ព័ត៌មានចុងក្រោយ
  • ចក្រភពអង់គ្លេសប្ដេជ្ញាគាំទ្រថវិកាជិត ៦០លានដុល្លារ លើរឿង ២នេះ នៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    ចក្រភពអង់គ្លេសប្ដេជ្ញាគាំទ្រថវិកាចំនួន ៤.៥ លានផោន (ប្រមាណជា ៥៨ លានដុល្លារអាមេរិក) ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងចក្រភពអង់គ្លេសស្ដីពីការឆ្លើយតបនឹងកូវីដ-១៩ (តាមប្រព័ន្ធវីដេអូ)។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ក្រៅពីការប្ដេជ្ញាគាំទ្រថវិកាខាងលើ ចក្រភពអង់គ្លេសក៏បានប្រកាសចូលរួមចំណែកថវិកាចំនួន ១ លានផោន (ប្រមាណ ១.៣ លានដុល្លារ) ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ-១៩ ក៏ដូចជាគាំទ្រយុទ្ធសាស្រ្តថវិកាចំនួន ០.៥ លានផោន (ប្រមាណ ៦៤ ម៉ឺនដុល្លារ) ដល់លេខាធិការដ្ឋានអាស៊ាន

  • ថៃរំពឹងថា ភ្ញៀវទេសចរអន្តរជាតិនឹងធ្លាក់ចុះ ៨៣% ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    ការរឹតត្បិតការធ្វើដំណើរ ដែលបានធ្វើឡើងដោយរដ្ឋាភិបាលថៃ ដើម្បីជាការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យមានការរំពឹងថា នឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេសរហូតដល់ ៨៣% ។ ព្រំដែនប្រទេសថៃ កំពុងបើកឡើងវិញជាបណ្ដើរៗដោយសង្ឃឹមថា ភ្ញៀវទេសចរអន្តរជាតិនឹងជួយស្តារសេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ថៃ។ មានតែអ្នកទេសចរបរទេសចំនួន ៥ ម៉ឺននាក់ប៉ុណ្ណោះ ដែលត្រូវបានរំពឹងទុកសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២០ ។ ចំណូលទេសចរណ៍បរទេសសម្រាប់ត្រីមាសនេះ មានការធ្លាក់ចុះរហូតដល់ ៩៩% ។ ថៃសង្ឃឹមថា ឆ្នាំក្រោយអាចប្រសើរជាងនេះ ប៉ុន្តែនាពេលអនាគតនៅតែមិនទាន់ច្បាស់នៅឡើយ។ មន្ត្រីទេសចរណ៍បានព្យាករណ៍ថា ភ្ញៀវទេសចរបរទេសចំនួន ២០ លាននាក់នឹងមកទស្សនាប្រទេសថៃឆ្នាំ ២០២១ ប៉ុន្តែមន្ត្រីទេសចរណ៍រូននេះបាននិយាយថា វានៅតែពិបាកដឹងថា តើឆ្នាំក្រោយនឹងទៅជាយ៉ាងណា។

  • ប្រទេសកម្ពុជាប្រុងប្រៀបទទួលបានអត្ថប្រយោជន៍សំខាន់ៗ ពីការប្រើប្រាស់ប័ណ្ណឥណទានពាណិជ្ជកម្ម PR
    PR
    PR October 1, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាននិងកំពុងរីកចម្រើនជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ កាលពីឆ្នាំ២០១៩ របាយការណ៍បានបង្ហាញពីការវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតដែលមិនធ្លាប់មាន ចំនួន ៣,៧ពាន់លានដុល្លារអាមេរិក កំណើននេះមើលទៅនឹងបន្តនៅប៉ុន្មានឆ្នាំខាងមុខដែលនេះត្រូវបានឆ្លុះបញ្ចាំងពីការបង្កើនភាពច្នៃប្រឌិត និងការទទួលយកបច្ចេកវិទ្យាថ្មីៗនៅទូទាំងប្រទេស។ ទិន្នន័យដែលដកស្រង់ចេញពីគេហទំព័រ VisaNet ក៏បានបង្ហាញឲ្យឃើញពីការកើនឡើងនៃការទទួលយកការទូទាត់តាមរយៈអេឡិចត្រូនិកក្នុងចំណោមអតិថិជន និងពាណិជ្ជករកម្ពុជា ជាមួយនឹងការកើនឡើង ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំនូវប័ណ្ណសកម្ម។ វិស័យមួយដែលប្រុងប្រៀបសម្រាប់ការធ្វើទំនើបកម្មគឺវិស័យ B2B (Business to Business) ដែលយើងបានឃើញការរីកចម្រើនយ៉ាងខ្លាំង ហើយតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមរយៈឌីជីថលក៏ខ្ពស់។ ថ្វីបើមានកម្លាំងជំរុញទាំងនេះក៏ដោយក្តី ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក និងមូលប្បទានប័ត្រនៅតែគ្របដណ្តប់នៅក្នុងបណ្តាញទូទាត់ B2B ។ ទោះជាយ៉ាងណាក៏ដោយ សេវាកម្មតាមអ៊ិនធើណេតមួយចំនួនត្រូវបានគេមើលឃើញថាមានការកើនឡើងនៃការទូទាត់តាមរយៈឌីជីថល ជាពិសេសនៅខណៈពេលដែលធនាគារកណ្តាលបានចាប់ផ្តើមគាំទ្រដល់កសិករតាមរយៈប្រព័ន្ធអ៊ីនធើណេតដើម្បីកាត់បន្ថយការលំបាកមួយចំនួនដែលវិស័យកសិកម្មជួបប្រទះក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ដែលភាគច្រើននៃប្រតិបត្តិការនៅតែត្រូវ​បានអនុវត្តតាមវិធីសាស្រ្តប្រពៃណី។ ភាពខុសគ្នារវាងតម្រូវការសម្រាប់ការទូទាត់តាមរយៈឌីជីថល និងអត្រាអនុម័តក្នុងចំណោមបណ្តាសហគ្រាស គឺបណ្តាលមកពីកង្វះការយល់ដឹងអំពីទីផ្សារជុំវិញកាតឥណទានពាណិជ្ជកម្ម

  • ការនាំចេញម្ទេសរបស់កម្ពុជា ទៅប្រទេសថៃក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២០កើនឡើងទ្វេដងធៀបនឹងឆ្នាំ​មុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    យោងតាមរបាយការណ៍លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ និងលទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ៩ខែដើមឆ្នាំ២០២០ ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញម្ទេសរបស់កម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ នេះ ឃើញថាមានការ​កើនឡើងទ្វេដង បើធៀបប្រៀបទៅនឹងឆ្នាំ២០១៩។ ជាក់ស្ដែងរយៈពេលត្រឹមតែ ៩ខែនៃឆ្នាំនេះ កម្ពុជាបាននាំចេញម្ទេសស្រស់ចំនួន ៥៥ ១៥៤.៦០ តោន និងម្ទេសក្រៀម ១,៥០០ តោន ដែលចំនួននេះបង្ហាញនូវការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ។ គួរឲ្យដឹងផងដែរថា ប្រជាជនថៃនិយមចូលចិត្ត ពិសាម្ទេសជាអាហារប្រចាំថ្ងៃរបស់ខ្លួន ដែលតម្រូវការនេះធ្វើឲ្យកម្ពុជា មានឱកាសអាចនាំចេញទៅប្រទេសនេះបាន ដើម្បីបំពេញការខ្វះខាត។ ម្ទេសដែលកម្ពុជានាំចូលទៅថៃភាគច្រើនជាម្ទេសដៃនាង

  • ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណធនាគារ ព្រីនស៍ PR
    PR
    PR October 1, 2020 Chan Sreyny

    ភ្នំពេញ​ [ថ្ងៃទី៣០ ​ខែកញ្ញា ឆ្នាំ២០២០] ៖ ធនាគារ ព្រីនស៍បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដើម្បីបង្កើននូវបទពិសោធន៍នៃការទូទាត់របស់អតិថិជន ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅកាន់អនាគតនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ប័ណ្ណម៉ាស្ទ័រកាត និងវីសារបស់ធនាគារ ព្រីនស៍ មានចំនួន​ ៨ ប្រភេទ ដូចជា៖ ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Standard ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Platinum ប័ណ្ណឥណពន្ធ/ឥណទានវីសា Classic និងប័ណ្ណឥណពន្ធ/ឥណទានវីសា Platinum ដែលឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ។ កម្មវិធីនេះ ​​ប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍

  • ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី អាចនឹងធ្លាក់ចុះលឿនជាងការរំពឹងទុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី អាចធ្លាក់ចុះច្រើនជាងការរំពឹងទុក ប្រសិនបើជំងឺរាតត្បាត Covid-19 នៅតែមិនអាចគ្រប់គ្រងបាន​ ព្រោះថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឈមមុខនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចមិនប្រាកដប្រជា នេះបើយោងតាមធនាគារពិភពលោក (WB)។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ WB បានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែកញ្ញា​ បានបង្ហាញថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងធ្លាក់ចុះ ១.៦% នៅឆ្នាំនេះ ក្រោមសេណារីយ៉ូមូលដ្ឋាន។ នៅក្នុងខែមិថុនា WB បានព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងមានកំណើនស្មើសូន្យ។ ទោះយ៉ាងណា សេដ្ឋកិច្ចអាចធ្លាក់ចុះ ២% ប្រសិនបើប្រទេសនេះមិនបានគ្រប់គ្រងជំងឺរាតត្បាតបាន។ ទន្ទឹមនឹងនេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានប្រសាសន៍ថា

  • លែង​ពិបាកដូចមុនហើយ! ខណៈគោលដៅអេកូទេសចរណ៍ចំនួន៤ នឹងទទួលការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 1, 2020 Chan Sreyny

    (ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅសហគមន៍អេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន គ្រាន់តែមិនទាន់មានការជួយអភិវឌ្ឍន៍បន្ថែម ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការលើកឡើងយ៉ាងដូច្នេះគឺនៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមករងារ អន្តរក្រសួងនិងមានការចូលរួមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមកាងារអន្តរក្រសួង រដ្ឋមន្រ្តីប្រតិភូអម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ អង្គប្រជុំបានលើកឡើងនូវគោលដៅសហគមន៍ទេសចរណ៍អាទិភាពចំនួន ៤កន្លែង រួមមាន៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង

  • ក្នុងរយៈពេល៨ខែ កម្ពុជាលក់ស្លាកលេខពិសេសបានជាង ៦លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2020 Chan Sreyny

    ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជារកប្រាក់ចំណូលបានប្រមាណ ៦លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសទៅឱ្យប្រជាពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៃការផ្ទេរកម្មសិទ្ធិយានជំនិះ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការលក់ស្លាកលេខ ពិសេសផ្ទាល់ខ្លួនទៅឱ្យប្រជាពលរដ្ឋកម្ពុជានេះ គឺជាជោគជ័យមួយនៃការបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់រថយន្ត។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តថា អ្នកដែលបានទិញលេខពិសេសផ្ទាល់ខ្លួននេះ គឺអាចរក្សាទុកពេញមួយជីវិត