ព័ត៌មានចុងក្រោយ
  • កម្ពុជា-សិង្ហបុរី ចាប់ដៃគ្នាគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មបែបទំនើបមួយនៅរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    រដ្ឋាភិបាលកម្ពុជា ចាប់ដៃគ្នាជាមួយនឹងសឹង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មនៅរាជធានីភ្នំពេញ ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ដែលមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH ។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោលដៅសំខាន់ៗ ដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+

  • ជប៉ុន សម្រេចចិត្តប្រើប្រាស់ថវិកាបម្រុងជាង ១៥​ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីជប៉ុន បានសម្រេចចិត្តប្រើប្រាស់ថវិកាបម្រុងចំនួន ១,៦៤០ ពាន់លានយ៉េន (១៥.៥ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដើម្បីបង្កើនការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតនៃជំងឺ Covid-19 រួមទាំងការចូលរួមចំណែកក្នុងក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍវ៉ាក់សាំង។ ថវិកាសង្គ្រោះបន្ទាន់ចំនួន ៧៣៩.៤ ពាន់លានយ៉េន ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងតំបន់ និងធានាបានបន្ទប់គ្រប់គ្រាន់នៅមន្ទីរពេទ្យ និងសណ្ឋាគារសម្រាប់អ្នកជំងឺ Covid-19 និង ៣១៤.២ ពាន់លានយ៉េនសម្រាប់កម្មវិធីប្រាក់កម្ចីគ្មានការប្រាក់ សម្រាប់គ្រួសារដែលប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតនេះ។ ដើម្បីជួយស្ថាប័នវេជ្ជសាស្រ្តត្រៀមសម្រាប់អ្នកជម្ងឺផ្តាសាយតាមរដូវនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារនេះរដ្ឋាភិបាលជប៉ុននឹងត្រៀមថវិកាចំនួន ២១៧ ពាន់លានយ៉េន។ ចំណែកទឹកប្រាក់ចំនួន ១៧.២ ពាន់លានយ៉េនសម្រាប់ COVAX Facility ដែលជាក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍ និងទិញវ៉ាក់សាំង

  • អបអរសាទរ! ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរ ក្នុងឆ្នាំ២០២០ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 15, 2020 Chan Sreyny

    ព្រះរាជាណាចក្រកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានបដិសណ្ឋារកិច្ចល្អបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរក្នុងឆ្នាំ ២០២០ ។ យោងតាមវែបសាយអន្តរជាតិ My International Movers មានប្រទេសសរុបចំនួន ១០ ត្រូវបានគេចាត់ទុកជាកន្លែង ដែលផ្តល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស។ ដោយមិនខ្វល់ថា ពួកគេសម្រេចចិត្តចង់ផ្លាស់ទីលំនៅ ឬក៏គ្រាន់តែចង់ចំណាយពេលវេលាវិស្សមកាលដ៏ល្អមួយនោះទេ គឺពួកគេគួរតែពិចារណាលើប្រទេសទាំង ១០ នេះ។ ដោយប្រទេសទាំង​ ១០ នោះរួមមាន៖ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ នូវែលសេឡង់លេខ២ កាណាដាលេខ៣ ម៉ិចស៉ីកូលេខ៤ បន្ទាប់មកទៀតហ្វីលីពីនលេខ៥ វៀតណាមលេខ៦ អ៉ីឡង់លេខ៧ កូស្ដារីកាលេខ៨ អៀរឡង់លេខ៩ និងចុងក្រោយព័រទុយហ្គាល់លេខ១០

  • វៀតណាមអនុម័តគម្រោងសាងសង់រម្មណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃដល់ទៅជាង ៩ ពាន់លានដុល្លារដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខាលើគម្រោងសាងសង់រម្មណីយដ្ឋានទេសចរណ៍ដែលមានតម្លៃដល់ទៅ ៩.៣ ពាន់លានដុល្លារ របស់ក្រុមហ៊ុន Vingroup កាលពីពេលថ្មីៗនេះ។ ការអនុម័ត គម្រោងពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំនេះ គឺដោយសាររដ្ឋាភិបាលព្យាយាមរក្សាល្បឿនវិនិយោគទុនសាធារណៈ និងឯកជនចាប់តាំងពីខែមករាមក ដើម្បីជួយស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ គម្រោងរម្មណីយដ្ឋានទេសចរណ៍នេះ ស្ថិតនៅតំបន់ឆ្នេរ Can Gio មានចម្ងាយ ៥០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហូជីមិញ ដែលគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០៣១ ។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាមបានរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ សម្រាប់ការយល់ព្រមរបស់រដ្ឋាភិបាល បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសកម្មជនបរិស្ថានបានព្រមានពីហានិភ័យនៃជីវមណ្ឌលដែលត្រូវបានគេហៅថាជា សួតបៃតងការពារទីក្រុងហូជីមិញប្រឆាំងនឹងការបំពុលខ្យល់ និងទឹក។ ប៉ុន្តែដោយសារការរីករាលដាលនៃវីរុស

  • សមាគមន៍ទេសចរណ៍ក្នុងស្រុក ស្នើឱ្យរដ្ឋាភិបាលថៃកំណត់គោលដៅ ២០០ លានដំណើរកំសាន្តនៅឆ្នាំក្រោយបើចង់ឱ្យឧស្សាហកម្មនេះដំណើរការតទៅទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    យោងតាមសមាគមទេសចរណ៍ក្នុងស្រុក (ADT) របស់ថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃគួរតែមានគោលដៅខ្ពស់នៅក្នុងទីផ្សារទេសចរណ៍ក្នុងស្រុក ដោយកំណត់គោលដៅធ្វើដំណើរយ៉ាងហោចណាស់ ២០០ លានសម្រាប់ឆ្នាំក្រោយ ប្រសិនបើប្រទេសថៃចង់ឱ្យឧស្សាហកម្មនេះដំណើរការតទៅទៀត។ ប្រធានក្រុមហ៊ុន ADT លោក Thanapol Cheewarattanaporn មានប្រសាសន៍ថា « វាគ្មានប្រយោជន៍ទេ ប្រសិនបើរដ្ឋាភិបាលមិនបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ដូចដែលយើងបានឃើញរួចហើយនូវតម្រូវការក្នុងស្រុក និងការលើកទឹកចិត្តមិនគ្រប់គ្រាន់នៅឆ្នាំនេះ មិនអាចជួយសង្គ្រោះប្រតិបត្តិករ និងអ្នកដែលស្ថិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បានទេ » ។ លោកបន្តថា ប្រហែល ៣០% នៃប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស បានចាកចេញពីអាជីវកម្មនេះ ខណៈ ៥០% នៅតែបិទជាបណ្តោះអាសន្ន។ ដើម្បីជួយដល់ឧស្សាហកម្មដែលរងផលប៉ះពាល់នេះ ADT បានជំរុញឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មសកម្មភាពទេសចរណ៍ក្នុងស្រុក

  • ក្រសួងកសិកម្ម កំពុងប្រឹងប្រែងអភិវឌ្ឍន៍លើវិស័យនេះ ខណៈរាជរដ្ឋាភិបាលចង់ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នេះបើយោងតាមការឲ្យដឹងតាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ។ យ៉ាងណាមិញដើម្បីសម្រេចបាននូវមហិច្ឆតាខាងលើ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម

  • ប្រទេសចិន នឹងបង្កើតឱកាសអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់ពិភពលោក ក្រោយជោគជ័យលើរឿងពីរនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    ប្រទេសចិននឹងបង្កើតឱកាសអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់ពិភពលោក ដោយនេះជាការលើកឡើងរបស់លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃ សុក្រ កន្លងទៅថ្មីៗនេះ។ លោក Wang បានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងមូស្គូ។ នា​ឱកាសនោះលោកបានកត់សម្គាល់ថា ប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការការពារ និងត្រួតពិនិត្យជំងឺរាតត្បាត Covid-19 ហើយបានឆ្លងកាត់ការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ជាមួយគ្នានេះដែរ ប្រទេសចិនបានកត់ត្រាកំណើនសេដ្ឋកិច្ច ៣.២% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី២ ដែលធ្វើឲ្យប្រទេសនេះក្លាយជាសេដ្ឋកិច្ចធំទី១ ដែលបានវិលត្រលប់ទៅរកកំណើននៅទូទាំងពិភពលោកវិញ ហើយនេះបានបង្ហាញពីភាពធន់ និងរឹងមាំនៃសេដ្ឋកិច្ចចិន។ ដោយកត់សម្គាល់ថាសេដ្ឋកិច្ចចិនបានឃើញកំណើនប្រកបដោយចីរភាពចាប់តាំងពីត្រីមាសទី៣ លោកបាននិយាយថា ប្រទេសចិនមានទំនុកចិត្ត

  • ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ទាក់ទាញប្រចាំខេត្តឧត្តរមានជ័យ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 15, 2020 Chan Sreyny

    ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត បានប្រែក្លាយខ្លួនទៅជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ទាក់ទាញប្រចាំខេត្តឧត្តមានជ័យ ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តមិនចេះដាច់ដោយសារតែសម្រស់ទេសភាពធម្មជាតិដ៏ខៀវស្រងាត់​ និងមានខ្យល់អាកាសដល់ល្អបរិសុទ្ធ។ លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្តបច្ចុប្បន្ននេះ បានប្រែក្លាយខ្លួនទៅជារមណីយដ្ឋានមួយបែបទេសចរផ្សងព្រេង ដែលមានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍មកតំបន់នោះ ដោយពួកគាត់អាចធ្វើដំណើរតាមរយៈជិះគោយន្តចូលទៅក្នុងព្រៃ ដើម្បី មើលសត្វព្រៃ ផ្កាព្រៃ និងដើមឈើប្រណិតៗជាច្រើន។ លោកស្រីបានបន្តថា ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅក្នុងតំបន់សហគមន៍សង្ឃរុក្ខាវ័ន្ត ក៏អាចធ្វើដំណើរកម្សាន្តបានផងដែរតាមរយៈការជិះកង់។ លោកស្រីបន្តថា « សហគមន៍សង្ឃរុក្ខាវ័ន្តនេះ មានព្រះមេគុណខេត្តព្រះអង្គ ប៊ុន សាលូត ជាប្រធានសហគមន៍ ដោយបច្ចុប្បន្ននេះព្រះអង្គកំពុងតែធ្វើការសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដើម្បីរៀបចំសហគមន៍គាត់ប្រែក្លាយពីសហគមន៍ដែនជម្រកសត្វព្រៃឱ្យក្លាយជាសហគមន៍ទេសចរ។ អ្វីដែលគាត់ចង់បាន គឺប្រែក្លាយពីសហគមន៍ព្រៃឈើរបស់គាត់ក្លាយជាសហគមន៍ទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តក្នុងសហគមន៍បែបធម្មជាតិ។