ដោយសារកូវីដ យីហោប្រណិតៗ នៅប្រទេសថៃផ្លាស់ប្ដូរយុទ្ធសាស្រ្តលក់តាមអ៉ីនធឺណេតវិញ
អាជីវកម្ម October 10, 2020 Chan Sreyny

ខណៈការរាតត្បាតរបស់វីរុសកូវីដ-១៩ បានបង្ខំឲ្យមនុស្សជាច្រើនត្រូវរិតត្បិតការធ្វើដំណើរ ដោយមិនអាចដើរហើរជាសាធារណៈបានដូចមុននោះ យីហោម៉ូដ និងរថយន្តប្រណិតៗនៅប្រទេសថៃ បានងាកមកលក់ផលិតផលរបស់ខ្លួននៅលើវេទិកាអ៉ិមធឺណេតមួយដែលមានឈ្មោះថា Line ដែលជាកម្មវិធីជជែកកម្សាន្ត (Chat) ដែលបង្កើតឡើងដោយប្រទេសជប៉ុន។

យីហោដូចជា Louis Vuitton, Chanel និង Volvo ស្ថិតនៅក្នុងចំណោមយីហោដែលបានបើកគណនីរបស់ខ្លួនជាផ្លូវការ នៅលើកម្មវិធីផ្ញើសារដែលមានច្រើនជាង Facebook របស់ WhatsApp និង Viber របស់ Rakuten នៅក្នុងប្រទេសថៃដែលមានគោលបំណងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ក្នុងកំឡុងពេលចាក់សោរមេរោគ។

គួរម្លឹកផងដែរថា ប្រទេសថៃកាលពីដើមឆ្នាំនេះ បានដាក់បំរាមគោចរនៅទូទាំងប្រទេស និងបិទផ្សារអស់រយៈពេលជិត ២ ខែដើម្បីទប់ការឆ្លងរីករាលដាល ហេតុដូច្នេះប្រភេទប្រណិតត្រូវបានបង្ខំឱ្យសម្របខ្លួន ព្រោះហាងរបស់ពួកគេត្រូវបានបិទ។ ក្រុមហ៊ុន line បាននិយាយថា អ្នកប្រើប្រាស់សកម្មជាប្រចាំខែរបស់ខ្លួននៅក្នុងប្រទេសថៃបានកើនឡើងពី ៤៤ លានទៅ ៤៧ លាននាក់នៅឆ្នាំនេះ ដែលជាទីផ្សារធំទី ២ បន្ទាប់ពីប្រទេសជប៉ុន។

ទន្ទឹមនឹងនេះប្រធានក្រុមហ៊ុនទីផ្សារ និងឌីជីថលរបស់ប្រទេសថៃលោក Jean-David Harel បាននិយាយថា ក្រុមហ៊ុន Volvo បានលក់រថយន្តដោយជោគជ័យនៅលើវេទិកាបន្ទាប់ពីបានបើកដំណើរការនៅក្នុងខែឧសភា និងសិក្សាទិន្នន័យអតិថិជន។ លោកបានបន្ថែមថា​ យើងមានការយល់ដឹងអំពីម៉ូដែលមួយណាដែលពួកគេមាននាពេលបច្ចុប្បន្ននេះ ហើយអ្វីដែលពួកគេចាប់អារម្មណ៍ ជាពិសេសនៅពេលពួកគេមានគម្រោងផ្លាស់ប្តូររថយន្ត ដែលមានស្រាប់របស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖​ vietnamplus