ធនាគារពិភពលោក៖ ឥណ្ឌូនេស៊ីស្ថិតក្នុងចំណោមប្រទេសចំនួន ១០ ដែលមានបំណុលបរទេសច្រើនជាងគេ
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) បានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ១០ ប្រទេស ដែលមានបំណុលបរទេសច្រើនជាងគេបំផុតនៅលើពិភពលោក។

បំណុលក្រៅប្រទេសរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ ៤០២.០៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ពីចំនួន ១៧៩.៤ ពាន់លានដុល្លារដែលបានកត់ត្រាកាលពី ១០ ឆ្នាំមុន។ កាលពីឆ្នាំមុនបំណុលរយៈពេលវែងបានកើនដល់ ៣៥៤.៥៤ ពាន់លានដុល្លារ ខណៈពេលដែលបំណុលរយៈពេលខ្លីមានត្រឹម ៤៤.៧៩ ពាន់លានដុល្លារ។

គួរឱ្យដឹងផងដែរថា WB បានកត់សម្គាល់ថា បំណុលបរទេសរបស់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅទូទាំងពិភពលោកបានកើនឡើងដល់ ៨ ទ្រីលានដុល្លារនៅក្នុងឆ្នាំ ២០១៩ ។ តួលេខនេះ បានកើនឡើង ៥.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus