ញាក់សាច់! អ៉ីអនម៉លទី៣ នៅកម្ពុជា ជាផ្សារទំនើបអ៉ីអនម៉លដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ាន
អាជីវកម្ម October 7, 2020 Chan Sreyny

យោងតាមការចុះផ្សាយមុននេះបន្តិចរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធការដ្ឋាន ផ្សារទំនើបអីអនម៉លគម្រោងទី៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា(ផ្សារទំនើប អ៉ីអនម៉លមានជ័យ)។

ប្រភពដដែលបានបង្ហាញពីលក្ខណពិសេសៗជាច្រើននៃគម្រោងវិនិយោគថ្មីមួយនេះរបស់ប្រទេសជប៉ុន ដែលមាទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ ) នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។

លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ុអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្ម ផ្សេងៗ ជាច្រើនទៀត។

គម្រោងផ្សារទំនើបអីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ដោយគម្រោងផ្សារទំនើបនេះ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍នៃទីក្រុងរណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ជាក់ស្ដែងផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានផ្សារទំនើបអ៊ីអនចំនួន ៨ កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាមរី ហើយក្រុមហ៊ុនរំពឹងថា នឹងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលអនាគត៕

អត្ថបទ៖ លីនី