ក្រោមចំណងមិត្តភាព ២៩ឆ្នាំ Bill Gates ចែករំលែកមេរៀនដ៏សំខាន់បំផុតដែលគាត់បានរៀនពី Warren Buffett
បុគ្គលជោគជ័យ September 15, 2020 Chan Sreyny

មហាសេដ្ឋី Bill Gates និងមហាសេដ្ឋី Warren Buffett គឺជាមិត្តសំលាញ់នឹងគ្នា ដែលនរណាៗក៏កោតសរសើរចំពោះទំនាក់ទំនងរបស់ពួកគាត់ទាំងពីរ។ កាលពីពេលថ្មីៗនេះ ដើម្បីអបអរសាទរខួបកំណើតគម្រប់អាយុ ៩០ឆ្នាំ របស់លោក Warren លោក Gates បានសរសេរនៅលើប្លុករបស់គាត់ដោយគោរពដល់ចំណងមិត្តភាពរយៈពេល ២៩ឆ្នាំរបស់ពួកគាត់ ហើយ Gates យល់ថានេះគឺ ជាការការណែនាំដ៏សំខាន់បំផុតដែលលោក Buffett បានផ្តល់ឱ្យគាត់។


ស្ថាបនិកក្រុមហ៊ុន Microsoft បានសរសេនៅលើផុសរបស់គាត់ថា៖ « លោក និង Warren បានជួបគ្នាលើកដំបូងក្នុងឆ្នាំ១៩៩១ ហើយមានចំណូលចិត្តដូចគ្នាទៅនឹងមុខវិទ្យាគណិត និងលេខ»។ ចាប់ពីពេលនោះមក ពួកគាត់ទាំងពីរ បានប្រើជីវិតរួមគ្នាដូចទៅនឹងបងប្អូន មិនថា ទៅណាមកណា ណាត់គ្នាញ៉ាំអាហារជារៀងរាល់ថ្ងៃ តែងតែផ្ដល់ដំបូន្មានឲ្យគ្នាទៅវិញទៅមក ជាពិសេសគ្រប់ពេលមានបញ្ហា ឬ ត្រូវការពិភាក្សាអ្វីមួយមិនដែលភ្លេចគ្នានោះទ។

ថ្វីត្បិតតែ Gates ទទួលបានដំបូន្មាន និងបានរៀនមេរៀនដ៏មានតម្លៃជាច្រើនពី Buffett ក៏ដោយ តែអ្វីដែលគាត់គិតថា សំខាន់ និងមានតម្លៃបំផុតនោះគឺ មិត្តភាពដែលគាត់ទទួលបាន។ ជាក់ស្ដែងនៅពេលនិយាយទៅកាន់និស្សិតនៃសាកលវិទ្យាល័យ Columbia ក្នុងឆ្នាំ២០១៧ Gates បានរំលឹកពីអ្វីដែល Buffett និងគាត់បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួតនេះ ហើយគាត់បានលើកឡើងដូច្នេះថា៖ « អ្នកនឹងអាចឆ្ពោះទៅកាន់ទិសដៅដែលអ្នកចង់បាន នៅពេលអ្នកមានមនុស្សល្អៗជុំវិញខ្លួន ដូច្នេះវាពិតជារឿងសំខាន់ណាស់ក្នុងការរាប់អានអ្នកដែលប្រសើរជាងខ្លួនអ្នក។ មិត្តភាពដែលអ្នកបង្កើតឡើងនឹងនាំអ្នកឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិត ដូច្នេះរាប់អានមិត្តល្អ ហើយថែរក្សាពួកគេរហូតដល់ចុងបញ្ចប់នៃជីវិតរបស់អ្នក ប៉ុន្តែមិត្តល្អដែលអ្នកមានត្រូវជាមនុស្សដែលអ្នកកោតសរសើរ ក៏ដូចជាមនុស្សដែលអ្នកចូលចិត្ត »។

យ៉ាងណាមិញនៅពេលលោក Buffett បានប្រាប់និស្សិតថា ការជ្រើសរើសមិត្តភក្តិត្រឹមត្រូវ គឺមានសារៈសំខាន់សម្រាប់ជោគជ័យក្នុងអាជីព លោក Gates ក៏បានយល់ព្រមនឹងទស្សនៈនេះ។ ហើយនៅលើប្រកាសរបស់គាត់បានសរសេរថា “ មនុស្សដែលខ្ញុំកោតសរសើរក៏ដូចជាចូលចិត្តដែរនោះ គឺជាការពិពណ៌នាដ៏ល្អឥតខ្ចោះនៃអារម្មណ៍របស់ខ្ញុំចំពោះBuffett ” ៕

អត្ថបទ៖ លីនី
ប្រភព៖cnbc