- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងងើបឡើងវិញពីការធ្លាក់ចុះដោយសារជំងឺ Covid-19 នៅពេលដែលប្រជាពលរដ្ឋមានអារម្មណ៍ថាមានសុវត្ថិភាពដើម្បីធ្វើសកម្មភាពធម្មតាឡើងវិញ នេះបើយោងតាមប្រសាសន៍របស់លោក Jerome Powell ប្រធានបម្រុងសហព័ន្ធអាមេរិក។ ទោះបីជាវិស័យខ្លះនៃសេដ្ឋកិច្ច ដូចជាការលក់រាយ និងផ្ទះសម្បែងមានការស្ទុះងើបឡើងវិញយ៉ាងគំហុកក៏ដោយ ការឆ្លងរាលដាលនៃជំងឺ Covid-19 នៅតែមានច្រើនហើយសភាកំពុងជាប់គាំងលើការចំណាយបន្ថែម ដើម្បីជួយដល់ការស្តារឡើងវិញ។ លោក Powell បាននិយាយថា មាគ៌ាឆ្ពោះទៅមុខគឺអាស្រ័យលើការរក្សាជំងឺរាតត្បាត និងការគ្រប់គ្រងសកម្មភាពរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលបានដាក់ចេញសាច់ប្រាក់រាប់ពាន់លានដុល្លារជាសាច់ប្រាក់ងាយស្រួល ហើយបានបន្ថយអត្រាការប្រាក់របស់ខ្លួនដល់ជិតសូន្យ នៅពេលជំងឺរាតត្បាតបានរាលដាល ខណៈពេលដែលធនាគាកណ្ដាលបាននិយាយថា ខ្លួនអាចធ្វើបានច្រើនជាងនេះប្រសិនបើចាំបាច់។ ក្រុមអ្នកតាក់តែងច្បាប់អាមេរិក បានអនុម័តច្បាប់ស្តីពី CARES ចំនួន ២.២ ពាន់ពាន់លានដុល្លារកាលពីខែមីនា ដោយសារជំងឺរាតត្បាតបានវាយប្រហារដែលរួមមានការបង់ប្រាក់បន្ថែមដល់អ្នកគ្មានការងារធ្វើ និងកម្មវិធីប្រាក់កម្ចី
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2020 Chan Sreyny
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយបានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចូលរថយន្ត ៨,៨០០ ប្រភេទផ្សេងៗគ្នាដែលមានតម្លៃ ២០២ លានដុល្លារ ក្នុងខែសីហា ពោលគឺកើនឡើង ៨៥.៦% បើធៀបនឹងខែកក្កដា ។ ចំពោះការនាំចូលនេះដែ ប្រទេសថៃមានបរិមាណខ្ពស់ជាងគេគឺក្នុងចំនួន ៤,៧០០ គ្រឿង បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ីក្នុងចំនួន ២៥០០ គ្រឿង និងចិនចំនួន ៥៧០ គ្រឿង ហើយរថយន្តមកពីប្រទេសទាំងបីមានចំនួនជិត ៩០% នៃការនាំចូលសរុបរបស់ប្រទេសនេះ។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមការនាំចូលចំនួនរថយន្តដែលមាន ៩ កៅអី ឬ តិចជាងនេះមានចំនួន ៦,១៣១ គ្រឿងគិតជាទឹកប្រាក់ស្មើនឹង ១២៧ លានដុល្លារដែលស្មើនឹង
- ទេសចរណ៍ទេសចរណ៍ September 22, 2020 Chan Sreyny
(ភ្នំពេញ)៖ ក្នុងបទឧទ្ទេសនាមជូនក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍នោះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីសក្ដានុពលដ៏សម្បូរបែប ដែលអំណោយផលដល់ការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទ។ ការលើកឡើងនេះត្រូវបានធ្វើឡើងនាឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd) នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកញ្ញា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2020 Chan Sreyny
ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការចាប់ពីពេលនេះទៅ ដោយភ្ជាប់ជាមួយបណ្តាញជាតិពីឃុំស្នាអន្សាទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។ នេះជាអនុភាពថ្មីក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់ នៃថាមពលស្អាតដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២ ដោយនៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច ៤៥០ មេហ្កាវ៉ាត់។ សូមជម្រាបថាផងដែរថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2020 Chan Sreyny
ប្រទេសហ្វីលីពីន អាចនឹងបាត់បង់ការប្រកួតប្រជែងការនាំចេញចេក ខណៈពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារពិភពលោក ដែលជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីនត្រៀមថវិកាចំនួន ២៦៣ លានប៉េសូ (១២.៤៩ លានដុល្លារ) ដើម្បីជួយឧស្សាហកម្មចេកក្នុងស្រុក។ រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីនលោក William Dar បានណែនាំឱ្យភ្ជាប់កសិកម្មនៅក្នុងប្រទេសចិន សាធារណរដ្ឋកូរ៉េ និងថៃដើម្បីតាមដានស្ថានភាពពិភពលោក ខណៈប្រទេសផលិតចេកដទៃទៀតបន្តយកទីផ្សារផ្សេងទៀតពីប្រទេសហ្វីលីពីន។ ការនាំចេញចេករបស់ហ្វីលីពីនបានធ្លាក់ចុះ ១១% ដល់ ១.០៣ ពាន់លានដុល្លារចាប់ពីខែមករា ដល់ខែកក្កដា ដោយសារជំងឺ Panama ដែលប៉ះពាល់ដល់កសិដ្ឋានចេក និងចម្ការនៅ Mindanao ។ កាលពីខែកក្កដា សមាគមអ្នកដាំដុះ និងអ្នកនាំចេញចេកហ្វីលីនបានប៉ាន់ស្មានថា ឧស្សាហកម្មនេះកំពុងសម្លឹងមើលការធ្លាក់ចុះរហូតដល់ ២០% គិតជាបរិមាណ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2020 Chan Sreyny
រោងចក្រផលិតដែកថ្មីមួយដែលកំពុងវិនិយោគដោយក្រុមហ៊ុនចិន នៅលើទឹកដីស្រុកឧត្តុង ខេត្តកំពង់ស្ពឺ នឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម កែវ រតនៈ ប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយអគ្គិសនីកម្ពុជា នៅក្នុងជំនួបសំណេះសំណាលជាមួយនិយោជិត-កម្មករ និងការចុះទស្សនកិច្ចការងារនៅក្រុមហ៊ុន HONG DE SHENG STEEL ( CAMBODIA) Co.LTD នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០នេះ ។ យោងតាមប្រសាសន៍របស់ឯកឧត្តមនាឱកាសនោះបានឲ្យដឹងថា រោងចក្រដែលនឹងដំណើរការឆាប់ៗខាងមុខនេះ ជាបឋមប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស និងអាចនាំដែកដុំជាវត្ថុធាតុដើមពាក់កណ្តាលសម្រេចមកផលិតជាដែកសំណង់។ ជាមួយគ្នានេះអគ្គិសនីកម្ពុជានឹងជួយផ្តល់ប្រភពអគ្គិសនីពី ៣០ ទៅ ៥០ មេហ្កាវ៉ាត់ជូនក្រុមហ៊ុនតាមតម្រូវការ ដើម្បីកាត់បន្ថយការនាំដែកពីបរទេសចូល និងបង្កើតការងាររាប់រយកន្លែងជូនប្រជាពលរដ្ឋខ្មែរ៕
- អាជីវកម្មអាជីវកម្ម September 22, 2020 Chan Sreyny
ជាធម្មតាការងារមិនងាយស្រួលរកនោះទេ មិនថានៅប្រទេសណាក៏ដោយ ហើយវារឹតតែពិបាកកាន់តែខ្លាំងថែមមួយកម្រិតទៀតសម្រាប់ជនមានពិការភាព ខណៈដែលមនុស្សធម្មតាមានទាំងសមត្ថភាពភាគច្រើនពិបាករួចហើយ។ ជាមួយគ្នានេះប្រទេសដែលមានប្រជាជនច្រើន ការប្រកួតប្រជែងក្នុងការស្វែងរកឱកាសការងារក៏កាន់តែខ្លាំង ប៉ុន្តែអ្នកមានពិការភាពនៅទីក្រុង Changsha ប្រទេសចិនត្រូវបានទទួលបានឱកាសការងារនៅទីនោះ។ ហាងនំប័ុងរបស់អាល្លឺម៉ង់មួយកន្លែងដែលមានឈ្មោះថា Bach បានក្លាយជាហាងដ៏គួរឲ្យគោរព និងកោតសរសើរ ដែលភាគច្រើនបានជួលបុគ្គលិកដែលមានសមត្ថភាពខ្សោយក្នុងការស្ដាប់ សម្រាប់ធ្វើនំប័ុងលក់ជាប្រចាំថ្ងៃ។ លោក Uwe Brutzer ម្ចាស់ហាង និងជាអ្នកគ្រប់គ្រងដោយផ្ទាល់បានផ្ដល់ឱកាសការងារដែលពិបាករកសម្រាប់បុគ្គលិកមានពិការភាពទាំងនេះ។ លោក Brutzer និងភរិយាឈ្មោះ Dorothee បានមកទីក្រុង Changsha ដំបូងក្នុងឆ្នាំ២០០២ ជាមួយសប្បុរសជនអាឡឺម៉ង់ដើម្បីជួយកុមារដែលមានបញ្ហាសោតវិញ្ញាណ។ បន្ទាប់មកនៅឆ្នាំ២០១១ គាត់បានបើកហាងនំបុ័ងហើយចាប់តាំងពីពេលនោះមកគាត់បានបណ្តុះបណ្តាលអ្នកដុតនំប្រហែល ២០ នាក់។ ភាគច្រើនអ្នកដែលទទួលបានការបណ្ដុះបណ្ដាលមក តែងផ្លាស់ទធ្វើការនៅភោជនីយដ្ឋាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2020 Chan Sreyny
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវមោទនភាពចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីជាមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ដោយសម្ដេចបានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងប្រចាំឆ្នាំ ១៧% ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ នៅក្នុងវីដេអូឃ្លីបមួយនៅថ្ងៃទី ២១ ខែកញ្ញា ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដោយសម្ដេចតេជោ បានជូនដំណឹងដល់គណៈប្រតិភូ USABC ថាទោះបីមានការរីករាលដាលនៃ Covid-19 បានបង្កការលំបាកជាច្រើនដល់មុខងារសង្គម និងសេដ្ឋកិច្ចក៏ដោយ រដ្ឋាភិបាលកម្ពុជាមិនបានបន្ថយល្បឿននៃកំណែទម្រង់របស់ខ្លួនលើគ្រប់វិស័យនោះទេ។ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ជាពិសេសនៅពេលស្ថានការណ៍ Covid-19 បានធូរស្បើយ ប្រទេសកម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ










