មន្ត្រីហិរញ្ញវត្ថុវៀតណាម កំពុងបន្ទាបការរំពឹងទុកសម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅឆ្នាំ ២០២១ ។ ផលិតផលក្នុងស្រុកសរុបដែល កើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២០ បានជាប់គាំង ដោយសារតម្រូវការក្នុងស្រុក និងពិភពលោកធ្លាក់ចុះ និងអវត្តមាននៃទេសចរណ៍អន្តរជាតិ។
ធនាគារអភិវឌ្ឍន៍អាស៊ីប៉ាន់ប្រមាណថា កំណើន GDP សម្រាប់ឆ្នាំនេះអាចធ្លាក់ចុះដល់ ១.៨% ។ រោងចក្រនៅវៀតណាម ដែលនាំចេញស្បែកជើង សម្លៀកបំពាក់ គ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិចដែលមានតម្លៃថោកកំពុងធ្លាក់ចុះតម្រូវការ ខណៈទំនុកចិត្តអ្នកប្រើប្រាស់របស់ពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង។

រោងចក្រវៀតណាមមួយ ដែលដំណើរការនៅតៃវ៉ាន់ដោយក្រុមហ៊ុន Pou Chen Group ដែលផលិតស្បែកជើងសម្រាប់យីហោអន្តរជាតិកំពូល បានបញ្ឈប់កម្មករចំនួន ១៥០ នាក់កាលពីដើមឆ្នាំនេះ។ ដោយសារតែ តម្រូវការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចផលិតកម្ម។

ទន្ទឹមនឹងនេះ ការបិទព្រំដែនរបស់វៀតណាម ក៏កំពុងរារាំងវិនិយោគិនមិនឱ្យធ្វើដំណើរកម្សាន្ត រៀបចំកិច្ចប្រជុំ និងជំរុញគម្រោងទៅមុខទៀត។ វិស័យទេសចរណ៍ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរឹតត្បិតលើការធ្វើដំណើរ។ ក្រុមអ្នកវិភាគនិយាយថា ការផ្ទុះឡើងនៃជំងឺ Covid-19 នៅទីក្រុង Danang បានកាត់បន្ថយការធ្វើដំណើរក្នុងស្រុក។ ជាលទ្ធផល សណ្ឋាគាររបស់ប្រទេសនេះមួយចំនួនត្រូវបានដាក់លក់៕

អត្ថបទ៖ នីតា
ប្រភព៖ thethaiger


