- សេដ្ឋកិច្ចសេដ្ឋកិច្ច October 3, 2020 Chan Sreyny
ប្រទេសថៃកំពុងសម្លឹងមើលឱកាសក្នុងការផលិតយន្តហោះលក់ ដែលបច្ចុប្បន្នកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើភាពទំនើប និងច្នៃប្រឌិតនៅក្នុងការរចនា និងផលិតយន្តហោះតូចៗ។ ខណៈប្រទេសនេះមានសមត្ថភាពអាចផលិតយន្តហោះធំៗ ដោយខ្លួនឯងដើម្បីបម្រើដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា យន្តហោះខ្នាតតូចៗ ដែលអាចចុះចតនៅលើសមុទ្រ និង ក្នុងផ្ទះដំបូងបង្អស់របស់ប្រទេសថៃ ត្រូវបានសាកល្បងដោយជោគជ័យ ហើយអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងការច្នៃប្រឌិតរបស់ប្រទេសថៃដែលហៅកាត់ថា TSRI កំពុងសម្លឹងរកការផលិតយន្ដហោះនេះ សម្រាប់ធ្វើអាជីវកម្ម។ (រូបតំណាង) យន្តហោះដែលមាន ២កៅអី នេះត្រូវបានដាក់ឈ្មោះឲ្យថា «Chalakasyan» ដោយព្រះនាង Maha Chakri Sirindhorn ដែលជាសែរាជវង្ស។ ខណៈលោក Atichat Preittigun នាយករង TSRI
- អាជីវកម្មអាជីវកម្ម October 3, 2020 Chan Sreyny
ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនាថ្ងៃសុក្រ ម្សិលមិញនេះថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅឆ្នាំ ២០២១។ នៅក្នុងឱកាសជាច្រើនកន្លងមក ប្រធានក្រុមហ៊ុនរូបនេះ បានបង្ហើបថា លោកចង់នាំក្រុមហ៊ុន Tesla ទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែនៅក្នុង Twitter ឆ្នាំ២០១៨ លោកបានលើកឡើងពីបទបញ្ញត្តិមួយចំនួនរបស់រដ្ឋាភិបាលដែលមានបញ្ហាប្រឈមដល់ក្រុមហ៊ុន។ ទោះបីជាយ៉ាងនេះក្ដី Musk បានបង្ហាញផែនការរបស់គាត់ ដើម្បីបើកក្រុមហ៊ុនរបស់គាត់ ខណៈដែលឆ្លើយតបទៅនឹងការបង្ហោះលើបណ្តាញសង្គម Twitter ដែលបានសួរអំពីវឌ្ឍនភាពនៃការចូលរបស់ក្រុមហ៊ុន Tesla ទៅក្នុងប្រទេសឥណ្ឌា។ លោក Musk បាននិយាយឆ្លើយតបនឹង Twitter ដែលបានបង្ហោះរូបភាពនៃអាវយឺតដែលមានអក្សរនៅលើនោះថា “
- ទេសចរណ៍ទេសចរណ៍ October 3, 2020 Chan Sreyny
ទូតរុស្ស៊ី វាយតម្លៃខ្ពស់ពីការអភិវឌ្ឍនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិ ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អផូរផង់ និងភាពទន់ភ្លន់តាមរយៈការស្វាគមន៍របស់ប្រជាជនកម្ពុជា។ ឯកឧត្តម ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៉ីបានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៨៤ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន ពិសេសនៅក្នុងទីក្រុងភ្នំពេញមានអគារដ៏ប្រណិត និងស៊ីវិល័យជាច្រើនកំពុងលេចរូបរាងឡើងជាបន្ដបន្ទាប់។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី
- ទេសចរណ៍ទេសចរណ៍ October 3, 2020 Chan Sreyny
ក្រុងកំពត នឹងប្រែក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ខណៈពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងបណ្ណសរសើរត្រូវបានប្រគល់ជូនម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួនដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍នៅក្រុងកំពត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។ ពិធីប្រគល់ពាននិងបណ្ណសរសើរនេះត្រូវបានរៀបចំឡើងក្នុងសិក្ខាសាលា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍អំពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទូទាំងប្រទេស ក៏ដូចជាជួយការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានផងដែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីតំណាងពីមន្ទីរពាក់ព័ន្ធ សាលាក្រុងកំពត សាលាសង្កាត់ក្នុងក្រុងកំពត
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 3, 2020 Chan Sreyny
យោងតាមសារព័ត៌មាន NHK ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែតុលា បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងរ៉ាប់រងថ្លៃចាក់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគវីរុស Covid-19 ហើយក៏នឹងផ្តល់សំណងដល់ប្រជាជននៅពេលរកឃើញថា មានផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងផងដែរ។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា រដ្ឋាភិបាលបានបង្ហាញផែនការចាក់វ៉ាក់សាំងដល់ក្រុមជំនាញនៅក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។ ក្នុងនោះបានកំណត់ថា អ្នកទាំងឡាយណាដែលទទួលរងផលប៉ះពាល់បន្ទាប់ពីចាក់វ៉ាក់សាំងនឹងមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងវិធានការផ្តល់ជំនួយសង្គ្រោះផ្សេងទៀត។ ការគាំទ្រនឹងស្មើនឹងការផ្តល់ឱ្យអ្នកដែលមានបញ្ហាសុខភាពពីការចាក់វ៉ាក់សាំងសម្រាប់ជំងឺឆ្លងផ្សេងៗដូចជាជំងឺរបេងជាដើម។ គួរបញ្ជាក់ផងដែរថា សាលាក្រុងនឹងទទួលបន្ទុកគ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំង និងលើកទឹកចិត្តឱ្យប្រជាជនចាក់ថ្នាំបង្ការរោគ។ ដោយអ្នកជំនាញបានអនុម័តលើផែនការនេះ ហើយក្រសួងសុខាភិបាលនឹងបញ្ជូនវិក័យប័ត្រវិសោធនកម្មច្បាប់នៃការចាក់វ៉ាក់សាំងបង្ការរោគទៅអង្គប្រជុំ។ ខណៈរដ្ឋាភិបាលបាននិងកំពុងចរចាជាមួយក្រុមហ៊ុនផលិតឱសថបស្ចិមប្រទេស ដើម្បីធានានូវកម្រិតថ្នាំសម្រាប់ប្រជាជនទាំងអស់របស់ប្រទេសនៅឆមាសទីមួយនៃឆ្នាំក្រោយ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 3, 2020 Chan Sreyny
យោងតាមក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា ប្រហែល ១០% នៃអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានបិទទ្វារ ដោយមានបុគ្គលិកជិត ៥៤០,០០០ នាក់ត្រូវបានបញ្ឈប់ដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ដែលបានដកស្រង់សម្តីប្រធានក្រុមប្រឹក្សាថៃលោក Chairat Trirattanajarasporn ដែលបាននិយាយថា ប្រតិបត្តិករទេសចរណ៍នៅតំបន់ភាគខាងត្បូង និងភាគកណ្តាលហាក់ដូចជារងផលប៉ះពាល់ខ្លាំងបំផុត នៅពេលពួកគេពឹងផ្អែកខ្លាំងលើជនបរទេស។ លោក Chairat បាននិយាយថា បុគ្គលិកទេសចរណ៍ចំនួន ៤០០,០០០ នាក់បានបាត់បង់ការងារក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ខណៈក្រុមហ៊ុនចំនួន ៣% បានបិទទ្វារ និង ៧%
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
ប្រទេសឥណ្ឌូនេស៊ី និងសាធារណរដ្ឋកូរ៉េបានពង្រឹងទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ជាមួយនឹងការវិនិយោគដែលមានតម្លៃរាប់ពាន់លានរូពៀ ដែលនឹងបង្កើតការងាររាប់ពាន់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បាននិយាយកាលពីថ្ងៃទី ៣០ ខែកញ្ញាថា យ៉ាងហោចណាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៣ ត្រូវបានធ្វើឡើងក្នុងដំណើរបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដោយលោក Erick Thohir រដ្ឋមន្រ្តីក្រសួងសហគ្រាស និងជាប្រធានសម្របសម្រួលក្រុមប្រឹក្សាវិនិយោគ (BKPM)។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនគីមីធំបំផុតរបស់កូរ៉េខាងត្បូងឈ្មោះ LG Chem Ltd គ្រោងនឹងបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនី និងនាំមកនូវការវិនិយោគយ៉ាងច្រើននៅឥណ្ឌូនេស៊ី។ គួរឱ្យដឹងផងដែរថា នៅក្នុងវិស័យសុខាភិបាលឥណ្ឌូនេស៊ី និងសាធារណរដ្ឋកូរ៉េកំពុងធ្វើការរួមគ្នាតាមរយៈក្រុមហ៊ុនឱសថ Kalbe Farma និង Genexine ដើម្បីបង្កើតវ៉ាក់សាំង Covid-19
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 2, 2020 Chan Sreyny
ក្នុងរយៈពេល ៥ ឆ្នាំខាងមុខប្រទេសវៀតណាមនឹងខិតខំដើម្បីឱ្យមានកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ៧% និងប្រាក់ចំណូល ៥,០០០ ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ ខណៈប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងប្រទេសនៅឆ្នាំ២០២០ នេះ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២,៧៥០ ដុល្លារពោលគឺកើនឡើងជិត ១.៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ដែលមានចំនួន ២,១០៩ ដុល្លារ។ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Quoc Phuong បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសគួរតែផ្តោតការវិនិយោគលើវិស័យសំខាន់ៗ និងគម្រោងដែលមានសារៈសំខាន់ដល់ជាតិ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការច្នៃប្រឌិត។ បន្ថែមពីនេះនៅឆ្នាំ២០២៥










