នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានបង្ហាញផែនការជម្រុញចំនួន ៧២ ពាន់លានអឺរ៉ូ (៨៥ ពាន់លានដុល្លារ) ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ បន្ទាប់ពីការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងររបស់អឺរ៉ុប និងការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។
លោក Sanchez បាននិយាយថា រដ្ឋាភិបាលនឹងចំណាយប្រាក់សរុបនោះនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ដែលជាការជម្រុញសារពើពន្ធ និងជម្រុញផលិតផលក្នុងស្រុកសរុប (GDP) ២.៥% បន្ថែមទៀត។ ប្រហែលជា ៨០% នៃថវិកានេះ បានមកពីមូលនិធិស្តារឡើងវិញរបស់សហគមន៍អ៊ឺរ៉ុប ហើយថវិកាដែលនៅសល់បានមកពីផ្នែកហិរញ្ញប្បទានរបស់ប្រទេសនេះ។

នាយករដ្ឋមន្ត្រីរូបនេះបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃពុធថា « ពិភពលោកបានផ្លាស់ប្តូរ ហើយយើងត្រូវតែពន្លឿនការផ្លាស់ប្តូរប្រទេសរបស់យើង »។ លោក Sanchez បានពន្យល់ថា អេស្បាញនឹងអាចទទួលបានមូលនិធិបន្ថែមពីសហភាពអឺរ៉ុប ប៉ុន្តែលោកមានបំណងចង់ផ្តល់ព័ត៌មានលម្អិតស្តីពីផែនការជំរុញជុំទី១ ដើម្បីទទួលបានការស្ថាបនាសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
អេស្បាញកំពុងរងនូវការផ្ទុះឡើងនៃ Covid-19 ដ៏អាក្រក់បំផុតមួយនៅអឺរ៉ុប ហើយមានការចាក់សោរប្រទេសយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនេះ។ ខណៈសេដ្ឋវិទូបានព្រមានថា ការស្ទុះងើបឡើងវិញនៃភាពផុយស្រួយគឺមានហានិភ័យ ហើយវិនិយោគិនក៏ចាប់ផ្តើមកត់សម្គាល់ពីទស្សនវិស័យដែលប្រឈមរបស់អេស្បាញផងដែរ។ មូលបត្របំណុលរបស់ប្រទេសនេះ កំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅអឺរ៉ុបហើយគម្លាតរវាងទិន្នផលអេស្ប៉ាញ និងអ៊ីតាលីគឺតូចជាងគេក្នុងរយៈពេលជាង ២ ឆ្នាំ។

លោក Sanchez បាននិយាយថា សកម្មភាពដែលលោកបានប្រកាសកាលពីពេលថ្មីៗនេះគួរតែបង្កើតការងារចំនួន ៨០០,០០០ ដល់ឆ្នាំ ២០២៣ ។ ភាពអត់ការងារធ្វើ ដែលជាបញ្ហារ៉ាំរ៉ៃរបស់អេស្ប៉ាញកាន់តែធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត ដែលអាចនឹងកើនឡើងប្រហែល ២០% យ៉ាងហោចណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

រដ្ឋាភិបាលអ៊ឺរ៉ុប បាននឹងកំពុងប្រជែងគ្នាដើម្បីរៀបចំផែនការចំណាយផ្នែកខ្លះនៃមូលនិធិសង្គ្រោះ ៧៥០ ពាន់លានអឺរ៉ូ ដែលថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមកាលពីខែកក្កដា។ ការជម្រុញដែលមិនធ្លាប់មានពីមុនមក ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយបំណុលរួមគ្នា គឺមានគោលបំណងជំរុញឱ្យមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយរងការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសដែលរងគ្រោះខ្លាំងបំផុត និងក្នុងតំបន់៕
អត្ថបទ៖ នីតា
ប្រភព៖ nationthailand


