ន និងមូលដ្ឋាននានា ចូលរួមសហការដើម្បីធានានូវដំណើរការគុណភាព និងសុវត្ថិភាពនៃគម្រោង និងដាក់ឱ្យដំណើរការរោងចក្រនេះនៅចុងឆ្នាំ ២០២១ តាមការគ្រោងទុក។ បន្ថែមពីនេះលោក ស្នើឱ្យវិនិយោគិនជ្រើសរើសបច្ចេកវិទ្យាទំនើប និងបរិស្ថានសម្រាប់រោងចក្រ។ សូមបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 28, 2020 Chan Sreyny
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាលើកឡើងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិព្រមទាំងអាចគាំទ្រដល់កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាប័ន្ន។ ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាពនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ ឯកឧត្តម ទេសាភិបាល មានប្រសាសន៍ថា « ក្រោមសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធធនាគារពីរថ្នាក់ ប្រាក់រៀលបានចរាចរជាមួយនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាលដំបូង ប្រាក់ដុល្លារអាមេរិកបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈការជំរុញការវិនិយោគបរទេស វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ ក៏ប៉ុន្តែ ក្នុងស្ថានភាពបច្ចុប្បន្នពេលដែលទំហំសេដ្ឋកិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 28, 2020 Chan Sreyny
ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីត្រៀមរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា នេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ពេលនេះដំណើរការសាងសង់បានជាង ៧០ភាគរយហើយ បើទោះបីពិភពលោកកំពុងជួប វិបត្តិកូវីដ-១៩ធ្វើឱ្យពិបាកដឹកសម្ភារៈខ្លះៗក្តី។ ឯកឧត្តម បានបញ្ជាក់ថា៖ « នៅតាមគម្រោងគឺចប់ឆ្នាំ២០២០ តែដោយការដឹកជញ្ជូនមានការរអាក់រអួល អ៊ីចឹងឥលូវនេះយើងឃើញថា អាចបញ្ចប់នៅខែមេសា ឆ្នាំ២០២១ ដោយនៅសេសសល់មួយចំនួនដែលយើងត្រូវបំពាក់ និងត្រូវតុបតែង ដែលយើងអាចវាយតម្លៃចូលដល់ ៧០
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 28, 2020 Chan Sreyny
យោងតាមការិយាល័យសេដ្ឋកិច្ចកសិកម្មថៃបានឱ្យដឹងថា តម្លៃស្រូវ និងនិន្នាការទីផ្សាររបស់ថៃកំពុងជះឥទ្ធិពលដល់ការលក់។ អគ្គលេខាធិការការិយាល័យថៃលោកស្រី Unchana Tracho មានប្រសាសន៍ថា ស្រូវដែលកសិករថៃផលិតមិនមែនជាអ្វីដែលទីផ្សារចង់បានទេ។ លោកស្រីពន្យល់ថា កសិករថៃភាគច្រើនដាំដុះស្រូវរឹង ខណៈទីផ្សារទាមទារអង្ករទន់។ ដូច្នេះអ្នកនាំចូលបរទេស កំពុងជ្រើសរើសយកអង្ករទន់ពីប្រទេសវៀតណាមជំនួសវិញ ដែលបណ្តាលឱ្យទីផ្សារអង្ករថៃធ្លាក់ចុះ។ លោកស្រីបន្ថែមថា អង្ករថៃមានតម្លៃថ្លៃជាងបើប្រៀបធៀបទៅនឹងការប្រកួតប្រជែង ហើយអង្ករទន់របស់ថៃមិនអាចប្រកួតប្រជែងជាមួយអង្ករទន់របស់វៀតណាមបានទេ ដោយសារគុណភាព និងរសជាតិរបស់វា។ លោកស្រីបន្តថា « ទោះជាយ៉ាងណា រដ្ឋាភិបាលថៃបានស្រាវជ្រាវអំពីការកែលម្អគុណភាពអង្ករ ក៏ដូចជាវិធីកែច្នៃផលិតផល »។ គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ២ ខែទៀតការិយាល័យថៃបានព្យាករណ៍ថា តម្លៃស្រូវនឹងមិនខុសគ្នាច្រើនពីថ្លៃអង្ករដទៃទៀតទេ។ ក្រៅពីនេះ រដ្ឋាភិបាលថៃបានត្រៀមវិធានការដើម្បីគ្រប់គ្រងតម្លៃនាពេលអនាគត៕ អត្ថបទ៖ នីតា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 28, 2020 Chan Sreyny
នៅពេលអ្នកឃើញមិត្តភក្កិ ឬ មនុស្សដែលនៅជុំវិញខ្លួនអ្នកទទួលបានជោគជ័យ ឬ រីកចម្រើនជាងអ្នក អ្នកប្រាកដជាកោតសរសើរពួកគេ ហើយតែងលួចគិតថា ជីវិតគេសំណាង ធ្វើអីក៏ជោគជ័យ ក៏រីកចម្រើនទៅមុខ។ ប៉ុន្តែវាអាចនឹងមិនដូចអ្វីដែលអ្នកគិតទាំងស្រុងឡើយ ផ្ទុយទៅវិញអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត គឺលោកស្រី Susan RoAne បាននិយាយថា ការដែលសម្រេចបានជោគជ័យ មិនមែនកើតឡើងដោយសារសំណាងទេ។ បើយោងតាមការស្រាវជ្រាវរបស់អ្នកនិពន្ធរូបនេះ សម្រាប់សៀវភៅ “How to Create Your Own Luck” ដែលមានការចូលរួមសម្ភាសន៍ពីអ្នកដឹកនាំអាជីវកម្មជាង ៥០រូប និងការសរសេរ រួមទាំងកែសំរួលជាង ៦ ខែ លោកស្រីបានរកឃើញថា មនុស្សដែលជោគជ័យ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 28, 2020 Chan Sreyny
តម្លៃប្រេងបានធ្លាក់ចុះជាថ្មីម្តងទៀត នៅថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញានេះ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺ Covid-19 ដែលធ្វើឲ្យក្តីសង្ឃឹមថា នឹងមានការស្ទុះងើបឡើងវិញនូវតម្រូវការប្រេងត្រូវបានរលាយ។ តម្លៃប្រេងឆៅបានធ្លាក់ចុះ ០.០៨ ដុល្លារឬ ០.២% ក្នុងមួយបារ៉ែលបន្ទាប់ពីបានធ្លាក់ចុះ ២.៩% កាលពីសប្តាហ៍មុន។ ក្រុមអ្នកវិភាគបាននិយាយថា ចំនួនករណីឆ្លងថ្មីនៃជំងឺ Covid-19 កំពុងកើនឡើងនៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយបានបន្តឲ្យមានការភ័យខ្លាចចំពោះការរឹតត្បិតការធ្វើដំណើរ ដែលធ្វើឲ្យតម្រូវការប្រេងធ្លាក់ចុះក្នុងត្រីមាសចុងក្រោយនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន










