ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មីនៅខេត្តមួយនេះ បាន​ដាក់ឲ្យដំណើរការជាផ្លូវការ
សេដ្ឋកិច្ច September 22, 2020 Chan Sreyny

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការចាប់ពីពេលនេះទៅ ដោយភ្ជាប់ជាមួយបណ្តាញជាតិពីឃុំស្នាអន្សាទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។

នេះជាអនុភាពថ្មីក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់ នៃថាមពលស្អាតដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២ ដោយនៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច ៤៥០ មេហ្កាវ៉ាត់។ សូមជម្រាបថាផងដែរថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

អត្ថបទ៖ លីនី