ព័ត៌មានចុងក្រោយ
  • ប្រជាជនហ្វីលីពីនយ៉ាងតិច ៤.៨ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    ប្រជាជនហ្វីលីពីនយ៉ាងតិច ៤.៨ លាននាក់នៅក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត Covid-19 ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វីលីពីនលោកស្រី Bernadette Romulo-Puyat បាននិយាយថា រហូតមកដល់ពេលនេះចំណូលទេសចរណ៍អន្តរជាតិ ៧៧% បើធៀបនឹងឆ្នាំមុន ត្រូវបានបាត់បង់ដោយសារការហាមឃាត់មិនឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនា។ លោកស្រីបានបន្ថែមថា វិស័យទេសចរណ៍បានផ្តល់ការងារដល់ប្រជាជនចំនួន ៥.៧ លាននាក់នៅក្នុងឆ្នាំ ២០១៩ ។ រហូតមកដល់សព្វថ្ងៃនេះកម្មករចំនួន ៤.៨ លាននាក់បានរងផលប៉ះពាល់ ដែលបណ្ដាលឱ្យពួកគេបាត់បង់ការងារ ឬកាត់បន្ថយប្រាក់ខែ។ នៅឆ្នាំ ២០១៩ ហ្វីលីពីនបានកត់ត្រាចំនួនភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨.២៦ លាននាក់ និង ១១០ លាននាក់នៃការមកដល់នៃភ្ញៀវទេសចរណ៍ក្នុងស្រុក។

  • អ្នកវិនិយោគទុនរុស្ស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យជាច្រើន ជាពិសេសវិស័យថាមពល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលទើបតែតែងតាំងថ្មី គឺឯកឧត្តម អាណាតូលី បូរូវីក ( Anatoly BOROVIK ) បានបញ្ជាក់ថា អ្នកវិនិយោគទុនរុស្ស៊ីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យជាច្រើនរួមមាន វិស័យថាមពលជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើការបញ្ជាក់បែបនេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។ នៅក្នុងជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មការទូតរបស់អាណាតូលី បូរូវីក នៅកម្ពុជា និងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការនានា

  • រដ្ឋាភិបាល​ថៃអាចខាតបង់ធ្ងន់ធ្ងរ ខណៈចំណូលពន្ធពីកោះដ៏ល្បីប្រចាំប្រទេស ធ្លាក់ចុះជិតពាក់កណ្ដាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    រោគរាតត្បាត Covid-19 បាននាំឱ្យចំណូលពន្ធនៅភូកេតត្រូវកាត់បន្ថយពាក់កណ្តាល ខណៈការបិទច្រកព្រំដែន ហាមឃាត់ភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យចំណូលពន្ធសម្រាប់គោលដៅកោះដ៏ល្បីល្បាញមួយនេះធ្លាក់ចុះ។ ចាប់ពីខែមករាដល់ខែសីហា ចំណូលពន្ធសរុបពីមួយឆ្នាំទៅមួយឆ្នាំបានធ្លាក់ចុះជាង ៤៦% នេះបើយោងតាមទិន្នន័យពីការិយាល័យចំណូលតំបន់ភូកេតដែលទទួលបានពីសារព័ត៌មានភូកេត។ ប្រភពដដែលបានឲ្យដឹងថា នៅក្នុងខែមករា ខណៈពេលដែលវីរុសនៅតែបន្តរាតត្បាតនៅក្នុងប្រទេសចិន ប្រាក់ចំណូលពីពន្ធប្រចាំឆ្នាំរបស់ភូកេតកើនឡើង ៥.៣៨% កើនពី ១.០៣ ពាន់លានបាត ដល់ ១.០៩ ពាន់លានបាត។ ដោយឡែកនៅពេលវីរុសឆ្លងរីករាលដាលនៅដំណាច់ខែមករានោះ ប្រាក់ចំណូលពន្ធបានធ្លាក់ចុះ ៥.២២% ដោយធ្លាក់ចុះដល់ ១.០៣ ពាន់លានបាត។ ចំនួននេះបានធ្លាក់ចុះបន្ថែមទៀត នៅពេលដែលការរីករាលដាលបានឆ្លងពាសពេញពិភពលោក ហើយប្រទេសថៃបានបិទព្រំដែនរបស់ខ្លួនដោយហាមឃាត់ភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្ដែងក្នុងខែមីនា នៅពេលការផ្ទុះឡើងនៃវីរុស Covid-19 ត្រូវបានប្រកាសថា

  • ធនាគារពិភពលោក៖ ឥណ្ឌូនេស៊ីស្ថិតក្នុងចំណោមប្រទេសចំនួន ១០ ដែលមានបំណុលបរទេសច្រើនជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) បានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ១០ ប្រទេស ដែលមានបំណុលបរទេសច្រើនជាងគេបំផុតនៅលើពិភពលោក។ បំណុលក្រៅប្រទេសរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ ៤០២.០៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ពីចំនួន ១៧៩.៤ ពាន់លានដុល្លារដែលបានកត់ត្រាកាលពី ១០ ឆ្នាំមុន។ កាលពីឆ្នាំមុនបំណុលរយៈពេលវែងបានកើនដល់ ៣៥៤.៥៤ ពាន់លានដុល្លារ ខណៈពេលដែលបំណុលរយៈពេលខ្លីមានត្រឹម ៤៤.៧៩ ពាន់លានដុល្លារ។ គួរឱ្យដឹងផងដែរថា WB បានកត់សម្គាល់ថា បំណុលបរទេសរបស់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅទូទាំងពិភពលោកបានកើនឡើងដល់ ៨ ទ្រីលានដុល្លារនៅក្នុងឆ្នាំ ២០១៩ ។ តួលេខនេះ

  • ប្រធានាធិបតីហ្វីលីពីន មានបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនឲ្យបានគ្រប់គ្នា តែខ្វះខាតថវិកា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃទី១៤ ខែតុលា ថា លោកត្រូវការទឹកប្រាក់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជននៅទូទាំងប្រទេស ខណៈរដ្ឋាភិបាលមានប្រាក់សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចទៅហើយ តែផ្គត់ផ្គង់បានតែជនក្រីក្រ ប៉ូលីស និងយោធាប៉ុណ្ណោះ នេបើយោងតាមការរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ប្រធានាធិបតីរូបនេះបាននិយាយថា៖ « ប្រជាជនទាំងអស់គួរតែទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ហើយលោកពេញចិត្តនឹងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ មកពីប្រទេសរុស្ស៊ី ឬ ចិន »។ វ៉ាក់សាំងរបស់ប្រទេសទាំងពីរនេះ បានដាក់ពាក្យស្នើសុំ ដើម្បីធ្វើការពិសោធន៍ព្យាបាលជំងឺរបស់ពួកគេនៅក្នុងប្រទេសហ្វីលីពីន។ យ៉ាងណាមិញក្រៅពីវ៉ាក់សាំងរបស់រុស្ស៊ី និងចិន ប្រទេសហ្វីលីពីនក៏កំពុងវាយតម្លៃទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលកំពុងអនុវត្តការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងកូវីដ-១៩។

  • ការស្ទង់មតិ៖ ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូងដែលរងការវាយប្រហារដោយជំងឺ Covid-19 រំពឹងថា ទីផ្សារអាស៊ាន និងចិននឹងជួយឱ្យការនាំចេញរបស់ពួកគេងើបឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    យោងតាមការស្ទង់មតិមួយបានបង្ហាញកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូងជិតពាក់កណ្តាលរំពឹងថា ទីផ្សារអាស៊ីអាគ្នេយ៍ និងចិននឹងនាំមុខគេក្នុងការស្ទុះងើបឡើងវិញនៃការនាំចេញរបស់ពួកគេ។ ការស្ទង់មតិរបស់អ្នកនាំចេញក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ១,០៥១ នាក់ ដោយអ្នកចូលរួមឆ្លើយសំណួរចំនួន ២៥.២% បាននិយាយថា លក្ខខណ្ឌពាណិជ្ជកម្មនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងមានភាពល្អប្រសើរបំផុត ក្នុងចំណោមទីផ្សារក្រៅប្រទេសនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ និងឆ្នាំបន្ទាប់។ អាស៊ានរួមមាន៖ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សិង្ហបូរី និងវៀតណាម។ ២០% បានឆ្លើយតបថា ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង នឹងបង្ហាញពីភាពប្រសើរបំផុតនៃបរិយាកាសពាណិជ្ជកម្ម នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។

  • ផ្លូវរត់ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានពង្រីក និងជួសជុលរួចរាល់ ហើយគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    ផ្លូវរត់យន្តហោះ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានពង្រីក និងជួសជុល រួចរាល់ ហើយត្រៀមនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្លូវរត់យន្តហោះ

  • សហភាពអ៉ឺរ៉ុបផ្ដល់ថវិកា ២.៨ លានដុល្លារដល់កម្ពុជាសម្រាប់ការបើកសាលារៀនឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2020 Chan Sreyny

    សហគមន៍អ៊ឺរ៉ុប (EU) បានចូលរួមវិភាគទានចំនួន ២.៤ លានអឺរ៉ូ (២.៨ លានដុល្លារ) ដល់ប្រទេសកម្ពុជា សម្រាប់ការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព ដែលជាផ្នែកមួយនៃការគាំទ្រសម្រាប់ការឆ្លើយតបនឹងជំងឺ Covid-19 និងការស្តារឡើងវិញ។ តាមរយៈការគាំទ្រទូរទាំងប្រទេស ដោយប្រើយុទ្ធនាការ “ Back to school ” ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំយុវជន និងកីឡា និងយូនីសេហ្វដោយផ្តល់ការណែនាំជាក់ស្តែងដល់កុមារ ឪពុកម្តាយ គ្រូបង្រៀន និងបុគ្គលិកសាលា ដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន និងកាត់បន្ថយហានិភ័យនៃជំងឺ Covid-19 ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វនៅថ្ងៃទី ១៤ ខែតុលា យុទ្ធនាការនេះ នឹងត្រូវបានធ្វើឡើងពេញមួយឆ្នាំ