ព័ត៌មានចុងក្រោយ
  • ខេត្តត្បូងឃ្មុំ នាំចេញដំឡូងមីជាង ១ លានតោនទៅកាន់ទីផ្សារក្រៅប្រទេសជារៀងរាល់ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2020 Chan Sreyny

    ក្នុង ១ ឆ្នាំៗខេត្តត្បូងឃ្មុំបាននាំចេញដំឡូងមីជាង ១ លានតោនទៅកាន់ទីផ្សារក្រៅប្រទេសដើម្បីបំពេញតម្រូវការទីផ្សារ និងបានជួយលើកទឹកចិត្តដល់កសិករឱ្យចង់ដាំបន្តទៀត។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះ ដំឡូងមីចំនួន៥ម៉ឺនហិកតា ដែលអាចឆ្លើយតបបានយ៉ាងប្រសើរសម្រាប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ។ លោកបន្តថា ប្រជាពលរដ្ឋពេញនិយមលក់ដំឡូងមីសើម ដោយសារវាមិនពិបាកកែឆ្នៃហើយក្នុង ១ គីឡូក្រាមលក់បានតម្លៃពី ៣៤០រៀល ទៅ ៣៥០រៀល។ លោក​បញ្ជាក់ថា « ដំឡូងមីរាល់ឆ្នាំទិន្នផលវាក្នុងមួយឆ្នាំខេត្តត្បូងឃ្មុំក្នុងរង្វង់ ១ លានតោនហើយចំពោះបញ្ហាទីផ្សារគឺអត់អីទេ គឺត្រូវបានលក់ចេញអស់ហើយនៅខេត្តត្បូងឃ្មុំលក់ចេញជាដំឡូងសើមស្ទើរតែទាំងអស់តែម្ដង ហើយតម្លៃអត់ទៀងទេឆ្នាំកន្លងទៅនេះគឺតម្លៃបានល្អគឺ ៣០០ ជាងឃើញថាតម្លៃធ្លាក់ចុះត្រឹម ២៩០រៀល៊ ឡើដល់ ៣៤០

  • សម្តេចតេជោ ស្នើសុំរុស្ស៊ីផ្ដល់ជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2020 Chan Sreyny

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើសុំដល់រុស្ស៊ីផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស ខណៈវ៉ាក់សាំងនេះអាចជួយដល់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើឲ្យមានបញ្ហាប្រឈមជាច្រេីនរួមទាំងញ្ហាសេដ្ឋកិច្ច​ សង្គម និងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។ សម្ដេចនាយករដ្ឋមន្រ្តីបានលើកឡើង​ដូច្នេះនៅក្នុងឱកាស ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ នាឱកាសនោះដែរ ឯកឧត្តម អាណាថូលី បានគោរពជម្រាបជូនសម្តេចតេជោអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។ មិនតែប៉ុណ្ណោះ​សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីរុស្ស៊ី

  • ថៃ នឹងចំណាយពេលយូរក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំ ២០២១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2020 Chan Sreyny

    យោងតាមធនាគារថៃ (BoT) បានឱ្យដឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងចំណាយពេលយូរជាងការរំពឹងទុកនាពេលកន្លងមក ជាពិសេសដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេស។ ធនាគារកណ្តាលថៃ បានទម្លាក់ការព្យាករណ៍កំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ពី ៥% ដល់ ៣.៦% នៅពេលដែលជំងឺរាតត្បាតកំពុងបន្តរារាំងការធ្វើដំណើរអន្តរជាតិ។ លេខាធិការនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុថៃបាននិយាយថា ធនាគារកណ្តាលបានធ្វើការកែសម្រួលការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវបរទេសសម្រាប់ឆ្នាំក្រោយពីចំនួន ១៦.២ លាននាក់ទៅ ៩ លាននាក់។ ស្ថានភាពផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 និងផលប៉ះពាល់នៅឯនាយសមុទ្រគឺធ្ងន់ធ្ងរជាងការរំពឹងទុក។ លោកបាននិយាយថា ប្រទេសជាច្រើនបានប្រឈមនឹងករណីឆ្លងខ្ពស់ជាងមុន ការផ្ទុះឡើងនៃរលកទី២ និងគោលការណ៍ចាក់សោរប្រទេសនឹងបន្តយូរជាងនេះ។ កត្តាទាំងនេះ នឹងបង្កផលប៉ះពាល់ដល់អ្នកទេសចរបរទេសដែលមានគម្រោងទៅលេងប្រទេសថៃ។ កាលពីពេលថ្មីៗនេះធនាគារកណ្តាលបានព្រមានថា ឧស្សាហកម្មទេសចរណ៍របស់ថៃនឹងប្រឈមមុខនឹងហានិភ័យកាន់តែច្រើននៅឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តរឹតត្បិតអ្នកទេសចរបរទេសមិនឱ្យចូលក្នុងប្រទេសនេះ។

  • ADB កែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាពីធ្លាក់ចុះខ្លាំងមកល្អប្រសើរឡើងវិញ ដោយសារកម្ពុជាសម្រេចបាននូវកត្តាពីរនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2020 Chan Sreyny

    ធនាគារអភិវឌ្ឍន៍អាស៊ីបានកែសំរួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២០ សម្រាប់ប្រទេសកម្ពុជា ពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ៥.៥% ដែលជាការព្យាករណ៍របស់ខ្លួន​កាលពីខែមិថុនា មក ៤.០%។ ជាមួយគ្នានេះ ADB ដោយបានសាទរលើកំណើននេះ ចំពោះការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មរបស់ប្រទេស និងការកើនឡើងនូវបរិមាណនៃការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់ដូចជាកង់ និងអេឡិចត្រូនិច។ បើយោងតាមនាយកប្រចាំប្រទេសរបស់ ADB ប្រចាំនៅកម្ពុជាលោក Sunniya Durrani-Jamal បានមានប្រសាសន៍ថាធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថាកំណើននឹងស្ទុះងើបឡើងវិញដល់ ៥.៩% នៅឆ្នាំ២០២១ ដែលជំរុញដោយគោលនយោបាយរដ្ឋាភិបាល ជំនួយសង្គមសម្រាប់ជនក្រីក្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម។ លោកបានបន្តថា វិធានការណ៍ទាំងនោះរួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធដែលត្រូវការជាចាំបាច់នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃវីរុស Covid-19 ទៅលើគ្រួសារ និងអាជីវកម្ម និងជួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំពីការរាតត្បាត។ យោងតាមលោក David

  • ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លើគេ សម្រាប់គោលដៅទេសចរណ៍ក្នុងស្រុក ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 23, 2020 Chan Sreyny

    ខេត្តបាត់ដំបង ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ (ពីថ្ងៃទី១៦ ដល់ ១៨ ខែកញ្ញា) យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែល AKP ទទួលបាននៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១,១១២,៤០៣នាក់ ក្នុងនោះជិត ៧,០០០ នាក់ ជាភ្ញៀវអន្តរជាតិ។ ក្នុងនោះ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរបានចំនួន ១៣៤,៤៤០នាក់ ជាប់ចំណាត់ថ្នាក់ទី១ លេខ២ បានទៅលើខេត្តសៀមរាប ដោយមានភ្ញៀវទេសចរចំនួន ១២២,៣៧០នាក់ និងលេខ៣ ខេត្តកំពត មានភ្ញៀវទេសចរចំនួន ៩៤,៤៧៩នាក់។

  • ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី​ ២៩ លានដុល្លារដើម្បីគាំទ្រការធ្វើ​ឱ្យប្រសើរឡើង​ នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង ២៩ លានដុល្លារដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា​ធ្វើឱ្យប្រសើរឡើងនូវការផ្តល់​សេវាតាមរយៈកំណែទម្រង់ សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា សម្រាប់កម្មវិធី​ទី២ នៃការអភិវឌ្ឍ​ផ្នែកសេវា​​ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ​ដែលបានធ្វើ​វិមជ្ឈការរួមមាន​ប្រាក់​កម្ចី​ផ្តោតលើគោលនយោបាយចំនួន​ ២០ លាន​ដុល្លារ​ដែលនឹងគាំទ្រដល់វិធីសាស្រ្ត​ដើម្បី​ពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋ​បាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ​។ ទន្ទឹមនេះ ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារដើម្បីជួយ​កសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តី​រាជ​រដ្ឋាភិ​បាលក្នុងតំបន់។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ហិរញ្ញប្បទាន​ដល់​គម្រោងនេះចំនួន ១.៧ លានដុល្លារផងដែរ។ លោកស្រី Jhelum Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសាធារណៈ​របស់ ADB បានគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជាក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋានប្រកបដោយនិរន្តរភាព​​ និងប្រសិទ្ធភាព​ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ

  • លុយ គឺអ្វីដែលអ្នកគិតថាមិនអាចខ្វះបានក្នុងជីវិត តែអ្នកនឹងផ្លាស់ប្ដូរទស្សនៈវិស័យរបស់ខ្លួនក្រោយអានសម្រង់សម្ដីរបស់បុគ្គលទាំងនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 23, 2020 Chan Sreyny

    ការកសាងទ្រព្យសម្បត្តិអាចធ្វើទៅបានដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុ ឬ ការអប់រំនោះទេ ប៉ុន្តែជំនឿរបស់អ្នកអំពីលុយ អាចដើរតួនាទីយ៉ាងធំធេង ក្នងការសម្រេចថា តើអ្នកនឹងក្លាយជាអ្នកមាន ឬ អត់។ ដូច្នេះហេតុអ្វីបានជាអ្នកមិនសម្លឹងមើលទៅអ្នកដែលបានក្លាយជាអ្នកមាន ហើយសម្រាប់ការបំផុសគំនិត? រាប់ចាប់ពីវិនិយោគិន Warren Buffett និងមហាសេដ្ឋីលំដាប់ពិភពលោក រួមទាំងអ្នកជំនួញជាច្រើនទៀតបានធ្វើបង្ហាញការយល់ឃើញរបស់ពួកគេចំពោះលុយ។ ទស្សនវិស័យជាច្រើនរបស់ពួកគេមានលក្ខណៈដូចៗគ្នា ពួកគេមិនវាស់ភាពជោគជ័យដោយចំនួនប្រាក់ដែលពួកគេរកបាននោះទេ។ លុយមិនមែនជាគោលដៅចុងក្រោយទេ ហើយវាមិនបានកំណត់ដោយខ្លួនឯងទេ ប៉ុន្តែលុយសំខាន់ណាស់ក្នុងការវិនិយោគវាដោយវាងវៃ ប្រសិនបើអ្នកចង់កសាងទ្រព្យសម្បត្តិឱ្យបានច្រើន។ យ៉ាងណាមិញខាងក្រោមនេះជាសម្រង់សម្ដីរបស់មហាសេដ្ឋីបង្កើតដោយខ្លួនឯង ៥ រូបពីការយល់ឃើញរបស់ពួកគេចំពោះលុយ ដែលនឹងផ្លាស់ប្តូរទស្សនៈរបស់អ្នកលើអាជីវកម្ម វិនិយោគ និងជោគជ័យ៖ ១.លោក Warren Buffett ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway៖

  • ឱនភាពថវិការបស់ឥណ្ឌូនេស៊ីកើនឡើងជិត ៣៤ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី Sri Mulyani Indrawati បានឱ្យដឹងថា ឱនភាពថវិការបស់រដ្ឋឥណ្ឌូនេស៊ីបានឈានដល់ ៥០០.៥ ទ្រីលានរូ៉ពី ( ៣៣.៩៦ ពាន់លានដុល្លារ) នៅចុងខែសីហា ស្មើនឹង ៣.០៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូនេស៊ី។ នេះជាលើកទី១ ហើយដែលឱនភាពថវិការបស់រដ្ឋឈានដល់លើសពី ៣% ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌូនេស៊ីបន្ធូរបន្ថយដែនកំណត់ច្បាប់ តាមរយៈច្បាប់លេខ ២/២០២០ ដើម្បីជួយជាថវិកាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត​ Covid-19 ។ រដ្ឋាភិបាលរំពឹងថា ឱនភាពថវិកានឹងកើនឡើងដល់ ៦.៣៤% នៅឆ្នាំនេះ ពោលគឺកើនឡើងពីកម្រិតឱនភាពដំបូង ៣% នៅពេលដែលខ្លួនបានផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៦៩៥.២