ព័ត៌មានចុងក្រោយ
  • គម្រោងវិនិយោគជិត ២៥ លានដុល្លារ ដែលនឹងកែប្រែមុខមាត់ខេត្តកំពតកំពុងត្រូវបានពិចារណា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    រដ្ឋបាលខេត្តកំពតកំពុងពិចារណាលើគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃដល់ទៅ ២៤.៨ លានដុល្លារនៅក្នុងស្រុកកំពុងត្រាច ខេត្តកំពត។ គណៈកម្មាធិការបច្ចេកទេសត្រូវបានស្នើឡើងដោយក្រុមហ៊ុន Gold Coast International Development Co. Ltd. នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ គំរោងនេះស្ថិតនៅលើផ្ទៃដី ៤២ ហិកតា នៅក្នុងភូមថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លារអាមេរិក។ (រូបតំណាង) នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងទី១១ ខែកញ្ញា​ ឆ្នាំ២០២០ អភិបាលខេត្តកំពតឯកឧត្តម ជាវ

  • របាយការណ៍សេដ្ឋកិច្ចពិភពលោក៖ ក្រុងបាងកកអាចនឹងបាត់បង់ភ្ញៀវទេសចរខ្ពស់បំផុតក្នុងចំណោមទីក្រុងធំៗ ទាំងអស់នៅលើពិភពលោក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 14, 2020 Chan Sreyny

    ការរឹតត្បិតការធ្វើដំណើរអន្តរជាតិបានធ្វើឲ្យឧស្សាហកម្ម​ ទេសចរណ៍របស់ប្រទេសថៃធ្លាក់ចុះយ៉ាងខ្លាំង ដែលទីក្រុងបាងកកអាចនឹងបាត់បង់ភ្ញៀវទេសចរខ្ពស់បំផុតក្នុងចំណោមទីក្រុងធំៗ ទាំងអស់នៅលើពិភពលោក។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនព្យាករណ៍ពិភពលោក Oxford Economics បានព្យាករណ៍ថា ទីក្រុងបាងកកនឹងបាត់បង់ភ្ញៀវទេសចរបរទេសចូលមកកម្សាន្តប្រមាណ ១៤.៥ លាននាក់នៅចុងឆ្នាំនេះ។ ខណៈទីក្រុងនានានៅទូទាំងពិភពលោកកំពុងមានការធ្លាក់ចុះនៃវិស័យទេសចរណ៍ ប៉ុន្តែ Oxford Economics បាននិយាយថា ទីក្រុងបាងកកនឹងត្រូវរងគ្រោះខ្លាំងបំផុត។ របាយការណ៍ដដែលបានបន្តថា តម្រូវការនឹងមិនកើនឡើងខ្ពស់ដូចកាលពីឆ្នាំ២០១៩ ទេ ហើយនឹងបន្តដល់ឆ្នាំ២០២៤ ។ ដោយតម្រូវការសម្រាប់ការធ្វើដំណើរអន្តរជាតិទៅកាន់ទីក្រុងបាងកក និងធ្លាក់ចុះដល់ ៥៧% បើប្រៀបធៀបទៅនឹងចំនួនកាលពីឆ្នាំមុន ខណៈទីក្រុងបាងកកមានចំនួនជិត ២/៣ នៃចំនួនភ្ញៀវទេសចរទាំងអស់ ហើយជាលទ្ធផល គឺការខាតបង់នៅក្នុងប្រទេសថៃ។ ដោយឡែកការរឹតត្បិតការធ្វើដំណើរអន្តរជាតិ និងការដាក់ឱ្យដាច់រយៈពេល ១៤

  • ក្រុមហ៊ុន Amazon ប្រកាសជ្រើសរើសបុគ្គលិក ១០ ម៉ឺននាក់បន្ថែមទៀតខណៈការលក់លក់របស់ខ្លួនហក់ឡើងខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 14, 2020 Chan Sreyny

    ក្រុមហ៊ុន Amazon បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងជ្រើសរើសបុគ្គលិកចំនួន ១០០,០០០ នាក់បន្ថែមទៀត ដែលជាការជ្រើសរើសបុគ្គលិកលើកទី៤ ដែលខ្លួនបានប្រកាសនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដើម្បីរក្សាល្បឿនជាមួយនឹងតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានហក់ឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ។ Amazon បាននិយាយថា មុខតំណែងទាំងនេះគឺសម្រាប់ការងារពេញម៉ោង និងក្រៅម៉ោងនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងកាណាដាហើយទាំងនេះនឹងរួមបញ្ចូលតួនាទីនៅឃ្លាំងថ្មីចំនួន ១០០ កន្លែង និងកន្លែងប្រតិបត្តិការដែលខ្លួនកំពុងបើកនៅក្នុងខែនេះ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Seattle-based បានជួលបុគ្គលិកចំនួន ៨៧៦,៨០០ នាក់គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដោយមិនរាប់បញ្ចូលអ្នកម៉ៅការ និងបុគ្គលិកបណ្តោះអាសន្ន។ គួរឱ្យដឹងផងដែរថា កាលពីដើមខែនេះក្រុមហ៊ុន Amazon បានប្រកាសបើកទទួលបុគ្គលិកចំនួន ៣៣,០០០

  • បុរសម្នាក់សុខចិត្តប្រើជីវិតជាកសិករធ្វើស្រែ ចំការ កណ្ដាលទីប្រជុំជន ក្រោយមិនព្រមលក់ដីឲ្យអ្នកអភិវឌ្ឍន៍អាគារ និងផ្ទះល្វែង គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ September 14, 2020 Chan Sreyny

    កសិករម្នាក់ដែលបានបដិសេធមិនលក់ដីរបស់គាត់នៅជាយក្រុង ឡុបលីន នៃប្រទេសប៉ូឡូញ ដល់អ្នកអភិវឌ្ឍន៍អាគារ និងផ្ទះល្វែងនៅតែបន្តប្រមូលផលដំណាំរបស់គាត់ដោយប្រើត្រាក់ទ័រ បើទោះបីជានៅជុំវិញហ៊ុមព័ន្ធដោយអាគារខ្ពស់ក៏ដោយ។ ការប្រមូលផលពីកសិដ្នានរបស់បុរសរូបនេះបានបង្ក ការភ្ញាក់ផ្អើលរបស់អ្នកជិតខាងថ្មីរបស់គាត់។ បើតាមប្រភពពីអ្នកស្រុកដែលរស់នៅក្នុងទ្រនំស៊ីវីល័យនៅក្នុងទីក្រុងបានឲ្យដឹងថា​ នៅពេលដែលម្ចាស់ដីភាគច្រើននៅក្នុងតំបន់នោះបានលក់ដីស្រែរបស់ពួកគេទៅឱ្យអ្នកអភិវឌ្ឍន៍អគារលំនៅដ្ឋាន កសិករម្នាក់បានបដិសេធមិនព្រមលក់ និងសាងសង់ដូចម្ចាស់ដីឯទៀតនោះទេ ដូច្នេះអគារ ផ្ទះល្វែង ត្រូវបានសាងសង់នៅជុំវិញទ្រព្យសម្បត្តិរបស់គាត់ ហើយគាត់នៅតែបន្តធ្វើកសិកម្មជារៀងរាល់ឆ្នាំ។ ខណៈពេលជាយក្រុងដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បែបសម័យទំនើប​ តែបែរជាមានវាលស្រែ វាល ពោត សម្លេងត្រាក់ទ័រភ្ជួររាស់បែបនេះ យើងអាចស្រម៉ៃបានថា ប្រជាជននៅទីនោះប្រាកដជា ធុញទ្រាន់ ត្អូញត្អែរដែលរស់នៅជាប់ចំការកសិកម្មបែបនេះ។ ប៉ុន្តែអ្វីៗមិនដូចនេះទេ ប្រជាជនរស់នៅទីនោះ សប្បាយរីករាយ និងកោតសរសើរយ៉ាងខ្លាំងដល់កសិករម្នាក់នេះ។ ជាក់ស្ដែងភាគច្រើននៃអ្នកដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មានក្នុងស្រុកបាននិយាយថា ពួកគេស្វាគមន៍ចំពោះទស្សនៈដ៏អស្ចារ្យរបស់កសិករម្នាក់នេះ ហើយសង្ឃឹមថានឹងនៅតែបន្តអភិវឌ្ឍកសិកម្មរបស់គាត់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាមិញអ្នកជិតខាងម្នាក់បាននិយាយថា៖ «

  • វិបត្តិការងារនៅអង់គ្លេស កាន់តែអាក្រក់ទ្វេដងជាងវិបត្តិសេដ្ឋកិច្ចកាលពីលើកមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2020 Chan Sreyny

    ចក្រភពអង់គ្លេស គ្រោងនឹងកាត់បន្ថយបុគ្គលិកច្រើនទ្វេរដងជាងវិបត្តិសេដ្ឋកិច្ចកាលពីមុន។ ការកាត់បន្ថយការងារប្រហែល ១៨០,០០០ ត្រូវបានគ្រោងទុកកាលពីខែមករា ដល់ខែមីនា ឆ្នាំ ២០០៩ ខណៈដែលការងារចំនួន ៣៨០,០០០ ត្រូវបានគ្រោងទុកចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ ២០២០ នេះ។ វិធានការណ៍ឃ្លាតឆ្ងាយពីសង្គមដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 បាននាំឱ្យសេដ្ឋកិច្ចអង់គ្លេសរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែការបង្ខំឱ្យនិយោជិកស្នាក់នៅផ្ទះ ហាងជាច្រើនត្រូវបានបិទ និងការដឹកជញ្ជូនត្រូវបានបញ្ឈប់។ ជាលទ្ធផល អាជីវកម្មជាច្រើនត្រូវបានគេបង្ខំឱ្យពិចារណាក្នុងការកាត់បន្ថយកម្លាំងការងាររបស់ពួកគេ ដោយធ្វើឱ្យបុគ្គលិកជាច្រើនត្រូវបានបញ្ឈប់ការងារ។ ចំពោះការបញ្ឈប់នេះបានបង្ហាញថា រលកនៃការលែងត្រូវការបុគ្គលិកតទៅទៀតគឺច្រើនជាងទ្វេដងនៃកម្រិតកំពូលចំនួន ១៨០,០០០ កាលពីខែមករា ដល់ខែមីនា ឆ្នាំ ២០០៩ ។ លោក Tony

  • សហរដ្ឋអាមេរិកសន្យាផ្តល់ប្រាក់ជិត ១៥៤ លានដុល្លារ ដល់ការអភិវឌ្ឍន៍ទន្លេមេគង្គ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2020 Chan Sreyny

    ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយពីថ្ងៃសុក្រថា ខ្លួនបាន​សន្យាផ្ដល់ថវិកាប្រមាណ ១៥៦.៦ លានដុល្លារ សម្រាប់គម្រោងសហប្រតិបត្តិការនៅទូទាំងតំបន់មេគង្គរួមមាន ការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ការចែករំលែកទិន្នន័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងចំណោមថវិកាទាំងអស់នេះ ក្រសួងនឹងចំណាយថវិកាចំនួន ៥៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឆ្លងកាត់តំបន់មេគង្គ និង ១.៨ លានដុល្លារ ដើម្បីគាំទ្រដល់គណៈកម្មការទន្លេមេគង្គ ក្នុងការចែករំលែកទិន្នន័យធនធានទឹក សម្រាប់ការធ្វើផែនការគោលនយោបាយ នេះបើយោងតាមការលើកឡើងរបស់ក្រសួងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីភាពជាដៃគូ ដែលបានធ្វើឡើងតាមអីនធឺណេត។ យ៉ាងណាមិញថវិកាដែលនៅសល់នឹងត្រូវចំណាយទៅលើគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ និងសម្របសម្រួលការសន្ទនាអំពីគោលនយោបាយពហុភាគីទាក់ទងនឹងការអភិវឌ្ឍនៅទូទាំងតំបន់មេគង្គ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ទន្លេមេគង្គហូរពីប្រភពដើមនៅទីបេក្នុងប្រវែង ៤.៨៨០ គីឡូម៉ែត្រ ដោយហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាមមុនពេលទៅដល់សមុទ្រ។ បើតាមការសិក្សាថ្មីៗដោយគណៈកម្មការទន្លេមេគង្គបានបង្ហាញថា

  • ទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២០ រំពឹងថានឹងធ្លាក់ចុះ ៥៧% ខណៈមានការរឹតបន្តឹងព្រំដែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2020 Chan Sreyny

    យោងតាមការស្រាវជ្រាវរបស់អង់គ្លេសបានឱ្យដឹងថា តម្រូវការធ្វើដំណើរអន្តរជាតិនឹងធ្លាក់ចុះ ៥៧% ក្នុងឆ្នាំ ២០២០ ដោយសារការត្រួតពិនិត្យព្រំដែនយ៉ាងតឹងតែង និងវិធានការនៅដាច់ដោយឡែកពីគ្នា ដែលត្រូវបានដាក់ចេញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ តម្រូវការសម្រាប់ការធ្វើដំណើរទៅបរទេស នឹងមិនវិលត្រឡប់មករកកម្រិតមុនពេលមានជំងឺរាតត្បាតវិញទេរហូតដល់ឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីការរាតត្បាត និងអារម្មណ៍អវិជ្ជមានចំពោះការធ្វើដំណើរអន្តរជាតិ រួមទាំងផលប៉ះពាល់ទាំងការធ្វើដំណើរកម្សាន្ត និងការធ្វើដំណើរអាជីវកម្មផងដែរ។ ទោះជាយ៉ាងនេះក្ដី ប្រទេសជាច្រើន ក៏កំពុងចាប់ផ្តើមបើកព្រំដែនរបស់ខ្លួនឡើងវិញ។ យោងតាមរបាយការណ៍បានឱ្យដឹងថា តម្រូវការធ្វើដំណើរក្នុងស្រុកត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញលឿនជាងការធ្វើដំណើរអន្តរជាតិ ដែលនឹងវិលត្រឡប់មករកកម្រិតឆ្នាំ ២០១៩ ត្រឹមឆ្នាំ ២០២២ ។ ការធ្លាក់ចុះ ៥៧% ស្មើនឹងចំនួនអ្នកទេសចរតិចជាង ៨៤៧ លាននាក់ត្រូវបានព្យាករណ៍ថា

  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បរាជ័យក្នុងការទិញ TikTok អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 14, 2020 Chan Sreyny

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បាននិយាយថា ការដេញថ្លៃរបស់ខ្លួនដើម្បីទិញយកប្រតិបត្តិការ TikTok នៅអាមេរិកបានបរាជ័យ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថាក្រុមហ៊ុនមេធំរបស់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok គឺ ByteDance បានច្រានចោលការដេញថ្លៃរបស់ Microsoft ដោយជ្រើសរើសយកកិច្ចព្រមព្រៀងជាមួយ Oracle។ ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃអាទិត្យថា​ ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនបា​នបដិសេធការស្នើសុំទិញរបស់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយបានកំពុងរាយការណ៍ថា ក្រុមហ៊ុនសូហ្វវែរអាមេរិក Oracle បានឈ្នះការដេញថ្លៃ ហើយក្រុមហ៊ុននឹងមិនទទួលយក TikTok ទាំងស្រុងទេ ដោយនឹងធ្វើជាដៃគូបច្ចេកវិទ្យា។ សូមរម្លឹកផងដែរថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ