ជប៉ុន និងម៉ាឡេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណមានតម្លៃ ៣ ពាន់លានដុល្លារ
សេដ្ឋកិច្ច
September 21, 2020
Chan Sreyny
ប្រទេសជប៉ុន និងម៉ាឡេស៊ីកាលពីថ្ងៃទី ១៨ ខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណគ្នាទៅវិញទៅមក ដើម្បីអនុញ្ញាតឱ្យភាគីនីមួយៗផ្តល់ប្រាក់ដល់ទៅ ៣ ពាន់លានដុល្លារដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគីបន្តរវាងជប៉ុន និងម៉ាឡេស៊ីដែលនឹងរួមចំណែកដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ ការរៀបចំនេះ អាចឱ្យអាជ្ញាធរទាំងពីរផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុករបស់ខ្លួនជាប្រាក់ដុល្លារ ដោយមានគោលបំណងការពារគ្នាទៅវិញទៅមក នៅពេលមានវិបត្តិសេដ្ឋកិច្ច និងការវាយប្រហារដែលអាចប៉ាន់ស្មានបាន៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


