ព័ត៌មានចុងក្រោយ
  • ថៃនាំចូលដំឡូងជ្វាពីកម្ពុជាជិត ៣,០០០ ពាន់តោន គិតចាប់ពីដើមឆ្នាំមកទល់ខែកញ្ញានេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 21, 2020 Chan Sreyny

    ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានអះអាងថា ប្រទេសថៃបាននាំចូលដំឡូងជ្វាជិត ៣,០០០ ពាន់តោនពីប្រទេសកម្ពុជា។ ជាក់ស្ដែងចាប់តាំងពីដើមឆ្នាំនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងបានបង្ហាញថា បរិមាណដំឡូងជ្វារបស់កម្ពុជាដែលបាននាំចេញទៅប្រទេសថៃមានចំនួន ២,៨៦៥ តោន។ គួរឲ្យដឹងផងដែរថា ដំឡូងជ្វាត្រូវបានដាំដុះដោយកសិករខ្មែរស្ទើរតែគ្រប់ទីកន្លែង ហើយដំណាំនេះសំបូរទៅដោយវីតាមីន A និងសារធាតុរ៉ែ មានប្រយោជន៍ជាច្រើនចំណែក ឯស្លឹកត្រូវបានគេយកធ្វើជាបន្លែ និងចំណីសត្វ។ដំឡូងជ្វាត្រូវបានគេដឹងថា មានគុណប្រយោជន៍ចំពោះសុខភាពជាពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំ គ្រប់គ្រងជំងឺទឹកនោមផ្អែម ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារប្រយុទ្ធប្រឆាំងជំងឺមហារីក ជួយភ្នែក ព្យាបាលជំងឺរលាកសន្លាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់ ក្នុងនោះតំបន់អង្គរទទួលបានជាង៦ម៉ឺននាក់ នាឱកាសភ្ជុំបិណ្ឌ ០៣ថ្ងៃ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 21, 2020 Chan Sreyny

    យោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។ លោក ង៉ូវ សេងកាក់ បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។ ទន្ទឹមនឹងនេះភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី

  • ជប៉ុន និងម៉ាឡេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណមានតម្លៃ ៣ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 21, 2020 Chan Sreyny

    ប្រទេសជប៉ុន និងម៉ាឡេស៊ីកាលពីថ្ងៃទី ១៨ ខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណគ្នាទៅវិញទៅមក ដើម្បីអនុញ្ញាតឱ្យភាគីនីមួយៗផ្តល់ប្រាក់ដល់ទៅ ៣ ពាន់លានដុល្លារដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគីបន្តរវាងជប៉ុន និងម៉ាឡេស៊ីដែលនឹងរួមចំណែកដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ ការរៀបចំនេះ អាចឱ្យអាជ្ញាធរទាំងពីរផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុករបស់ខ្លួនជាប្រាក់ដុល្លារ ដោយមានគោលបំណងការពារគ្នាទៅវិញទៅមក នៅពេលមានវិបត្តិសេដ្ឋកិច្ច និងការវាយប្រហារដែលអាចប៉ាន់ស្មានបាន៕ អត្ថបទ៖ នីតា ប្រភព៖ vietnamplus

  • Toyota នឹងមិនពង្រីកអាជីវកម្មបន្ថែមនៅប្រទេសឥណ្ឌានោះទេ ដោយសារកត្តាមួយនេះ ខណៈ GM និង Ford បានដកខ្លួនចេញរួចមកហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 15, 2020 Chan Sreyny

    Toyota Motor Corp បាននិយាយថា ខ្លួននឹងមិនពង្រីកអាជីវកម្មបន្ថែមទៀតនៅក្នុងប្រទេសនោះទេ ដោយសារតែរបបពន្ធរបស់ប្រទេសនេះខ្ពស់ពេក។ ការបដិសេធរបស់ Toyota គឺជាការវាយប្រហារមួយទៅលើនាយករដ្ឋ​មន្រ្តី Narendra Modi ដែលកំពុងព្យាយាមទាក់ទាញក្រុមហ៊ុនសកល ដើម្បីទូទាត់នូវវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅដែលបណ្តាលមកពីការវឆ្លងរាលដាលនៃវីរុស Covid-19។ លោក Shekar Viswanathan អនុប្រធានក្រុមហ៊ុនក្នុងស្រុករបស់ក្រុមហ៊ុន Toyota Toyota Kirloskar Motor បានមានប្រសាសន៍ថា រដ្ឋាភិបាលរក្សាពន្ធលើរថយន្ត និងម៉ូតូខ្ពស់ ដូច្នេះក្រុមហ៊ុនពិបាកក្នុងការពង្រីកខ្លួន។ លោកបានបន្តថា ការយកពន្ធខ្ពស់ ក៏អាចធ្វើក្រុមហ៊ុនទទួលបានអតិថិជនតិចផងដែរ គឺលក់មិនដាច់ដូចមុន ដែលធ្វើរោងចក្រនៅទំនេរ ហើយការងារមិនត្រូវបានបង្កើតឡើយ។ នៅក្នុងបទសម្ភាសន៍មួយអនុប្រធានក្រុមហ៊ុនរូបនេះបានលើកឡើងដូច្នេះថា៖ «

  • ក្រោមចំណងមិត្តភាព ២៩ឆ្នាំ Bill Gates ចែករំលែកមេរៀនដ៏សំខាន់បំផុតដែលគាត់បានរៀនពី Warren Buffett បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 15, 2020 Chan Sreyny

    មហាសេដ្ឋី Bill Gates និងមហាសេដ្ឋី Warren Buffett គឺជាមិត្តសំលាញ់នឹងគ្នា ដែលនរណាៗក៏កោតសរសើរចំពោះទំនាក់ទំនងរបស់ពួកគាត់ទាំងពីរ។ កាលពីពេលថ្មីៗនេះ ដើម្បីអបអរសាទរខួបកំណើតគម្រប់អាយុ ៩០ឆ្នាំ របស់លោក Warren លោក Gates បានសរសេរនៅលើប្លុករបស់គាត់ដោយគោរពដល់ចំណងមិត្តភាពរយៈពេល ២៩ឆ្នាំរបស់ពួកគាត់ ហើយ Gates យល់ថានេះគឺ ជាការការណែនាំដ៏សំខាន់បំផុតដែលលោក Buffett បានផ្តល់ឱ្យគាត់។ ស្ថាបនិកក្រុមហ៊ុន Microsoft បានសរសេនៅលើផុសរបស់គាត់ថា៖ « លោក និង Warren បានជួបគ្នាលើកដំបូងក្នុងឆ្នាំ១៩៩១ ហើយមានចំណូលចិត្តដូចគ្នាទៅនឹងមុខវិទ្យាគណិត និងលេខ»។ ចាប់ពីពេលនោះមក

  • អាស៊ី មើលឃើញការធ្លាក់ចុះសេដ្ឋកិច្ចក្នុងតំបន់ជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា ជំងឺរាតត្បាត Covid-19 បានអូសទាញសេដ្ឋកិច្ចកំពុងអភិវឌ្ឍក្នុងតំបន់នៅអាស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះជាលើកទី១ ហើយក្នុងរយៈពេល ៦ ទសវត្សដែលប្រទេសចំនួន ៤៥ នៅអាស៊ី បានមើលឃើញពីការធ្លាក់ចុះនៅក្នុងតំបន់។ ADB និយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីនឹងធ្លាក់ចុះ ០.៧% នៅឆ្នាំ ២០២០ ។ ប៉ុន្តែតំបន់នេះ ត្រូវបានគេរំពឹងថានឹងមានការងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ ២០២១ ដែលកើនឡើង ៦.៨% ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB បានបង្ហាញថា ប្រហែល ៣/៤ នៃសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះនៅឆ្នាំនេះ។

  • កម្ពុជា-សិង្ហបុរី ចាប់ដៃគ្នាគ្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មបែបទំនើបមួយនៅរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    រដ្ឋាភិបាលកម្ពុជា ចាប់ដៃគ្នាជាមួយនឹងសឹង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មនៅរាជធានីភ្នំពេញ ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិ និងប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ ដែលមានការចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH ។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈសន្និសីទវីដេអូពីចម្ងាយ និងមានគោលបំណងដើម្បីបង្ហាញទិដ្ឋភាពទូទៅអំពីគម្រោង SuperPort+ ដែលឆ្លើយតបនឹងតម្រូវការរបស់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងពង្រឹងសមត្ថភាពដឹកជញ្ជូននិងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា កំណត់លទ្ធផលនិងគោលដៅសំខាន់ៗ ដែលត្រូវសម្រេចឱ្យបានតាមរយៈការអនុវត្តគម្រោង Phnom Penh SuperPort+

  • ជប៉ុន សម្រេចចិត្តប្រើប្រាស់ថវិកាបម្រុងជាង ១៥​ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីជប៉ុន បានសម្រេចចិត្តប្រើប្រាស់ថវិកាបម្រុងចំនួន ១,៦៤០ ពាន់លានយ៉េន (១៥.៥ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដើម្បីបង្កើនការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតនៃជំងឺ Covid-19 រួមទាំងការចូលរួមចំណែកក្នុងក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍវ៉ាក់សាំង។ ថវិកាសង្គ្រោះបន្ទាន់ចំនួន ៧៣៩.៤ ពាន់លានយ៉េន ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងតំបន់ និងធានាបានបន្ទប់គ្រប់គ្រាន់នៅមន្ទីរពេទ្យ និងសណ្ឋាគារសម្រាប់អ្នកជំងឺ Covid-19 និង ៣១៤.២ ពាន់លានយ៉េនសម្រាប់កម្មវិធីប្រាក់កម្ចីគ្មានការប្រាក់ សម្រាប់គ្រួសារដែលប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតនេះ។ ដើម្បីជួយស្ថាប័នវេជ្ជសាស្រ្តត្រៀមសម្រាប់អ្នកជម្ងឺផ្តាសាយតាមរដូវនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារនេះរដ្ឋាភិបាលជប៉ុននឹងត្រៀមថវិកាចំនួន ២១៧ ពាន់លានយ៉េន។ ចំណែកទឹកប្រាក់ចំនួន ១៧.២ ពាន់លានយ៉េនសម្រាប់ COVAX Facility ដែលជាក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍ និងទិញវ៉ាក់សាំង