- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា ខេត្ត Kien Giang នៃតំបន់ទន្លេមេគង្គនឹងចំណាយថវិកាប្រមាណ ៨០.៣ ទ្រីលានដុង (៣.៤៥ ពាន់លានដុល្លារ) ដើម្បីលើកកម្ពស់ផលិតផលកសិកម្មប្រកបដោយសវត្ថិភាព និរន្តរភាព និងប្រសិទ្ធភាពចាប់ពីឆ្នាំ២០២១-២០២៥។ ក្នុងចំណោមទឹកប្រាក់នោះ ទឹកប្រាក់ចំនួន ៣៧ ទ្រីលានដុងនឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍការដាំដុះនិងបង្កាត់ពូជ ហើយទឹកប្រាក់ចំនួន ៤៣ ទ្រីលានដុងប្រើសម្រាប់វិនិយោគលើវិស័យជលផល ដោយឡែកទឹកប្រាក់ដែលនៅសេសសល់ប្រើសម្រាប់ការពារព្រៃឈើ។ អ្នកតំណាងមកពីគណៈកម្មាធិការប្រជាជន Kien Giang បាននិយាយថា មូលដ្ឋាននឹងរក្សាបាននូវកំណើន និងលើកកម្ពស់ការប្រកួតប្រជែងតាមរយៈការកែលំអ ផលិតភាពប្រសិទ្ធភាព និងតម្លៃបន្ថែម ឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ ខេត្តមានគោលបំណងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ដោយកាត់បន្ថយអត្រាគ្រួសារក្រីក្រ។ ខេត្តនេះនឹងផ្លាស់ប្តូរដីស្រែដែលគ្មានប្រសិទ្ធភាពជាបណ្តើរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
ក្រុមហ៊ុនធំៗមួយចំនួននៅលើពិភពលោក បានគាំទ្រក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀត ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៃធម្មជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្រុមហ៊ុនជាង ៥៦០ ដែលមានប្រាក់ចំណូលរួម ៤ ទ្រីលានដុល្លាររួមទាំងក្រុមហ៊ុន Walmart ក្រុមហ៊ុន Citigroup និងក្រុមហ៊ុន Microsoft បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យមានសកម្មភាពនៅទសវត្សក្រោយ។ ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលអង្គការសហប្រជាជាតិ (UN) រៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជីវចម្រុះនៅចុងខែនេះ ក្នុងគោលបំណងដើម្បីបង្កើតសន្ទុះឆ្ពោះទៅរកការបង្កើតកតិកាសញ្ញាពិភពលោកថ្មីមួយ ដើម្បីទប់ស្កាត់ការគំរាមកំហែងចំពោះធម្មជាតិ ដូចដែលបានបង្ហាញដោយអគ្គិភ័យបានឆាបឆេះនៅអាម៉ាហ្សូន និងកាលីហ្វ័រញ៉ា។ ក្រុមហ៊ុនជាច្រើនបាននិយាយថា ពួកគេបានបោះជំហានទៅមុខដើម្បីធ្វើឱ្យប្រតិបត្តិការរបស់ពួកគេទៅកាន់ពណ៌បៃតង រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់នូវគោលនយោបាយដែលនឹងអនុញ្ញាតឱ្យពួកគេធ្វើបានកាន់តែច្រើន។ ក្រុមហ៊ុនទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « សង្គមដែលមានសុខភាពល្អ សេដ្ឋកិច្ចធន់ និងអាជីវកម្មរីកចម្រើនគឺត្រូវពឹងផ្អែកលើធម្មជាតិ។ រដ្ឋាភិបាលត្រូវតែអនុវត្តគោលនយោបាយឥឡូវនេះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 21, 2020 Chan Sreyny
មនុស្សយើងភាគច្រើនគិតថា មានមាសប្រាក់ហូរហៀរធ្វើឲ្យជីវិតពោរពេញដោយសេចក្ដីសុខ រស់នៅមិនចាំបាច់ខ្វល់ខ្វាយ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតយល់ថា សេចក្ដីសុខ និងសុភមង្គលពិតប្រាកដមិនអាស្រ័យលើប្រាក់នោះទេ។ ចំពោះមតិទាំងពីរនេះមហាលំដាប់ទី២ លើពិភពលោក គឺលោក Bill Gates បានលើកឡើងដូច្នេះថា៖ «មានរឿងពីរយ៉ាងដែលធ្វើឲ្យគាត់សប្បាយចិត្ត ហើយរឿងទាំងពីរនេះអាចកើតមានឡើងមិនចាំបាច់ទាល់តែមានលុយនោះទេ »។ នៅដើមឆ្នាំ ២០១៩ លោក Gates បានចូលរួមក្នុងកម្មវិធី Reddit ក្រោមប្រធានបទ « សួរខ្ញុំពីអ្វីក៏បាន » ខណៈនោះមានមនុស្សម្នាក់បានសួរទៅកាន់ស្ថាបនិក Microsoft អំពីជីវិតផ្ទាល់ខ្លួនថា៖ «តើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត?» លោក Gates បានសរសេរនៅលើគេហទំព័រ Reddit ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញរថា ប្រទេសជប៉ុនបានទទួលអ្នកទេសចរបរទេសប្រមាណ ៨,៧០០ នាក់ក្នុងខែសីហា ពោលគឺធ្លាក់ចុះ ៩៩.៧% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលមានការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 ។ យោងតាមទិន្នន័យដែលចេញដោយទីភ្នាក់ងារទេសចរណ៍ជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបានកើនឡើងទ្វេដងលើសពីការប៉ាន់ស្មានកាលពីខែមុន ដែលមានចំនួន ៣,៨០០ នាក់ និងបានកើនឡើងបន្ថែមទៀតពីចំនួន ១,៦៦៣ ក្នុងខែឧសភា ដែលជាតួលេខទាបបំផុតចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមចងក្រងស្ថិតិបែបនេះក្នុងឆ្នាំ ១៩៦៤ ។ ទោះជាយ៉ាងនេះក្ដី តួលេខចុងក្រោយបានបង្ហាញពីការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាលើកទី១១ ចាប់តាំងពីខែតុលា ឆ្នាំមុននៅពេលដែលចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារទំនាក់ទំនងនយោបាយមានភាពជូរចត់រវាងតូក្យូ និងសេអ៊ូលជុំវិញបញ្ហាសង្គ្រាម។ ការកើនឡើងពីមួយខែទៅមួយខែនៅក្នុងខែសីហា គឺបណ្តាលមកពីការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ជប៉ុន សម្រាប់ប្រទេសមួយចំនួននេះបើយោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលជប៉ុននៅតែបន្តរឹតត្បិតជាគោលការណ៍ការចូលរបស់ជនបរទេសមកពី ១៥៩ ប្រទេស និងតំបន់
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរឡើងវិញ ដោយកាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានបង្ហាញពីយុទ្ធសាស្រ្តលម្អិតរបស់ពួកគេ ដើម្បីនាំភ្ញៀវទេសចរ «អ្នកមាន» មកវិញ ខណៈពេលដែលប្រទេសនេះរក្សាចំនួន Covid ក្នុងកម្រិតទាប។ ផែនការដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយត្រូវបានប្រកាសថា ជាមធ្យោយបាយមួយដើម្បីជួយស្តារសេដ្ឋកិច្ចទេសចរណ៍ដែលរងការប៉ះទង្គិចយ៉ាងខ្លាំង ប៉ុន្តែក៏មានមតិខ្លះបាននិយាយថា រដ្ឋាភិបាលត្រូវការការត្រួតពិនិត្យជាក់ស្តែង។ យោងតាមការអះអាងរបស់រដ្ឋមន្រ្តីអាជ្ញាធរទេសចរណ៍ និងកីឡា ផែនការនោះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេស ដោយតម្រូវឲ្យពួកគេនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក៏ដូចជាការកក់ការស្នាក់នៅរយៈពេលវែងដែលមានរយៈពេលអប្បបរមា ៩០ ថ្ងៃ។ ជាមួយគ្នានេះភ្ញៀវទេសចរត្រូវតែមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយការបង់ថ្លៃសណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក និងការស្នាក់នៅរយៈពេលពេលយូរ។ រដ្ឋមន្រ្តីអាជ្ញាធរទេសចរណ៍ និងកីឡាបានលើកឡើងដូច្នេះថា៖ « មានតំរូវការដ៏រឹងមាំសំរាប់ទេសចរណ៍ថៃ ហើយប្រទេសថៃពិតជានឹងទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន អឺរ៉ុប និងកន្លែងផ្សេងទៀត ប៉ុន្តែយើងនឹងធានាថាមានតែអ្នកមកពីប្រទេសដែលមានហានិភ័យទាបប៉ុណ្ណោះដែលអាចហោះហើរបាន »។ យ៉ាងណាមិញអ្នកដំណើរដែលយល់ព្រមចូលប្រទេសថៃតាមល័ក្ខខ័ណ្ឌទាំងនេះនឹងត្រូវបានផ្តល់ទិដ្ឋាការទេសចរណ៍ពិសេសដែលអាចពន្យារដល់ ៩០ ថ្ងៃរហូតដល់
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
ក្រសួងជលផលរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ឥណ្ឌូនេស៊ីបានផ្អាកការនាំចេញពីក្រុមហ៊ុនគ្រឿងសមុទ្រឥណ្ឌូនេស៊ីឈ្មោះ PT Putri Indah ទៅកាន់ប្រទេសចិន បន្ទាប់ពីផលិតផលត្រីកករបស់ខ្លួនត្រូវបានពិនិត្យឃើញថាមានផ្ទុកជំងឺ Covid-19 ។ ក្រសួងបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយការស៊ើបអង្កេតនេះនឹងអនុវត្តចំពោះតែក្រុមហ៊ុន PT Putri Indah ប៉ុណ្ណោះ ចំណែកឯក្រុមហ៊ុនផ្សេងទៀតនៅតែអាចធ្វើសកម្មភាពនាំចេញដដែល។ ក្រសួងបានបន្ថែមថា ជំងឺរាតត្បាតនេះត្រូវបានរកឃើញនៅផ្នែកខាងក្រៅនៃកញ្ចប់មិនមែនលើត្រីទេ។ ទន្ទឹមនឹងនេះ រដ្ឋបាលគយរបស់ចិនបាននិយាយកាលពីថ្ងៃទី ១៨ ខែសីហាថា ខ្លួននឹងឈប់ទទួលយកពាក្យសុំនាំចូលពីក្រុមហ៊ុន PT Putri Indah រយៈពេលមួយសប្តាហ៍ បន្ទាប់ពីរកឃើញករណីវិជ្ជមាននៃជំងឺ Covid-19 នៅលើត្រីកករបស់ក្រុមហ៊ុននេះ៕ អត្ថបទ៖ នីតា ប្រភព៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថា គូស្វាមីភរិយាថ្មីថ្មោងអាចទទួលបានប្រាក់រហូតដល់ ៦០០,០០០ យ៉េន (៥.៧០០ ដុល្លារ) ដើម្បីចំណាយលើថ្លៃឈ្នួល និងថ្លៃផ្សេងៗសម្រាប់រស់នៅ ដើម្បីចាប់ផ្តើមជីវិតថ្មីចាប់ពីខែមេសាឆ្នាំក្រោយ ប្រសិនបើពួកគេរស់នៅក្នុងក្រុងមួយដែលអនុម័តកម្មវិធីគាំទ្រថ្មីរបស់ជប៉ុន។ ប្រភពពីការិយាល័យខុទ្ទកាល័យបានឲ្យដឹងថា ដោយសារអត្រាកំណើតនៅប្រទេសនេះត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីមនុស្សរៀបការយឺត ឬ មិនរៀបការ ដូច្នេះរដ្ឋាភិបាលនឹងព្យាយាមជំរុញការរៀបអាពាហ៍ពិពាហ៍ដោយលើកកម្ពស់កម្មវិធីដើម្បីផ្តល់នូវផលបូកធំ និងសម្រាប់គូស្រករបន្ថែមទៀត។ ដើម្បីមានសិទ្ធិទទួលបានទាំងប្តីនិងប្រពន្ធត្រូវមានអាយុក្រោម ៤០ ឆ្នាំគិតចាប់ពីថ្ងៃចុះបញ្ជីអាពាហ៍ពិពាហ៍ និងមានប្រាក់ចំណូលរួមតិចជាង ៥.៤ លានយ៉េន អាយុចាប់ពី ៣៥ ឡើង និង ៤.៨ លានយ៉េនក្រោមល័ក្ខខ័ណ្ឌបច្ចុប្បន្ន ដើម្បីទទួលបានជំនួយចាប់ពី ៣០ ម៉ឺនយ៉េនឡើងទៅ។ យ៉ាងណាមិញមានតែក្រុងចំនួន ២៨១
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2020 Chan Sreyny
រដ្ឋាភិបាលថៃ បានអនុម័តថវិកាចំនួន ៣០ ពាន់លានបាតចែកដល់ប្រជាជនចំនួន ១០ លាននាក់ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៣,០០០ បាត (ជិត ៩៧ ដុល្លារ) នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដើម្បីជួយជំរុញសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ ថវិកាចំនួន ៣០ ពាន់លានបាតសម្រាប់ការចែកនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៥១ ពាន់លានបាត។ ថវិកាចំនួន ២១ ពាន់លានបាតទៀតនឹងផ្ដល់ជូនដល់អ្នកដែលមានប័ណ្ណសុខុមាលភាព ១៤ លាននាក់ ដែលម្នាក់ៗនឹងទទួលបាន ៥០០ បាតបន្ថែមទៀតរៀងរាល់ខែក្នុងរយៈពេល ៣ ខែ។ នាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺដើម្បីជួយដល់អ្នករកបានប្រាក់ចំណូលទាប។










