ព័ត៌មានចុងក្រោយ
  • ក្រៅពីកាត់បន្ថយពន្ធលើប្រាក់ចំណូល ថៃត្រៀមចាក់បញ្ចូលទឹកប្រាក់ជាង ៦ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចតាមរយៈគម្រោង ៣ ដែលពលរដ្ឋទទួលបានប្រយោជន៍យ៉ាងច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រទេសថៃត្រៀមចាក់បញ្ចូលទឹកប្រាក់ចំនួន ១៩២ ពាន់លានបាត (ប្រមាណ ៦.១៤ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ចតាមរយៈវិធានការណ៍ចំនួនបី ក្នុងគោលបំណងជំរុញអំណាចទិញរបស់អ្នកប្រើប្រាស់។ ក្រសួងក៏បានរំពឹងផងដែរថា ទឹកប្រាក់ទាំងនេះនឹងធ្វើចរាចរនៅក្នុងសេដ្ឋកិច្ច ខណៈសេចក្តីថ្លែងការណ៍របស់ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានឲ្យដឹងថាការធ្វើចរាចរនឹងរួមចំណែកដល់កំណើន ០.៥៤% ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។ ប្រភពដដែលបានឲ្យដឹងថា វិធានការណ៍ជំរុញទាំងបីរួមមាន គម្រោងធ្វើយ៉ាងណាឲ្យការទិញទំនិញមានភាពល្អដូចដើម គ្រោងការចំណាយ និងប្រាក់ឧបត្ថម្ភការរស់នៅបន្ថែមសម្រាប់អ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ។ តាមរយៈ (FPO) គម្រោងធ្វើយ៉ាងណាឲ្យការទិញទំនិញមានភាពល្អដូចដើម ត្រូវបានបង្កើតឡើងដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ដោយគាំទ្រដល់អាជីវកម្មដែលបានចុះឈ្មោះនៅក្នុងប្រព័ន្ធពន្ធ និងប្រជាជនដែលទទួលខុសត្រូវចំពោះការបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន។ គម្រោងនេះក៏មានគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុកដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសហគមន៍ផងដែរ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនរដ្ឋាភិបាលបានអនុម័តលើសំណើរមួយ ដើម្បីផ្តល់ជូននូវការកាត់ពន្ធលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធរហូតដល់ទៅ ៣០,០០០ បាតសម្រាប់ការទិញផលិតផល និងសេវាកម្មជាមួយនឹងពន្ធលើតម្លៃបន្ថែម

  • រយៈពេល ៣ត្រីមាស នៃឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ ៩ ០១៥.០៨ ប៊ីលានរៀល កើនឡើង ៣.៧១% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    រយៈពេល ៣ត្រីមាសនៃឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៩ ០១៥.០៨ ប៊ីលានរៀល (ប្រមាណជា ២ ២២៥.៩៥ លានដុល្លាអាមេរិក) កើនឡើង ៣.៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ កាលពីពីថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។ ជាក់ស្ដែងចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម​ បានបង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ២០២០ ចំណូលពន្ធ-អាករ

  • ថៃ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការកាត់ពន្ធដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 13, 2020 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃទី ១២ ខែតុលា បានអនុម័តការលើកទឹកចិត្តក្នុងការកាត់ពន្ធ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុកក្នុងគោលបំណង ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងជួបប្រទះនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ បានដកស្រង់សម្តីនាយករដ្ឋមន្រ្តី Prayut Chan-o-cha ថា រដ្ឋាភិបាលនឹងផ្តល់ការកាត់ពន្ធរហូតដល់ ៣ ម៉ឺនបាត (ជិត ១,០០០ ដុល្លារ) សម្រាប់មនុស្សម្នាក់លើការទិញទំនិញ និងសេវាកម្ម។ ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ការផ្តល់ជូនការកាត់បន្ថយពន្ធ នឹងត្រូវអនុវត្តចំពោះឆ្នាំជាប់ពន្ធ ២០២០ និងចំពោះផលិតផល និងសេវាកម្មដែលមានអាករលើតម្លៃបន្ថែម ៧% ។

  • មិនធម្មតា! ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់វៀតណាម បានចុះកិច្ចសន្យាផលិត និងបញ្ជាទិញពីក្រុមហ៊ុនដ៏ធំមួយនៅអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 12, 2020 Chan Sreyny

    VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីធំជាងគេនៅវៀតណាម Vingroup បានទទួលការចុះកិច្ចសន្យាផលិត​ និងបញ្ជាទិញសម្រាប់ស្មាតហ្វូនចំនួន ២ លានគ្រឿងពីក្រុមហ៊ុនចែកចាយធំរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ លោកស្រី Le Thi Thu Thuy អគ្គនាយកក្រុមហ៊ុន VinSmart ដោយមិនបានបង្ហាញអត្តសញ្ញាណក្រុមហ៊ុនអាមេរិកបាននិយាយកាលពីសប្ដាហ៍មុននៅឯសន្និសីទកាសែតថា ការព្រមព្រៀងដំបូងត្រូវបានបញ្ជូនកាលពីមួយខែមុន ដោយនៅលើទូរស័ព្ទគឺមានផ្លាកសញ្ញា (Logo) របស់អ្នកផ្តល់សេវាអាមេរិក។ ជាមួយគ្នានេះលោកស្រីបានមានប្រសាសន៍ថា៖ «​ នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការស្វែងយល់អំពីទីផ្សារសហរដ្ឋអាមេរិកមុនពេលយកទូរស័ព្ទ Vsmart ទៅទីនោះនាពេលអនាគត »។ តាមរយៈលោកស្រី កិច្ចសន្យានេះ គឺសម្រាប់ម៉ូដែលចំនួនបួនដែលប្រើប្រព័ន្ធ 4G ហើយកិច្ចព្រមព្រៀងត្រូវរក្សាការសម្ងាត់ហាមឃាត់

  • ចិន និងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានដាក់បញ្ចូលគ្នាក្នុងរយៈពេលមួយឆ្នាំំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2020 Chan Sreyny

    ប្រទេសចិន និងប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃច័ន្ទ ទី ១២ ខែតុលា ដែលបានដាក់បញ្ចូលគ្នាក្នុងរយៈពេលមួយឆ្នាំំ និងមានគោលបំណងកាត់បន្ថយពន្ធ និងជំរុញការចូលទៅកាន់ទីផ្សាររវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់។ កិច្ចព្រមព្រៀង ដែលកិច្ចពិភាក្សាបានចាប់ផ្តើមកាលពីចុងឆ្នាំមុន ដែលគ្របដណ្តប់លើវិស័យរួមមាន៖ ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មដែលក្នុងនោះប្រទេសទាំងពីរ នឹងកាត់បន្ថយពន្ធសម្រាប់ផលិតផលរវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះ ត្រូវបានចូលរួមដោយអ្នកការទូតកំពូលរបស់ប្រទេសចិន សមាជិកក្រុមប្រឹក្សារដ្ឋលោក Wang Yi និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីមួយដែលត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៉ីនធឺណេត។ ទទ្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីនោះថា « ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ និងជាសញ្ញាណប្រវត្តិសាស្ត្រសំខាន់មួយទៀតសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន »។

  • តាមពិតបែបនេះសោះ! មហាសេដ្ឋីលំដាប់ពិភពលោក ៣ រូបនេះ កាន់តែមានឡើងៗក្នុងវិបត្តិកូវីដ ដោយសាររឿងមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 12, 2020 Chan Sreyny

    ការរីករាលដាលនៃវីរុស Covid-19 និងការបិទទ្វារសេដ្ឋកិច្ចជាបន្តបន្ទាប់បានផ្លាស់ប្ដូរអនាគត​ហិរញ្ញវត្ថុរបស់ជនជាតិអាមេរិករាប់លាននាក់ ប៉ុន្តែមិនមែនអាក្រក់ទាំងអស់នោះទេ។ ជាក់ស្ដែងក្នុងរយៈពេល ៦ ខែ នៃការបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាល មហាសេដ្ឋីអាមេរិកបានក្លាយកើនឡើងទ្រព្យសម្បត្តិ ២៩% ពោលគឺច្រើនជាងមុនពេលដែលជំងឺរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅក្នុងខែមីនា នេះបើយោងតាមការស្រាវជ្រាវពីអ្នកជំនាញវិទ្យាស្ថានសិក្សាគោលនយោបាយ ((IPS)។ យោងតាម ​​IPS បានឱ្យដឹងថា លោក Elon Musk រកបានដល់ទៅជាង ៦៧.៤ ពាន់លានដុល្លារក្នុងរយៈពេលនោះដែលបានបង្កើនទ្រព្យសម្បត្តិរបស់លោក ២៧៣.៨% ។ ចំនែកទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើង ៤៩.៩ ពាន់លានដុល្លារ (កើនឡើង ៨៣.៩%) ក្នុងចន្លោះខែមីនា និងកញ្ញា

  • ភោជនីយ៍ដ្ឋានរហូតដល់ ៣០% នៅឥណ្ឌូនេស៊ីអាចនឹងត្រូវបិទទ្វារដោយសាការរឹតត្បិតសង្គមទ្រង់ទ្រាយធំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2020 Chan Sreyny

    សមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) បានព្យាករណ៍ថា ភោជនីយដ្ឋានរហូតដល់ ៣០% នឹងត្រូវបិទទ្វារ បន្ទាប់ពីមានការរឹតត្បិតខាងសង្គមទ្រង់ទ្រាយធំដំណាក់កាលទី២ (PSBB) នៅទីក្រុង Jakatar ។ PSBB ដំណាក់កាលទី២ ដែលពាក់ព័ន្ធនឹងការរឹតត្បិតការរឹតបន្តឹងផ្នែកសង្គម រួមទាំងការហាមឃាត់ការទទួលទានអាហារពេលល្ងាចនៅតាមភោជនីយដ្ឋាន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា រហូតដល់ថ្ងៃទី ១១ ខែតុលា។ ប្រសិនបើមនុស្សជាច្រើនមិនអាចបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន ម្ចាស់ភោជនីយ៍ដ្ឋានអាចកាត់បន្ថយបុគ្គលិកពី ៧០% ទៅ ៨០% ។ ទន្ទឹមនឹងនេះ មានភោជនីយដ្ឋានមួយដែលធ្លាប់រកប្រាក់បានចន្លោះពី ១២ លានរូ៉ពី (៨១៤ ដុល្លារ)

  • ជប៉ុន ផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រដល់កម្ពុជាសម្រាប់គម្រោងសាងសង់ផ្លូវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់រាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់ ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា​ ពិសេសផ្លូវដែលទទួលរងនូវការខូចខាតខ្លាំងដោយកត្តាផ្សេងៗ រួមមានការដឹកលើសទម្ងន់កំណត់ និងគម្រោងស្ថាបនាផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាប។ ថ្លែងក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវប្រភេទ stabilizer នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាសង្ឃឹមថា ជំនួយឥតសំណងជាគ្រឿងចក្រនេះ នឹងចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុនដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រ