ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជារកប្រាក់ចំណូលបានប្រមាណ ៦លានដុល្លារអាមេរិក ពីការលក់ស្លាកលេខពិសេសទៅឱ្យប្រជាពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៃការផ្ទេរកម្មសិទ្ធិយានជំនិះ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមទេស រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការលក់ស្លាកលេខ ពិសេសផ្ទាល់ខ្លួនទៅឱ្យប្រជាពលរដ្ឋកម្ពុជានេះ គឺជាជោគជ័យមួយនៃការបំពេញតាមការចង់បានរបស់អ្នកប្រើប្រាស់រថយន្ត។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្តថា អ្នកដែលបានទិញលេខពិសេសផ្ទាល់ខ្លួននេះ គឺអាចរក្សាទុកពេញមួយជីវិត ដោយគ្រាន់តែ កាត់ឈ្មោះចេញនៅពេលលក់រថយន្តតែប៉ុណ្ណោះ៕





ប្រភព៖ ក្រសួងព័ត៌មាន


