ប្រទេសឥណ្ឌូនេស៊ី និងសាធារណរដ្ឋកូរ៉េបានពង្រឹងទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ជាមួយនឹងការវិនិយោគដែលមានតម្លៃរាប់ពាន់លានរូពៀ ដែលនឹងបង្កើតការងាររាប់ពាន់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បាននិយាយកាលពីថ្ងៃទី ៣០ ខែកញ្ញាថា យ៉ាងហោចណាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៣ ត្រូវបានធ្វើឡើងក្នុងដំណើរបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដោយលោក Erick Thohir រដ្ឋមន្រ្តីក្រសួងសហគ្រាស និងជាប្រធានសម្របសម្រួលក្រុមប្រឹក្សាវិនិយោគ (BKPM)។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុនគីមីធំបំផុតរបស់កូរ៉េខាងត្បូងឈ្មោះ LG Chem Ltd គ្រោងនឹងបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនី និងនាំមកនូវការវិនិយោគយ៉ាងច្រើននៅឥណ្ឌូនេស៊ី។ គួរឱ្យដឹងផងដែរថា នៅក្នុងវិស័យសុខាភិបាលឥណ្ឌូនេស៊ី និងសាធារណរដ្ឋកូរ៉េកំពុងធ្វើការរួមគ្នាតាមរយៈក្រុមហ៊ុនឱសថ Kalbe Farma និង Genexine ដើម្បីបង្កើតវ៉ាក់សាំង Covid-19 ។


