ព័ត៌មានចុងក្រោយ
  • ធនាគារពិភពលោក ត្រៀមបញ្ចេញថវិកាចំនួន ១២ ពាន់លានដុល្លារ សម្រាប់វ៉ាក់សាំង  Covid-19 នៅក្នុងប្រទេសក្រីក្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    ធនាគារពិភពលោកកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ បាននិយាយថា ខ្លួនបានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលរបស់ខ្លួនអនុម័តថវិកាចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រទិញ និងចែកចាយវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដែលជោគជ័យ។ អ្នកនាំពាក្យធនាគារពិភពលោកបាននិយាយថា៖ « វ៉ាក់សាំង Covid-19 ដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាព គឺជាមាគ៌ាឆ្ពោះទៅមុខសម្រាប់ពិភពលោក ដើម្បីបើកដំណើរការឡើងវិញដោយសុវត្ថិភាព។ បើមិនដូច្នេះទេសេដ្ឋកិច្ចពិភពលោកនឹងមិនងើបឡើងវិញពេញលេញទេ រហូតដល់មនុស្សមានអារម្មណ៍ថាពួកគេអាចរស់នៅសង្គម ធ្វើការ និងធ្វើដំណើរដោយភាពជឿជាក់បាន »។ យ៉ាងណាមិញ វ៉ាក់សាំង Covid-19 មិនទាន់មានលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់កាសែតបារាំង Le

  • អ្នកវិនិយោគសឹង្ហបុរីជាច្រើននឹងមកវិនិយោគក្នុងខេត្តព្រះសីហនុ បន្ទាប់ពីវិនិយោគិនចិន ក្រោយចប់កូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    ខេត្តព្រះសីហនុ នឹងកាន់តែរីកចម្រើនទៅមុខជាលំដាប់ ព្រោះវិនិយោគិនសឹង្ហបុរីជាច្រើនអាចនឹងមកវិនិយោគនៅពេលខាងមុខ បន្ទាប់ពីខេត្តមួយនេះទទួលបានវិនិយោគិនយ៉ាងច្រើនពីប្រទេសចិន។ ជាក់ស្ដែង ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា រូបលោកសង្ឃឹមថានៅពេលដែលវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នោះ អ្នកវិនិយោគសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសឹង្ហបុរី បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ នៅក្នុងជំនួបនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី បានមានប្រសាសន៍ថា រូបលោកចង់ឃើញតំបន់ដែលកម្ពុជា និងសឹង្ហបុរីធ្វើការអភិវឌ្ឍន៍រួមគ្នា

  • ក្រុមហ៊ុនរបស់ចិន កំណត់គោលដៅនៃការលក់ទូទាំងពិភពលោកជាមួយនឹងម៉ាស៊ីនតេស្ដ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    ក្រុមហ៊ុនរបស់ចិនមួយ កំពុងឈានជើងចូលក្នុងការប្រកួតប្រជែងជាសកល ដើម្បីជួយកម្ចាត់ជំងឺរាតត្បាត Covid-19 ដោយសន្យាថា ម៉ាស៊ីនសាកល្បងរបស់ខ្លួននឹងទទួលបានលទ្ធផលលឿនជាងបន្ទប់ពិសោធន៍ ហើយអាចជឿទុកចិត្តបានជាងឧបករណ៍ពិនិត្យនៅឯផ្ទះ។ លោកស្រី Sabrina Li ស្ថាបនិកក្រុមហ៊ុន Coyote បាននិយាយថា បច្ចុប្បន្ន The Flash 20 គឺជាម៉ាស៊ីនដែលលឿនជាងគេបំផុតនៅលើពិភពលោក សម្រាប់តេស្ត PCR ជំងឺ Covid-19 ថ្មី។ ការធ្វើតេស្ត PCR គឺជាស្តង់ដារឧស្សាហកម្ម និងជាអាវុធសំខាន់មួយប្រឆាំងនឹងជំងឺរាតត្បាត ដែលឥឡូវបានសម្លាប់មនុស្សជាង ១ លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ម៉ាស៊ីននេះ ប្រើរួចហើយនៅមន្ទីរពេទ្យ និងអាកាសយានដ្ឋានក្នុងប្រទេសចិន

  • ប្រទេសថៃនឹងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញបន្តិចម្តងៗ ជាមួយនឹងការហោះហើរពីប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2020 Chan Sreyny

    មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃនឹងទទួលបានអ្នកទេសចរបរទេសលើកដំបូងនៅពេលដែលជើងហោះហើរពីប្រទេសចិនមកដល់នៅសប្តាហ៍ក្រោយ ដោយកត់សម្គាល់នូវការចាប់ផ្តើមឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ ដែលត្រូវបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការទប់ស្កាត់ការឆ្លងរីករាលដាលវីរុស Covid-19។​ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបានប្រាប់រ៉យទ័រថា ការហោះហើរលើកដំបូងនឹងមានភ្ញៀវទេសចរប្រហែល ១២០ នាក់មកពីទីក្រុងក្វាងចូវ ដោយហោះហើរដោយត្រង់ទៅកាន់កោះភូកេត។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Traisulee Traisoranakul រំពឹងថា នឹងមានភ្ញៀវទេសចរចំនួន ១២០០ នាក់នៅក្នុងខែដំបូង ដែលបង្កើតបានប្រាក់ចំណូលប្រហែល ១ ពាន់លានបាត និង ១២,៤ ពាន់លានបាត ក្នុងរយៈពេលមួយឆ្នាំពីភ្ញៀវទេសចរ ១៤,៤០០ នាក់។ ទោះបីជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្រ្តី ប្រាយុធ

  • ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លុបចោលផែនការ “ flight to nowhere ” របស់ខ្លួនដោយសារហេតុផលទាំងនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 30, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines (SIA) បានលុបចោលផែនការរបស់ខ្លួនសម្រាប់ “ flight to nowhere ” បន្ទាប់ពីពិនិត្យលើកត្តាមួយចំនួនរួមមាន ផលប៉ះពាល់បរិស្ថាន និងលទ្ធភាពហិរញ្ញវត្ថុ។ ជាមួយនឹងឧស្សាហកម្មអាកាសចរណ៍ក្នុងវិបត្តិជំងឺរាតត្បាត Covid-19 ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរួមទាំងប្រទេសអូស្ត្រាលី ជប៉ុន និងតៃវ៉ាន់បានផ្តល់ជើងហោះហើរតិចជាងមុន ដែលចាប់ផ្តើម និងបញ្ចប់នៅអាកាសយានដ្ឋានតែមួយដើម្បីរៃអង្គាសប្រាក់។ SIA បាននិយាយកាលពីដើមខែនេះថា ខ្លួនកំពុងកាត់បន្ថយការងារប្រហែល ៤,៣០០ ឬស្មើនឹង ២០% នៃកម្លាំងពលកម្មរបស់ខ្លួនដែលបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយបង្អស់ ក្នុងការបញ្ឈប់ការងារយ៉ាងច្រើន។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិប៉ាន់ស្មានថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឈមនឹងការខាតបង់សរុបចំនួន ២៧.៨ ពាន់លានដុល្លារនៅឆ្នាំនេះ។ សមាគមន៍ក៏បានព្យាករណ៍ថា

  • ក្រុមហ៊ុនអាមេរិកធំៗ ចំនួន៧ ចាប់អារម្មណ៍ចង់បណ្ដាក់ទុន បន្តវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2020 Chan Sreyny

    ក្រុមហ៊ុនអាមេរិកធំៗ ចំនួន ៧ មានបំណងចង់បណ្ដាក់ទុន ព្រមទាំងបានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា។ គោលបំណងនេះ ត្រូវបង្ហាញតាមរយៈ កិច្ចពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Virtual Meeting) ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងកិច្ចពិភាក្សានេះ មានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀតរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Herbalife Nutrition

  • សហគមន៍ចំនួន ៥៩ ចុះកិច្ចសន្យាផ្គត់ផ្គង់កសិផល ៤ មុខសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2020 Chan Sreyny

    សហគមន៍ចំនួន ៥៩ មកពីខេត្តតាកែវ កំពង់ស្ពឺ កំពត កំពង់ឆ្នាំង មណ្ឌលគិរី ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យបានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ទំនិញកសិផលចំនួន៤មុខមានដូចជា៖ ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្ករត្នោតកំពង់ស្ពឺ និងម្រេចសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា សហគមន៍ទាំង ៥៩ នេះទទួលបានកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គចំនួនជិត ៣ ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន ២ម៉ឺន ៦ពាន់តោន ស្ករត្នោតកំពង់ស្ពឺចំនួន ១០០ តោន និងម្រេចចំនួន ៥០ តោនសម្រាប់លក់ទៅឱ្យក្រុមហ៊ុននាំចេញទៅកាន់ទីផ្សារប្រទេសចិន

  • បុរសម្នាក់សុខចិត្តឈប់ពីការងារ ចាប់យករបរ លក់ស្រមោច មុនគេបង្អស់នៅសឹង្ហបុរី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 29, 2020 Chan Sreyny

    នៅពេលនិយាយពីប្រធានបទចង់បើកអាជីវកម្មលក់សត្វចិញ្ចឹម យើងគ្រប់គ្នាប្រាកដជាលើកយក ការលក់សត្វចិញ្ចឹមដូចជា សត្វឆ្កែ ឆ្មា ទន្សាយ ឬ កូនកណ្ដុរសជាដើម។ ប៉ុន្តែសម្រាប់បុរសជនជាតិសិង្ហបុរីម្នាក់ មានគំនិតខុសពីគេ នោះគឺគំនិតបើកអាជីវកម្មលក់ស្រមោច ដែលមនុស្សមួយចំនួនគិតថាជារឿងគួរឲ្យអស់សំណើច និងឆ្កួតលីលា។ ប៉ុន្តែបច្ចុប្បន្នបុរសរូបនោះត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃហាងលក់ស្រមោចមុនគេបង្អស់នៅសឹង្ហបុរីមានឈ្មោះថា « Just Ants »។ លោក John Ye វ័យ ៤១ឆ្នាំ គឺជាមនុស្សដែលមានឆន្ទៈយ៉ាងមុតមាំ និងមានក្ដីស្រមៃ ហើយព្យាយាមម្រេចនូវអ្វីដែលខ្លួនស្រលាញ់ ដោយរូបគាត់បានបោះបង់ចោលការងាររបស់គាត់នៅក្នុងឆ្នាំ២០១៧ ដើម្បីបង្កើត​ « Just Ants »។ នៅក្នុងបទសម្ភាសន៍ជាមួយ