ព័ត៌មានចុងក្រោយ
  • ជប៉ុន នឹងបន្ធូរបន្ថយការរឹតត្បិតចូលប្រទេសរបស់ខ្លួនសម្រាប់ក្រុមទាំងនេះ ប៉ុន្តែមិនមែនភ្ញៀវទេសចរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    យោងតាមសារព័ត៌មានជប៉ុន Asahi Shimbun បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងការអនុញ្ញាតឱ្យជនបរទេសចូលមកក្នុងប្រទេសរបស់ខ្លួនបានយូរជាងមុន​​​​ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ជប៉ុនបានអនុម័តនូវការរឹតត្បិតក្នុងការធ្វើដំណើរដ៏តឹងរឹងបំផុតនៅលើពិភពលោក ដោយសូម្បីតែអ្នករស់នៅជាអចិន្ត្រៃយ៍ក៏មិនអាចចូលក្នុងប្រទេសនេះឡើងវិញ ដោយគ្មានការអនុញ្ញាតជាមុននោះឡើយ។ រដ្ឋាភិបាលជប៉ុនបាន បន្ធូរបន្ថយការរឹតត្បិតមួយចំនួនលើនិស្សិត និងអ្នកជំនួញមកពី ៧ ប្រទេសកាលពីចុងខែកក្កដា។ យោងតាមការដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា យោងតាមការស្នើសុំថ្មីបំផុតជប៉ុននឹងអនុញ្ញាតឱ្យអ្នកស្នាក់នៅរយៈពេលយូរជាង ៣ ខែដូចជានិស្សិត និងបុគ្គលិកពេទ្យចូលក្នុងប្រទេសរបស់ខ្លួន ដែលមកពីប្រទេសណាមួយ។ ដោយការចូលនេះ នឹងត្រូវបានកំណត់សម្រាប់ចំនួនមនុស្ស ១,០០០ នាក់ក្នុងមួយថ្ងៃ។ គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះប្រទេសជប៉ុនបានរក្សាការឆ្លង និងការស្លាប់របស់ខ្លួនក្នុងកម្រិតទាប បើប្រៀបធៀបជាមួយបណ្តាប្រទេសដែលរងគ្រោះខ្លាំង ដោយការឆ្លងមានចំនួន ៧៩,៩០០ ករណីនិងស្លាប់ចំនួន ១,៥១៩ ករណី៕ អត្ថបទ៖

  • ក្រោយកូវីដឆក់យកការងារបាត់ នាំឲ្យនារីវ័យ ២៣ឆ្នាំម្នាក់ បែកគំនិតធ្វើរឿងមួយនេះបង្កើតចំណូលចិញ្ចឹមជីវិតក្នុង​គ្រាមានវិបត្តិ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 23, 2020 Chan Sreyny

    ដូចដែលយើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាច្រើននៅលើពិភពលោក និងបានវាយប្រហារសេដ្ឋកិច្ចរបស់ប្រទេសមិនតិចនោះដែរ ឲ្យធ្លាក់ចូលវិបត្តិ។ ក្នុងបរិបថបែបនេះ ប្រទេសហ្វីលីពីនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីពីវីរុសនេះ។ ចាប់តាំងពីផ្ទុះវីរុសនៅក្នុងប្រទេសមក រដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជាបន្តបន្ទាប់ ក្នុងនោះរួមមានការបិទទីក្រុងផងដែរ។ ជាមួយគ្នានេះនៅពេលវីរុស Covid-19 បានវាយប្រហារប្រទេសហ្វីលីពីន Mary Mae Dacanay បានបាត់បង់ការងារនៅរោងចក្រ ហើយជីវិតរបស់នាងត្រូវបានផ្លាស់ប្ដូរដូចទៅនឹងកម្មករដែលមានប្រាក់ចំណូលទាបជាច្រើននៅលើពិភពលោក​ដែរ។ នារីវ័យ ២៣ឆ្នាំ រូបនេះ បានបង្កើតប្រភពចំណូលថ្មីប្លែកមួយ ដែលអាចឲ្យនាងរកប្រាក់ចិញ្ចឹមជីវិតក្នុងពេលមានវិបត្តិ។ ប្រាប់ទៅកាន់សារព័ត៌មាន BBC ស្រ្តីបានប្រាប់ឲ្យដឹងថា ចំណូលថ្មីដែលនាងទទួលបាននោះ គឺការច្នៃស្លឹកឈើទៅជារូបគំនូរផ្សេងៗ ដោយនាងបានប្រើប្រាស់​ស្លឹកឈើដែលខ្លួនបានដើររើសនៅខាងក្រៅផ្ទះ ហើយកាត់ចេញនូវបំណែកតូចៗ និងឆ្នៃជារូបទេសភាព រូបសត្វ ជាពិសេសគឺ រូបរបស់បុគ្គលល្បីៗ

  • សេដ្ឋកិច្ចរបស់អាឡឺម៉ង់ នឹងមិនធ្លាក់ចុះធ្ងន់ធ្ងរដូចការរំពឹងទុកនោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    វិទ្យាស្ថានសេដ្ឋកិច្ច Ifo បានប្រកាសកាលពីពេលថ្មីៗនេះថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់មិនធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ ខណៈផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះត្រឹម ៥.២% នៅឆ្នាំនេះមិនមែន ៦.៧% ដូចការរំពឹងទុកនោះទេ។ លោក Timo Wollmershaeuser ប្រធានការព្យាករណ៍នៅ Ifo បាននិយាយថា « ការធ្លាក់ចុះនៅត្រីមាសទី២ គឺតូចជាងអ្វីដែលយើងបានខ្លាច ហើយការងើបឡើងវិញនាពេលបច្ចុប្បន្នកំពុងដំណើរការប្រសើរជាងអ្វីដែលយើងបានរំពឹងទុក »។ ទោះជាយ៉ាងណា ល្បឿននៃការស្ទុះងើបឡើងវិញទំនងជានឹងថយចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលបន្តទៀតនៃឆ្នាំនេះ ព្រោះសេវាកម្មជាក់លាក់ទាក់ទងនឹងការចំណាយរបស់អតិថិជននៅតែមានកម្រិត ដោយសារតែការរឹតត្បិតនៃជំងឺ Covid-19 ក៏ដូចជាការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នូវឥរិយាបថរបស់អ្នកប្រើប្រាស់ និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះ អត្រានៃការងើបឡើងវិញនៃ GDP របស់អាឡឺម៉ង់នឹងមិនឈានដល់កម្រិតមុនវិបត្ដិរបស់ខ្លួនទេរហូតដល់ត្រីមាសទី៤

  • ការបញ្ជារបស់រដ្ឋាភិបាលដើម្បីបិទអាជីវកម្មនៅទីក្រុងដ៏ធំរបស់មីយ៉ាន់ម៉ា នឹងបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    ប្រភពព័ត៌មានក្នុង​ស្រុកខ្លះបាននិយាយថា ដោយសារអាជីវកម្មមួយចំនួននៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា គឺ Yangon ត្រូវបានបញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលស្ដីពីការក្សាសណ្តាប់ធ្នាប់នៅផ្ទះយ៉ាងតឹងរឹងដើម្បីទប់ស្កាត់វីរុស Covid-19 នឹងបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ និងការរស់នៅដ៏លំបាកសម្រាប់ប្រជាជនក្នុងតំបននោះ។ ចាប់តាំងពីការបញ្ជាឲ្យបិទទ្វារត្រូវបានប្រកាសនៅម៉ោង​ ៨ យប់ ថ្ងៃទី២១ ខែកញ្ញាមកនេះ អាជីវកម្មមួយចំនួននៅក្នុងទីក្រុងបានបិទទ្វារ ខណៈដែលហាងខ្លះទៀតនៅតែបើកដំណើរការ​។ ទន្ទឹមនឹងនេះ​ការដ្ឋានសាងសង់ក៏បញ្ឈប់ប្រតិបត្តិការរបស់ពួកគេរយៈពេល ២ សប្តាហ៍ដែរ ដែលនេះកម្មករដែលទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃរួមទាំងកម្មករសំណង់កំពុងសម្តែងការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ។ មិនត្រឹមប៉ុណ្ណឹងទេអ្នករត់តាក់ស៊ី ក៏កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដូចគ្នាដែរ ដោយសារមានមនុស្សតិចតួចប៉ុណ្ណោះធ្វើដំណើរ។ អ្នករត់តាក់ស៊ីម្នាក់បាននិយាយថា គាត់បានចេញ​មករកភ្ញៀវតាំងពីព្រឹកព្រលឹម រហូតដល់ពេលថ្ងៃត្រង់នៅមិនទាន់បានមួយផង ហើយថ្ងៃខ្លះរកភ្ញៀវមិនបានម្នាក់ផង។ គួរឲ្យដឹងផងដែរថា នៅពេលករណី Covid-19 មានការកើនឡើង ក្រសួងសុខាភិបាលនិងកីឡាបានដាក់បទបញ្ជាឲ្យបិទអាជីវកម្មដែលមិនចាំបាច់នានានៅក្នុងទីក្រុង Yangon រយៈពេលពីរសប្ដាហ៍៕

  • គណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ជម្រុញសេដ្ឋកិច្ចថ្មីជាង ១ ពាន់លានដុល្លារដើម្បីជួយកម្មករដែលមានប្រាក់ចំណូលទាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃទី ២២ ខែសីហា បានផ្តល់ភ្លើងខៀវដល់កញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីចំនួន ៥១ ពាន់លានបាត (ជាង ១ ពាន់លានដុល្លារ) ដើម្បីជួយដល់កម្មករដែលមានប្រាក់ចំណូលទាបដែលរងគ្រោះដោយវិបត្តិ Covid-19 ។ នាយករដ្ឋមន្រ្តីថៃបាននិយាយថា រដ្ឋមន្រ្តីបានយល់ព្រមតាមគម្រោងពីរគឺ “​ Kon La Khreung ” (Let’s Go Halves) និងការជំរុញការឧបត្ថម្ភធនសម្រាប់ការទិញទំនិញសម្រាប់ម្ចាស់ប័ណ្ណសុខុមាលភាពរបស់រដ្ឋ។ ស្ថិតក្រោមគម្រោង​ “ Kon La Khreung ” ប្រជាជន ១០ លាននាក់នឹងទទួលបានការបញ្ចុះតម្លៃរាល់ថ្ងៃ លើការទិញទំនិញរហូតដល់ ១០០

  • Rolls-Royce ក្រុមហ៊ុនផលិតរថយន្ត និងម៉ាស៊ីនយន្តហោះ ពិចារណាជ្រើសរើស យកវិនិយោគិនក្នុងតម្លៃជាង ៣ ពាន់លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 23, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតរថយន្តប្រណិត Rolls-Royce ពិចារណាជ្រើសរើសយកវិនិយោគិន ក្នុងរង្វង់ទឹកប្រាក់ ២,៥ ពាន់លានផោន ( ប្រមាណ ៣.១៧ ពាន់លានដុល្លារ )។ ក្រុមហ៊ុនដែលផលិតម៉ាស៊ីនសម្រាប់យន្តហោះបាននិយាយថា ខ្លួនកំពុង“ វាយតំលៃ” ការបូកនិងកំពុងពិនិត្យមើលជម្រើសមួយចំនួន រួមទាំងបញ្ហាសិទ្ធិផងដែរ។ សារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមហ៊ុន Rolls-Royce ធ្លាប់បាននិយាយថា ខ្លួនមិនរំពឹងថាតម្រូវការនឹងវិលត្រឡប់ទៅរកកម្រិតមុនពេលផ្ទុះឡើងនូវរោគរាតត្បាតរយៈពេល ៥ ឆ្នាំទេ។ ខណៈក្រុមហ៊ុនបានប្រកាសរួចហើយនូវការកាត់បន្ថយការងារចំនួន ៩,០០០ កន្លែង ដែលជាផ្នែកមួយនៃរចនាសម្ព័ន្ធដ៏ធំមួយ។ ជាមួយគ្នានេះ កាសែត Financial Times បានរាយការណ៍ជាលើកដំបូងថា

  • បន្ទាប់ពីរឹតត្បិតប្រទេសយ៉ាងតឹងរឹង ពេលនេះរដ្ឋាភិបាលហ្វីលីពីនសម្រេចចិត្តបន្ថូរបន្ថយហាមឃាត់ការធ្វើដំណើរទៅបរទេសសម្រាប់បុគ្គលិកពេទ្រ ដើម្បីឱ្យពួកគេធ្វើរឿងទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តបន្ធូរបន្ថយការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់គិលានុបដ្ឋាយិការបស់ប្រទេស និងបុគ្គលិកពេទ្យដទៃទៀត ដើម្បីអនុញ្ញាតឱ្យពួកគេមានការងារធ្វើនៅក្រៅប្រទេសបានច្រើន។ អ្នកនាំពាក្យរបស់លោក Harry Roque បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី ២១ ខែកញ្ញាថា អ្នកដែលត្រូវបានលើកលែងពីការហាមឃាត់ពេលនេះ នឹងរួមបញ្ចូលទាំងកម្មករដែលមានកិច្ចសន្យាក្រៅប្រទេស និងឯកសារដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។ បុគ្គលិកសុខាភិបាលមកពីប្រទេសហ្វីលីពីនស្ថិតនៅជួរមុខនៃជំងឺរាតត្បាត Covid-19 នៅតាមមន្ទីរពេទ្យនានានៅសហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈឹមបូព៌ាក៏ដូចជានៅតាមផ្ទះ។ រដ្ឋាភិបាលហ្វីលីពីនកាលពីខែមេសា បានរារាំងគិលានុបដ្ឋាយិកាវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យដទៃទៀតមិនឲ្យចាកចេញពីប្រទេស ដោយនិយាយថាពួកគេត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះក្នុងប្រទេសហ្វីលីពីន ដែលកំពុងតែមានការឆ្លងរីករាលដាលយ៉ាងខ្លាំង។ គួរឱ្យដេងផងដែរថា ប្រទេសហ្វីលីពីនមានចំនួននៃការឆ្លងជំងឺ Covid-19 ដែលត្រូវបានកត់ត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ដោយមានចំនួន ២៨៦,៧៤៣ ករណីក្នុងនោះមានមនុស្សស្លាប់

  • អង្គការមួយនឹងចែកចាយវ៉ាក់សាំងកូវីដបានច្រើនបំផុត ខណៈប្រទេស​ និងតំបន់ជាង ២០០ កំពុងរួបរួមគ្នាអភិវឌ្ឍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2020 Chan Sreyny

    Gavi ដែលជាអង្គការមួយជួយចាក់ថ្នាំបង្ការការពារដល់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បាននិយាយថា ប្រទេស និងតំបន់ចំនួន ១៥៦ បានចូលរួមក្នុងគម្រោងមួយដើម្បីលើកកម្ពស់ការចែកចាយវ៉ាក់សាំងការពារវីរុស Covid-19 ហើយអង្គការនេះរំពឹង​ថា ប្រទេស និងតំបន់ចំនួន ៣៨ ទៀតនឹងចូលរួមផងដែរ។ គួរឲ្យដឹងផងដែរថា អង្គការ Gavi អង្គការសុខភាពពិភពលោក និងអង្គភាពដទៃទៀតបានរួមគ្នាបង្កើតគម្រោងនេះឡើង នៅក្នុងខែមិថុនា។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ ច័ន្ទ លោក Seth Berkley នាយកប្រតិបត្តិ​អង្គការ Gavi បាននិយាយថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចំនួន ៦៤ កំពុងចូលរួម ក្នុងនោះក៏មានប្រទេសជប៉ុនផងដែរ។ លោកបានបន្តថា ប្រទេសទាំង​នោះកំពុងផ្តល់មូលនិធិផ្ទាល់ខ្លួនសម្រាប់គ្រោងការណ៍ ប៉ុន្តែសហរដ្ឋអាមេរិក និងចិន