ចិន និងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានដាក់បញ្ចូលគ្នាក្នុងរយៈពេលមួយឆ្នាំំ
សេដ្ឋកិច្ច October 12, 2020 Chan Sreyny

ប្រទេសចិន និងប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅថ្ងៃច័ន្ទ ទី ១២ ខែតុលា ដែលបានដាក់បញ្ចូលគ្នាក្នុងរយៈពេលមួយឆ្នាំំ និងមានគោលបំណងកាត់បន្ថយពន្ធ និងជំរុញការចូលទៅកាន់ទីផ្សាររវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់។

កិច្ចព្រមព្រៀង ដែលកិច្ចពិភាក្សាបានចាប់ផ្តើមកាលពីចុងឆ្នាំមុន ដែលគ្របដណ្តប់លើវិស័យរួមមាន៖ ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្មដែលក្នុងនោះប្រទេសទាំងពីរ នឹងកាត់បន្ថយពន្ធសម្រាប់ផលិតផលរវាងប្រទេសទាំងពីរ។

ការចុះហត្ថលេខានេះ ត្រូវបានចូលរួមដោយអ្នកការទូតកំពូលរបស់ប្រទេសចិន សមាជិកក្រុមប្រឹក្សារដ្ឋលោក Wang Yi និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីមួយដែលត្រូវបានចាក់ផ្សាយតាមប្រព័ន្ធអ៉ីនធឺណេត។

ទទ្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីនោះថា « ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ និងជាសញ្ញាណប្រវត្តិសាស្ត្រសំខាន់មួយទៀតសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន »។ លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ ដែលនឹងផ្តល់ភាពជាដៃគូសេដ្ឋកិច្ចរឹងមាំថែមទៀត តាមរយៈកម្រិតខ្ពស់នៃការចូលទៅកាន់ទីផ្សារ ការធ្វើសេរីភាវូបនីយកម្មចំពោះទំនិញសេវាកម្ម និងការវិនិយោគ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia