Bill Gates និយាយថារឿង ២ នេះដែលធ្វើឱ្យគាត់រស់នៅដោយសប្បាយចិត្ត ដោយមិនបាច់ប្រើលុយ
បុគ្គលជោគជ័យ September 21, 2020 Chan Sreyny

មនុស្សយើងភាគច្រើនគិតថា មានមាសប្រាក់ហូរហៀរធ្វើឲ្យជីវិតពោរពេញដោយសេចក្ដីសុខ រស់នៅមិនចាំបាច់ខ្វល់ខ្វាយ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតយល់ថា សេចក្ដីសុខ និងសុភមង្គលពិតប្រាកដមិនអាស្រ័យលើប្រាក់នោះទេ។ ចំពោះមតិទាំងពីរនេះមហាលំដាប់ទី២ លើពិភពលោក គឺលោក Bill Gates បានលើកឡើងដូច្នេះថា៖ «មានរឿងពីរយ៉ាងដែលធ្វើឲ្យគាត់សប្បាយចិត្ត ហើយរឿងទាំងពីរនេះអាចកើតមានឡើងមិនចាំបាច់ទាល់តែមានលុយនោះទេ »។

នៅដើមឆ្នាំ ២០១៩ លោក Gates បានចូលរួមក្នុងកម្មវិធី Reddit ក្រោមប្រធានបទ « សួរខ្ញុំពីអ្វីក៏បាន » ខណៈនោះមានមនុស្សម្នាក់បានសួរទៅកាន់ស្ថាបនិក Microsoft អំពីជីវិតផ្ទាល់ខ្លួនថា៖ «តើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត?» លោក Gates បានសរសេរនៅលើគេហទំព័រ Reddit ថា « មានអ្នកខ្លះបាននិយាយថានៅពេលដែលកូនៗ របស់អ្នកដើរផ្លូវល្អ និងអាចសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯងបាន​ វាពិតជាពិសេសណាស់ ហើយក្នុងនាមជាឪពុកម្តាយខ្ញុំក៏យល់ស្របដែរ » ។ គាត់ និង Melinda Gates មានកូនបីនាក់៖ Jennifer អាយុ ២៣ឆ្នាំ ,Rory អាយុ ២០ ឆ្នាំ, និង Phoebe អាយុ ១៧ ឆ្នាំ។

ជាមួយគ្នានេះលោកបានលើកឡើងថា៖ « ប្រសិនបើខ្ញុំត្រលប់មកពីធ្វើការវិញមានអារម្មណ៍មិនសូវល្អ ឬ តានតឹង គ្រាន់តែឃើញមុខកូនៗរបស់ខ្ញុំ​ ខ្ញុំអាចកាត់បន្ថយភាពតានតឹង ឬ អារម្មណ៍មិនសូវល្អបានច្រើន »។ មួយវិញទៀតលោកក៏បាននិយាយថា ការធ្វើលំហាត់ប្រាណច្រើនក៏ជួយបង្កើនសុភមង្គលផងដែរ។ ជាក់ស្ដែង Gates ចូលចិត្តលេងកីឡាវាយកូនបាល់ (Tennis) ដែលកីឡានេះក៏ចាត់ទុកជាការហាត់ប្រាណដែរ ហើយគាត់តែងតែលេងវាជាមួយកូនៗរបស់គាត់នៅផ្ទះ សរុបមកមកគំនិតរបស់ Gates អំពីផ្លូវសុភមង្គលជាមួយវិទ្យាសាស្ត្រ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc