ក្រុមហ៊ុន Tesla អាចធ្វើឱ្យលោក Elon Musk រកចំណូលបាន ៣ ពាន់លានដុល្លារបន្ថែមទៀត ដោយសារកត្តានេះ
បុគ្គលជោគជ័យ October 10, 2020 Chan Sreyny

លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla អាចរកប្រាក់បាន ៣ ពាន់លានដុល្លារពីក្រុមហ៊ុនរថយន្តបន្ថែមទៀត នេះបើយោងតាមការវាយតម្លៃរយៈពេលប្រាំមួយខែ ជាមធ្យមរបស់ក្រុមហ៊ុននៅក្នុងផ្សារហ៊ុន ដែលបានឈានដល់ ២៥០ ពាន់លានដុល្លារ។ សារព័ត៌មាន entrepreneur បានឲ្យដឹងថា នេះគឺជា ជំហានមួយបន្ថែមទៀតដើម្បីធ្វើឱ្យជម្រើសទីបួនក្នុងចំណោមជម្រើសទាំង១២ ក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត ជាមួយនឹងការបញ្ចុះតម្លៃ ដែលបានផ្តល់ឱ្យមហាសេដ្ឋីនៅក្នុងកញ្ចប់ទូទាត់ប្រាក់របស់គាត់ឆ្នាំ២០១៨ ។

ដោយឡែកបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រង្វាន់របស់លោក Musk ត្រូវបានបង្កើតឡើងដោយការ បណ្តាក់ទុនដែលអាចធ្វើទៅបានលើភាគហ៊ុន ដែលផ្អែកលើមូលធនកម្មទីផ្សារ និងគោលដៅប្រតិបត្តិការ។ ដើម្បីទទួលបានរង្វាន់នេះ មហាសេដ្ឋីរូបនេះបានខិតខំយ៉ាងខ្លាំង ដើម្បីធ្វើឲ្យក្រុមហ៊ុនឈានដល់គោលដៅដែលបានកំណត់ទាក់ទងនឹងប្រាក់ចំណេញ រួមទាំងប្រាក់ចំណូល ហើយជាក់ស្ដែង Musk ពិតជាអាចសម្រេចបានមែននៅក្នុងត្រីមាសទី៣ នេះ។

គួរបញ្ជាក់ផងដែរថា តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla គឺ ៤២០ ដុល្លារក្នុងមួយហ៊ុន ខណៈ Musk អាចលក់ភាគហ៊ុនទាក់ទងនឹងចំនែកបន្ទាប់ (next tranche) បូករួមនឹងចំនែកដែលទទួលបាន (tranches acquired)ចំនួន ៣ ក្នុងប៉ុន្មានខែថ្មីៗនេះសម្រាប់ប្រាក់ចំណេញរួមគ្នាចំនួន ១១.៨ ពាន់លានដុល្លារ ពោលគឺជិត ៣ ពាន់លានដុល្លារក្នុងមួយចំនែក (tranche)៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur