សំណាងផ្ទួនៗ! ទិញប៊ូសស្រ្តងឈ្នះលុយហើយ ថែមទាំងឈ្នះម៉ូតូទំនើប PCX ទៀត
Boostrong September 29, 2020 Chan Sreyny

ចុងខែកញ្ញានេះ អ្នកស្រី ម៉ន ណេង ជាអ្នកខេត្តកំពង់ធំ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ល្បីពេញស្រុកភូមិ បន្ទាប់ពីបានត្រូវរង្វាន់ផ្ទួនៗគ្នាក្នុងថ្ងៃតែមួយ ត្រូវ 20$ ហើយ ថែមទាំងត្រូវរង្វាន់ធំម៉ូតូទំនើប PCX ស៊េរី 2020 ពីប៊ូសស្រ្តងថែមទៀតផង។

ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ ស្វាយ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ អ្នកស្រី ម៉ន ណេង មានអាយុ ២៥ ឆ្នាំ ស្វាម៉ីឈ្មោះ តែន ពិសោ និងមានកូនប្រុសម្នាក់។ សព្វថ្ងៃពីរនាក់ប្តីប្រពន្ធមានមុខរបរជាអ្នកធ្វើស្រែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីដ៏មានសំណាងរូបនេះ បានប្រាប់ឲ្យដឹងថា នៅថ្ងៃដែលត្រូវរង្វាន់ អ្នកស្រីនិងស្វាម៉ីទៅ ដាក់ជីស្រែ ហើយក៏បានទិញប៊ូសស្រ្តង 6 កំប៉ុង​ យកទៅទុកពិសារពេលអស់កម្លាំង។

រឿងដែលនឹកស្មានមិនដល់ ពេលដែលគាស់កំប៉ុងប៊ូសស្រ្តង ឃើញមានរង្វាន់សឹងតែគ្រប់ក្រវិលកំប៉ុងទាំងអស់ ក្នុងនោះមិនត្រឹមតែមានរង្វាន់ធំម៉ូតូទំនើប PCX ស៊េរី 2020 នោះទេ ថែមទាំងមានរង្វាន់ ១​ កំប៉ុង ៤រង្វាន់ទៀតផង ក្រោយមកយករង្វាន់ប៊ូសស្រ្តងទៅប្តូរ ស្រាប់តែឈ្នះរង្វាន់ 20$ ថែមទៀត។

អ្នកស្រីម៉ន ណេង បានបន្តទៀតថា អ្នកស្រីពិតជាសប្បាយចិត្តណាស់​ ពិតជាមិននឹកស្មានថាខ្លួនឯងមានសំណាងឈ្នះរង្វាន់ផ្ទួនៗគ្នាក្នុងថ្ងៃតែមួយយ៉ាងនេះទេ មានម៉ូតូ​ PCX ដែលជារង្វាន់របស់ប៊ូសស្រ្តងមួយនេះ អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃច្រើនណាស់ អាចជិះទៅស្រែ ជូនកូនទៅសាលារៀន និងពេលធ្វើដំណើរទៅណាមកណា ងាយស្រួលណាស់។ អ្នកស្រីពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូសស្រ្តងខ្លាំងណាស់ដែលបានផ្តល់រង្វាន់ម៉ូតូស៊េរីដ៏ទំនើបនេះដល់អ្នកស្រី។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ក៏បានបញ្ជាក់ឲ្យដឹងថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យអ្នកស្រីម៉ន ណេង ក៏ទទួលបានម្នាក់ៗ 1000$ផងដែរ។