Steve Jobs ៖ « ក្នុងនាមជាបុរសដែលមានជាងគេបំផុតនៅក្នុ​ងផ្នូរមិនសំខាន់សម្រាប់ខ្ញុំទេ អ្វីដែលសំខាន់នោះ គឺការគេងដែលមានអារម្មណ៍ថា យើងបានធ្វើអ្វីមួយដ៏អស្ចារ្យ »
បុគ្គលជោគជ័យ September 30, 2020 Chan Sreyny

« ក្នុងនាមជាបុរសដែលមានជាងគេបំផុត នៅក្នុ​ងផ្នូរមិនសំខាន់សម្រាប់ខ្ញុំទេ។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនោះ គឺការគេងដែលមានអារម្មណ៍ថា យើងបានធ្វើអ្វីមួយដ៏អស្ចារ្យ » នេះគឺសម្ដីរបស់កំពូលអ្នកបង្កើត​បច្ចេកវិទ្យា លោក Steve Jobs ស្ថាបនិកនៃក្រុមហ៊ុន Apple។

លោក Steve Jobs បានចំណាយពេលជាច្រើនឆ្នាំនៃការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការតស៊ូដើម្បីកសាងក្រុមហ៊ុន Apple ឱ្យក្លាយជាក្រុមហ៊ុនដ៏ល្បីនាសព្វថ្ងៃនេះ។ បើរាប់ចាប៉ពី MacBook មកដល់ទូរស័ព្ទ iPhone ហើយគិតពីអ្វីដែល Jobs បានធ្វើ គឺវាពិតជាអស្ចារ្យណាស់ ព្រោះគាត់បានផ្លាស់ប្ដូររបៀបរស់នៅរបស់យើងគ្រប់គ្នា។

ទោះយ៉ាងណាក្ដី អ្វីដែលគាត់បានបង្កើតឡើងនេះ មិនមែនជាអំណោយដ៏ធំពីកំពូលមនុស្សរូបនេះនោះទេ អំណោយដ៏ធំបំផុតរបស់ Steve Job ចំពោះយើងគ្រប់គ្នា គឺពិតជាប្រាជ្ញា និងពាក្យនៃការបំផុសគំនិត ដែលគាត់បានចែករំលែកនៅក្នុងបទសម្ភាសន៍ឬ សុន្ទរកថា ឬ អន្តរកម្មរបស់គាត់។

ជាក់ស្ដែងដូចសម្រង់សម្ដីខាងលើរបស់ស្ថាបនិករូបនេះ គឺលោកចង់បានបង្ហាញថា មិនថាយើងមានប៉ុណ្ណា នោះទេនៅពេលដែលយើងស្លាប់ យើងមិនអាចយកលុយទាំងនោះទៅជាមួយបានទេ។ បើនិយាយពីរឿងលុយសម្រាប់គាត់ វារឹតតែមិនសំខាន់ ព្រោះគាត់ជាមនុស្សម្នាក់ដែលមានទំនោរមិនប្រើលុយ ក្នុងការបង្កើតអ្វីដែលគាត់ស្រលាញ់ និង បង្កើតវាដើម្បីលុយ ដូច្នេះហើយ Jobs បាននិយាយថា អ្នកមិនគួរចាប់ផ្តើមក្រុមហ៊ុន ដោយសារតែចង់ក្លាយជាអ្នកមានឡើយ។ អ្នកគួរតែនិយាយអំពីការចាប់ផ្តើមក្រុមហ៊ុន ដើម្បីធ្វើអ្វីមួយដែលអ្នកជឿ និងធ្វើវាឲ្យកើតឡើង ហើយអស្ចារ្យ។

សូមបញ្ជាក់ថា លោក Steve Jobs បានទទួលមរណភាពក្នុងឆ្នាំ២០១១ ដោយសារជំងឺមហារីលំពែង ហើយនៅក្នុងឆ្នាំដដែលនោះ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិភាគច្រើនរបស់ Jobs មានប្រហែល ៦.៥ ពាន់លានដុល្លារទៅ ៧ ពាន់លានដុល្លារពីការលក់ Pixar ទៅឱ្យក្រុមហ៊ុន Walt Disney ក្នុងឆ្នាំ២០០៦។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើ Jobs មិនបានលក់ភាគហ៊ុន Apple នៅឆ្នាំ១៩៨៥ នៅពេលដែលគាត់ចាកចេញពីក្រុមហ៊ុនគាត់ បង្កើត និងផ្តល់ជំនួយអស់រយៈពេលជាងមួយទសវត្សរ៍ ទ្រព្យសម្បត្តិរបស់គាត់អាចមានចំនួន ៣៦ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ steemit