លុយ គឺអ្វីដែលអ្នកគិតថាមិនអាចខ្វះបានក្នុងជីវិត តែអ្នកនឹងផ្លាស់ប្ដូរទស្សនៈវិស័យរបស់ខ្លួនក្រោយអានសម្រង់សម្ដីរបស់បុគ្គលទាំងនេះ
បុគ្គលជោគជ័យ September 23, 2020 Chan Sreyny

ការកសាងទ្រព្យសម្បត្តិអាចធ្វើទៅបានដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុ ឬ ការអប់រំនោះទេ ប៉ុន្តែជំនឿរបស់អ្នកអំពីលុយ អាចដើរតួនាទីយ៉ាងធំធេង ក្នងការសម្រេចថា តើអ្នកនឹងក្លាយជាអ្នកមាន ឬ អត់។ ដូច្នេះហេតុអ្វីបានជាអ្នកមិនសម្លឹងមើលទៅអ្នកដែលបានក្លាយជាអ្នកមាន ហើយសម្រាប់ការបំផុសគំនិត?

រាប់ចាប់ពីវិនិយោគិន Warren Buffett និងមហាសេដ្ឋីលំដាប់ពិភពលោក រួមទាំងអ្នកជំនួញជាច្រើនទៀតបានធ្វើបង្ហាញការយល់ឃើញរបស់ពួកគេចំពោះលុយ។ ទស្សនវិស័យជាច្រើនរបស់ពួកគេមានលក្ខណៈដូចៗគ្នា ពួកគេមិនវាស់ភាពជោគជ័យដោយចំនួនប្រាក់ដែលពួកគេរកបាននោះទេ។ លុយមិនមែនជាគោលដៅចុងក្រោយទេ ហើយវាមិនបានកំណត់ដោយខ្លួនឯងទេ ប៉ុន្តែលុយសំខាន់ណាស់ក្នុងការវិនិយោគវាដោយវាងវៃ ប្រសិនបើអ្នកចង់កសាងទ្រព្យសម្បត្តិឱ្យបានច្រើន។ យ៉ាងណាមិញខាងក្រោមនេះជាសម្រង់សម្ដីរបស់មហាសេដ្ឋីបង្កើតដោយខ្លួនឯង ៥ រូបពីការយល់ឃើញរបស់ពួកគេចំពោះលុយ ដែលនឹងផ្លាស់ប្តូរទស្សនៈរបស់អ្នកលើអាជីវកម្ម វិនិយោគ និងជោគជ័យ៖

១.លោក Warren Buffett ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway៖ «​ ខ្ញុំនឹងប្រាប់អ្នកពីរបៀបក្លាយជាអ្នកមាន គឺភ័យខ្លាចនៅពេលដែលអ្នកលោភលន់ ហើយត្រូវលោភលន់នៅពេលអ្នកដទៃភ័យខ្លាច »។

២.លោក Michael Bloomberg នាយកប្រតិបត្តិរបស់ Bloomberg LP៖ « ខ្ញុំគិតថាលុយដែលអ្នកដាក់នៅក្នុងដៃរបស់មនុស្សកាន់តែច្រើន ពួកគេនឹងចំណាយកាន់តែច្រើន។ ហើយប្រសិនបើពួកគេមិនចំណាយវាទេ ពួកគេវិនិយោគវា ហើយការវិនិយោគវាគឺជាវិធីមួយផ្សេងទៀតនៃការបង្កើតការងារ។ ដាក់ប្រាក់ទៅជាមូលនិធិទៅវិញទៅមក ឬ ធនាគារប្រភេទផ្សេងទៀត ដែលអាចឲ្យលុយដំណើរការ និងបង្កើតជាប្រាក់កម្ចី ដូច្នេះលុយអាចចរាចរហើយយើងចាំបាច់ត្រូវធ្វើវា »។

៣.លោក ​Larry Page សហប្រធាន Google និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Alphabet Inc៖ « ប្រសិនបើយើងត្រូវបានលើកទឹកចិត្តដោយលុយ យើងនឹងលក់ក្រុមហ៊ុនតាំងពីយូរយារណាស់មកហើយ​។ ហើយពេលនេះយើងកំពុង​សោយសុខនឹងជីវិតដោយមិនខ្វល់អ្វីសោះ »។

៤.លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft៖ « ខ្ញុំអាចយល់ពីអារម្មណ៍ដែលចង់មានលុយរាប់លានដុល្លារ អារម្មណ៍នោះគិតថាមានលុយមានសេរីភាពពិតប្រាកដ ហើយមានសេរីភាពពេញលេញ ប៉ុន្តែនៅពេលអ្នកមានហើយ ហើយមានច្រើនជាងអ្វីដែលអ្នកចង់បាន ខ្ញុំចង់ប្រាប់អ្នកថា វានៅតែជា ប៊ឺហ្គឹដដែលទេ »។

៥.លោក Jack Ma ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba៖ « ប្រសិនបើអ្នកមានលុយតិចជាង ១ លានដុល្លារ អ្នកនឹងដឹងពីរបៀបចំណាយប្រាក់ ហើយនៅពេលអ្នកមាន ១ ពាន់លានដុល្លារនោះមិនមែនជាប្រាក់របស់អ្នកទេ……លុយដែលខ្ញុំមានសព្វថ្ងៃនេះគឺជាការទទួលខុសត្រូវមួយ ហើយវាជាការទុកចិត្តរបស់មនុស្សមកលើខ្ញុំ »។

៦.លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook៖ « គោលបំណងរបស់ខ្ញុំ គឺមិនមែនគ្រាន់តែបង្កើតក្រុមហ៊ុនប៉ុណ្ណោះទេ មនុស្សជាច្រើនយល់ខុសមកលើខ្ញុំថា ខ្ញុំធ្វើវាដើម្បីប្រាក់ចំណេញ ឬ ចំណូល ឬដើម្បីរបស់អ្វីៗទាំងអស់។ ប៉ុន្តែអត្ថន័យក្រុមហ៊ុនសម្រាប់ខ្ញុំ គឺកសាងអ្វីមួយដែលពិតជាធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងពិភពលោក »៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider