យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងត្រៀមសម្រាប់ការដឹកជញ្ជូនសាច់គោលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។
ក្រសួងបាននិយាយថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ដែលជាប្រទេសនាំចេញសាច់គោភាគច្រើនទៅប្រទេសចិន។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ដែលមានការចូលរួមពីសហគមន៍កសិកម្មចំនួន ៥៨ និងអ្នកនាំចេញនៅ MAFF នាថ្ងៃទី ២៩ ខែកញ្ញា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មផលិតផលកសិកម្ម ហើយសាច់គោគឺជាអាហារសក្តានុពលមួយក្នុងការនាំចេញទៅប្រទេសចិន។

នាពេលអនាគតឆាប់ៗនេះ ប្រជាជាតិអាស៊ីអាគ្នេយ៍នឹងពង្រីកទីផ្សារជាពិសេសផលិតផលកសិកម្មសម្រាប់នាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា និងចិនរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ដោយសម្តែងក្តីសង្ឃឹមថា ប្រទេសចិន នឹងក្លាយជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់ប្រទេសកម្ពុជា។

គួរឱ្យដឹងផងដេរថា បច្ចុប្បន្នប្រទេសកម្ពុជាភាគច្រើននាំចេញគោរស់ទៅប្រទេសវៀតណាម និងថៃ។ កម្ពុជា ក៏នឹងនាំចូលគោពីអូស្ត្រាលីសម្រាប់ធ្វើកសិកម្មក្នុងស្រុកផងដែរ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


