វៀតណាម និងជប៉ុនព្រមព្រៀងគ្នាដើម្បីអនុញ្ញាតឱ្យអ្នកជំនួញបន្តធ្វើដំណើររវាងប្រទេសទាំងពីរ
សេដ្ឋកិច្ច October 12, 2020 Chan Sreyny

រដ្ឋាភិបាលនៃប្រទេសវៀតណាម និងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីអនុញ្ញាតឱ្យអ្នកជំនួញបន្តធ្វើដំណើររវាងប្រទេសទាំងពីរ សម្រាប់ការធ្វើដំណើរដែលទាក់ទងនឹងការងាររយៈពេលខ្លីនៅដើមខែនេះ។

រដ្ឋាភិបាលជប៉ុន គ្រោងនឹងលើកលែងអ្នកធ្វើដំណើរទាំងនេះពីការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ ប្រសិនបើពួកគេបំពេញតាមតម្រូវការដូចតទៅនេះ៖ ពួកគេត្រូវបានធ្វើតេស្ត៍ដោយ SARS-CoV-2 រកជំងឺ Covid-19 មុនពេលចាកចេញ និងពេលមកដល់ ហើយពួកគេត្រូវធ្វើដំណើរទៅទីតាំងដែលទាក់ទងនឹងការងារប៉ុណ្ណោះ។

យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា មានអ្នកធ្វើជំនួញប្រមាណ ៤០,០០០ នាក់មកពីប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩ ផងដែរ។ គួរឱ្យដឹងផងដែរថា ការធ្វើដំណើរអាជីវកម្មសម្រាប់អ្នករស់នៅរយៈពេលមធ្យម និងយូរដូចជាជនបរទេសធ្វើការនៅក្រុមហ៊ុនបានបន្តនៅខែកក្កដា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus