តាមពិតបែបនេះសោះ! មហាសេដ្ឋីលំដាប់ពិភពលោក ៣ រូបនេះ កាន់តែមានឡើងៗក្នុងវិបត្តិកូវីដ ដោយសាររឿងមួយនេះ
បុគ្គលជោគជ័យ October 12, 2020 Chan Sreyny

ការរីករាលដាលនៃវីរុស Covid-19 និងការបិទទ្វារសេដ្ឋកិច្ចជាបន្តបន្ទាប់បានផ្លាស់ប្ដូរអនាគត​ហិរញ្ញវត្ថុរបស់ជនជាតិអាមេរិករាប់លាននាក់ ប៉ុន្តែមិនមែនអាក្រក់ទាំងអស់នោះទេ។ ជាក់ស្ដែងក្នុងរយៈពេល ៦ ខែ នៃការបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាល មហាសេដ្ឋីអាមេរិកបានក្លាយកើនឡើងទ្រព្យសម្បត្តិ ២៩% ពោលគឺច្រើនជាងមុនពេលដែលជំងឺរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅក្នុងខែមីនា នេះបើយោងតាមការស្រាវជ្រាវពីអ្នកជំនាញវិទ្យាស្ថានសិក្សាគោលនយោបាយ ((IPS)។

យោងតាម ​​IPS បានឱ្យដឹងថា លោក Elon Musk រកបានដល់ទៅជាង ៦៧.៤ ពាន់លានដុល្លារក្នុងរយៈពេលនោះដែលបានបង្កើនទ្រព្យសម្បត្តិរបស់លោក ២៧៣.៨% ។ ចំនែកទ្រព្យសម្បត្តិរបស់លោក Mark Zuckerberg បានកើនឡើង ៤៩.៩ ពាន់លានដុល្លារ (កើនឡើង ៨៣.៩%) ក្នុងចន្លោះខែមីនា និងកញ្ញា ខណៈពេលដែលលោក Jeff Bezos ទទួលបានប្រាក់ចំណេញច្រើន ដូច្នេះនៅក្នុងខែសីហា លោកបានក្លាយជាមនុស្សដំបូងក្នុងប្រវត្តិសាស្ត្រជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ២០០ ពាន់លានដុល្លារ។

ទោះជាយ៉ាងណា មានភាពខុសគ្នាខ្លាំងចំពោះជនជាតិអាមេរិកាំងទូទៅ ជាក់ស្ដែងអត្រាគ្មានការងារធ្វើរបស់ជនជាតិអាមេរិកនៅតែមាន ៨.៤%​ ដដែល បើទោះបីជាចំនួនអ្នកអត់ការងារធ្វើសរុបរបស់អាមេរិកបានធ្លាក់ចុះពីកំរិតខ្ពស់បំផុតនៅខែមេសាក៏ដោយ។ ទន្ទឹមនឹងនេះដែរមនុស្សពេញវ័យចំនួន ២៩ លាននាក់បានរាយការណ៍ថា គ្រួសាររបស់ពួកគេពេលខ្លះ ឬ ជាញឹកញាប់មិនមានអាហារគ្រប់គ្រាន់ ក្នុងការបរិភោគក្នុងមួយសប្តាហ៍កន្លងមកនេះ អ្នកជួល ១៥ លាននាក់កំពុងរងការខាតបង់ហើយកម្មករដែលភ័យព្រួយខ្លាំងថាពួកគេមិនអាចទទួលបានការងារធ្វើវិញមានការកើនឡើង។

ទាក់ទិននឹងបញ្ហានេះលោក Jared Bernstein សេដ្ឋវិទូនៅក្នុងសន្និសីទកាសែតមួយស្តីពីការជជែកដេញដោលអំពីពន្ធលើទ្រព្យសម្បត្តិរបស់រដ្ឋញូវយ៉កបាននិយាយថា៖ « មធ្យោបាយមួយដើម្បីគិតអំពីសេដ្ឋកិច្ចបច្ចុប្បន្ នគឺនិន្នាការពីរកំពុងកើនឡើងយ៉ាងខ្លាំង នោះមួយគឺផ្សារហ៊ុន ហើយមួយទៀតគឺ ការអត់ឃ្លាន »។

លោកបានឲ្យដឹងថា ភាគច្រើននៃប្រាក់ចំណេញសុទ្ធច្រើនបំផុតរបស់មហាសេដ្ឋី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនរបស់ពួកគេនៅលើផ្សារហ៊ុនដែលបានឡើងដល់កម្រិតខ្ពស់បំផុត ទោះបីជាមានភាពចលាចលនៅក្នុងសេដ្ឋកិច្ចដែលនៅសល់ចាប់តាំងពីការធ្លាក់ចុះដំបូងនៅក្នុងខែកុម្ភៈ។ ឧទាហរណ៍ការកើនឡើងនៃតម្លៃសុទ្ធរបស់ Musk ត្រូវបានជំរុញស្ទើរតែទាំងស្រុង ដោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបន្ទាប់មកបានដោះសោផ្នែកផ្សេងៗនៃកញ្ចប់សំណងស្មុគស្មាញរបស់គាត់៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider