អាមេរិកផ្ដល់ហិរញ្ញប្បទានបន្ថែមដល់កម្ពុជាជាង ៦លានដុល្លារដើម្បីអនុវត្តកម្មវិធីនានាក្នុងវិស័យសំខាន់ៗមួយចំនួន
សេដ្ឋកិច្ច
September 21, 2020
Chan Sreyny
សហរដ្ឋអាមេរិកផ្ដល់ហិរញ្ញប្បទានបន្ថែមដល់កម្ពុជាចំនួន ៦.២៥ លានដុល្លារ សម្រាប់វិស័យសំខាន់ៗមួយចំនួនដូចជា វិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។ ហិរញ្ញប្បទានបន្ថែមនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក លើកិច្ចវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។
សូមជម្រាបថា ហិរញ្ញប្បទានថ្មីនេះ គឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា ៥៦ លានដុល្លារអាមេរិកដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានា ក្នុងវិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។ ក្នុងនោះរួមមានទឹកប្រាក់ ១ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាល និងអប់រំ និង ចំនួន ៥.២៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន៕


អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


