រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក Rishi Sunak បានប្រកាសនូវវិធានការណ៍បន្ទាន់ថ្មីមួយ
ដើម្បីទប់ស្កាត់ភាពអត់ការងារធ្វើ ដោយជំនួសនូវគំរោងការណ៍របស់ប្រទេសដែលត្រូវផុតកំណត់នៅខែក្រោយ។
គ្រោងការណ៍គាំទ្រការងារ នឹងបញ្ចូលប្រាក់ឈ្នួលរបស់និយោជិកដែលធ្វើការតិចជាងមុន ដោយសារតែការថយចុះនៃតម្រូវការអាជីវកម្ម ដែលធ្វើឱ្យកម្មករជាច្រើនអាចរក្សាការងាររបស់ពួកគេបាន។ ដោយគ្រោងការណ៍នេះ នឹងដំណើរការរយៈពេល ៦ ខែដែលចាប់ផ្ដើមពីខែវិច្ឆិកា។

និយោជិក ត្រូវតែធ្វើការយ៉ាងហោចណាស់ ១/៣ នៃម៉ោងធម្មតារបស់ពួកគេ ហើយពួកគេត្រូវបានប្រាក់ឈ្នួលសម្រាប់ការងារនោះជាធម្មតា ប៉ុន្តែរដ្ឋាភិបាលនឹងដំឡើងប្រាក់ឈ្នួលដែលគ្របដណ្តប់លើចំនួន ២/៣ នៃប្រាក់ឈ្នួលដែលនៅសល់។ គ្រោងការណ៍នេះ នឹងផ្តោតលើអាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់នៅទូទាំងចក្រភពអង់គ្លេស។ ក្រុមហ៊ុនធំៗក៏អាចមានសិទ្ធិទទួលបាន ប្រសិនបើពួកគេ ជួបប្រទះនឹងចំណូលធ្លាក់ចុះក្នុងកំឡុងពេលមានវិបត្តិនេះ។

លោក Sunak បាននិយាយថា « ខ្ញុំមិនអាចសន្សំសំចៃរាល់មុខជំនួញបានទេ ខ្ញុំមិនអាចសន្សំរាល់ការងារទាំងអស់ទេ ប៉ុន្តែអ្វីដែលយើងអាចនឹងត្រូវធ្វើនោះ គឺដោះស្រាយជាមួយបញ្ហាពិតដែលអាជីវកម្ម និងនិយោជិកកំពុងប្រឈមមុខ »។
ទោះជាយ៉ាងណា កម្មករជាច្រើនដែលត្រូវបានជួលដោយឧស្សាហកម្មបដិសណ្ឋារកិច្ច ឥឡូវនេះត្រូវបានរដ្ឋាភិបាលបង្ខំធ្វើឱ្យប្រសើរឡើងវិញនូវការរឹតត្បិតមួយចំនួន ដោយសារតែការកើនឡើងនៃការឆ្លងជំងឺ Covid-19 ដោយអ្នកសេដ្ឋកិច្ចបានព្រមានថា ប្រទេសនេះអាចប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃភាពអត់ការងារធ្វើនៅក្នុងត្រីមានទី៤ ៕
អត្ថបទ៖ នីតា
ប្រភព៖ cnbc


