ការបញ្ជារបស់រដ្ឋាភិបាលដើម្បីបិទអាជីវកម្មនៅទីក្រុងដ៏ធំរបស់មីយ៉ាន់ម៉ា នឹងបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ
សេដ្ឋកិច្ច September 23, 2020 Chan Sreyny

ប្រភពព័ត៌មានក្នុង​ស្រុកខ្លះបាននិយាយថា ដោយសារអាជីវកម្មមួយចំនួននៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា គឺ Yangon ត្រូវបានបញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលស្ដីពីការក្សាសណ្តាប់ធ្នាប់នៅផ្ទះយ៉ាងតឹងរឹងដើម្បីទប់ស្កាត់វីរុស Covid-19 នឹងបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុ និងការរស់នៅដ៏លំបាកសម្រាប់ប្រជាជនក្នុងតំបននោះ។

ចាប់តាំងពីការបញ្ជាឲ្យបិទទ្វារត្រូវបានប្រកាសនៅម៉ោង​ ៨ យប់ ថ្ងៃទី២១ ខែកញ្ញាមកនេះ អាជីវកម្មមួយចំនួននៅក្នុងទីក្រុងបានបិទទ្វារ ខណៈដែលហាងខ្លះទៀតនៅតែបើកដំណើរការ​។ ទន្ទឹមនឹងនេះ​ការដ្ឋានសាងសង់ក៏បញ្ឈប់ប្រតិបត្តិការរបស់ពួកគេរយៈពេល ២ សប្តាហ៍ដែរ ដែលនេះកម្មករដែលទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃរួមទាំងកម្មករសំណង់កំពុងសម្តែងការព្រួយបារម្ភចំពោះបញ្ហាហិរញ្ញវត្ថុ។

មិនត្រឹមប៉ុណ្ណឹងទេអ្នករត់តាក់ស៊ី ក៏កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដូចគ្នាដែរ ដោយសារមានមនុស្សតិចតួចប៉ុណ្ណោះធ្វើដំណើរ។ អ្នករត់តាក់ស៊ីម្នាក់បាននិយាយថា គាត់បានចេញ​មករកភ្ញៀវតាំងពីព្រឹកព្រលឹម រហូតដល់ពេលថ្ងៃត្រង់នៅមិនទាន់បានមួយផង ហើយថ្ងៃខ្លះរកភ្ញៀវមិនបានម្នាក់ផង។ គួរឲ្យដឹងផងដែរថា នៅពេលករណី Covid-19 មានការកើនឡើង ក្រសួងសុខាភិបាលនិងកីឡាបានដាក់បទបញ្ជាឲ្យបិទអាជីវកម្មដែលមិនចាំបាច់នានានៅក្នុងទីក្រុង Yangon រយៈពេលពីរសប្ដាហ៍៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand