រោងចក្រផលិតដែកថ្មីមួយដែលកំពុងវិនិយោគដោយក្រុមហ៊ុនចិន នៅលើទឹកដីស្រុកឧត្តុង ខេត្តកំពង់ស្ពឺ នឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម កែវ រតនៈ ប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយអគ្គិសនីកម្ពុជា នៅក្នុងជំនួបសំណេះសំណាលជាមួយនិយោជិត-កម្មករ និងការចុះទស្សនកិច្ចការងារនៅក្រុមហ៊ុន HONG DE SHENG STEEL ( CAMBODIA) Co.LTD នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០នេះ ។
យោងតាមប្រសាសន៍របស់ឯកឧត្តមនាឱកាសនោះបានឲ្យដឹងថា រោងចក្រដែលនឹងដំណើរការឆាប់ៗខាងមុខនេះ ជាបឋមប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស និងអាចនាំដែកដុំជាវត្ថុធាតុដើមពាក់កណ្តាលសម្រេចមកផលិតជាដែកសំណង់។ ជាមួយគ្នានេះអគ្គិសនីកម្ពុជានឹងជួយផ្តល់ប្រភពអគ្គិសនីពី ៣០ ទៅ ៥០ មេហ្កាវ៉ាត់ជូនក្រុមហ៊ុនតាមតម្រូវការ ដើម្បីកាត់បន្ថយការនាំដែកពីបរទេសចូល និងបង្កើតការងាររាប់រយកន្លែងជូនប្រជាពលរដ្ឋខ្មែរ៕








អត្ថបទ៖ លីនី


